Friday, September 20, 2024
Homeតារាខ្មែរនាយចឺម ៖៥ឆ្នាំ បែកសង្សារអស់៤នាក់!

នាយចឺម ៖៥ឆ្នាំ បែកសង្សារអស់៤នាក់!

ភ្នំពេញ៖អតីតតារាកំប្លែងCTN លោកសុខ មេសា ហៅនាយចឺម ដែលជាតារាចម្រៀងសាន់ដេ​នោះ​ត្រូវ​បានគេ​កត់សម្គាល់ថាគិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ នេះលោកមេសា បានបែក​បាក់​សង្សារជាតារាសម្ដែង​និងស្រី​ស្អាត​ដល់ទៅ៤នាក់ទៅហើយ ក្នុងនោះគឺនាងអៀ ម៉េងលិ ហៅ​អូនម៉ី,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងសេង សុខ​ឃីម ។អ្នកលេងបណ្ដាញសង្គមបាន​ហៅនាយចឺម ថារហ័សនាមJustin Bieber ខ្មែរព្រោះប្ដូរសង្សារញឹកពេក ខណៈ​​ដែលអ្នក​ខ្លះ​ហៅលោកមេសា ថាជា”ព្រាន​នារី”ជាដើម ទើបធ្វើឲ្យថ្មីៗនេះនាយកើតទុក្ខមិនសុខចិត្តរហូត​ឆ្លើ​យតបទៅអ្នករិះគន់លើខ្លួនទាំងកំហឹងទៀតផង។នាយចឺម បានប្រាប់អ្នកយកព័តមាន​យើង​​ថានាយក៍ឆ្ងល់ដែរ​ថា​ម៉េចបានគូសង្សារឲ្យតែបែកបាក់គ្នា គេបន្ទោសតែលើខាងប្រុស​អី​ចឹង​?ដោយឡែកនៅក្នុងវីដេអូLive កាលពី​ថ្ងៃ​ទី១៧សីហា នាយបានសួរបញ្រ្ចាសទៅអ្នកជេរ​ប្រ​ទេច​ខ្លួនរឿង​បែកសង្សារជាបន្ដបន្ទាប់នោះថា​តើពួកគេមាន​អ្វីអស្ចារ្យជាង​នាយទៅបានជា​ដឹងរឿង​នាយច្បាស់ជាងសាមីខ្លួនទៀត?

  ប្រុសៗមិនតិចនាក់ទេដែលច្រណែននាយចឺម ថាទោះជាម្ចាស់បទ”មនុសស្សប្រុស​មាន​សង្សារច្រើន មិនមែន​សុទ្ធ​តែសាវ៉ា”រូបនេះរាងអន់កម្ពស់បន្ដិចក្ដី តែថ្វីមាត់នាយមិនធម្មតានោះ​ទេ​ព្រោះញ៉ែបានៗ ហើយអតីត​សង្សារ​របស់លោកមេសា ទាំង៤ខាងលើគឺសុទ្ធ​តែជាកំពូល​ស្រីស្អាតហេតុនេះនៅ​ពេលដែលនាយមិនអាច​រក្សារសង្សារ​សាច់សខ្ចីបានយូអង្វែងហើយត្រឹមតែ៥ឆ្នាំរបូតអស់ដល់ទៅ៤នាក់បែបនេះពួកគេសោកស្ដាយជំនួសអ្នកចម្រៀងរូបនេះតែម្ដង។តែនាយចឺម ធ្លាប់និយាយថានៅលើលោកនេះគ្មានអ្នកណាចង់បែកពីសង្សារនោះទេ ប៉ុន្ដែត្រឹម​ពាក្យ​ជាសង្សារគឺអាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ ហើយនាយមិនដែលនិយាយ​ពី​មូល​ហេតុនៃការ​ប្រេះ​ឆាស្នេហ៍សង្សារនីមួយៗនោះទេ​គឺរក្សារភាពស្ងៀម​ស្ងាត់ឲ្យរៀងៗ​ខ្លួន​និង​ថារាប់អានគ្នាជាធម្មតាទៀតផង ស្របពេលដែលសង្សារទី១៖របស់នាយគឺនាងអៀ ម៉េងលិ ,សង្សារ​ទី២៖ពុធ ស្រីខួច និងសង្សារទី៣៖ហ្វា ហ្វា ពួកគេពេលនេះមានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់​ទៅ​ហើយ ខណៈអ្នកមេម៉ាយសេង សុខឃីម មិន​ទាន់មាន​ដំណឹង​ភ្ជាប់ស្នេហ៍ថ្មីនោះទេ ព្រោះ​នាង​ទើបបែកនាយចឺម នៅដើមខែសីហា​ឆ្នាំ​២០​២២ នេះប៉ុណ្ណោះ តែគេជឿរថាសាច់​សខ្ចីដូចម៉ែសំ​ឡី​របស់នាងប្រាកដជាមាន​ប្រុសមិនតិច​នាក់ទេ ដែលរងចាំត្រងស្នេហ៍ជាមិនខាន។

  គូរបញ្ជាក់ថានាយចឺម បានបោះបង់អាជីពកំប្លែងវិវត្តន៍មកក្លាយជាតារាសាន់​ដេហើយ​កាលពីឆ្នាំ២០១៧ នាយ​បានធ្លាយរឿងមានស្នេហាជាមួយស្រីស្អាតអៀ ម៉េងលិ ហៅអូន​ម៉ី,​ឆ្នាំ២០១៨ មានស្នេហាជាមួយអតីតFreshie លេខ១នាងពុធ ស្រីខួច ,ឆ្នាំ២១៩ ប៉ៈស្នេហា​ជាមួយនាងហ្វា ហ្វា ហៅស្រីយី និងឆ្នាំ២០២១ នាយភ្ជាប់ស្នេហ៍​នាង​សេង សុខឃីម និងទើបតែចែកផ្លូវគ្នានៅដើមខែសីហា នេះ។នាយចឺម និយាយលេងបន្លំមែនថានាយនឹង​រក​សង្សា​រ​១ទៀត តែក្រោយមានអ្នកឌឺដងច្រើនពេក ទើបនាយទ្រាំលែងបាន​ក៍វាយបកទៅអ្នក​ដែលមិនពេញ​ចិត្តនាយវិញភ្លាមៗតែម្ដង។

 សូមបញ្ជាក់ថាក្រៅពីនាយចឺម តារាដែលល្បីថាញ៉ែបានសុទ្ធតែជាស្រីស្អាតនោះមាន​ដូច​ជា​នាយ​​​ពែក​ម៉ី,នាយ​ក្រូច និងលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ ជាដើមដែលធ្វើ​ឲ្យនាង​នាងមិនតិច​ទេលើកទង់ជ័យចុះចាញ់​ក្រោយ​ពួកគេបានស្ដាប់ថ្វីមាត់​របស់តារាខាងលើ។​ដោយ​ឡែកសម្រាប់នាយចឺម វិញមុនរបូតបាត់សង្សារស្រី​ស្អាតដល់ទៅ៤នេះ​នាយក៍ធ្លាប់​ត្រូវម្ដាយ​តា​រា​ស្រីខ្លះបា​រម្ភពេលកូនពួកគាត់ថតMVជាមួយលោកមេសា ផងដែរ​ព្រោះថា​ក្រៅពីពូ​កែ​អន្ទង​ស្នេហ៍​តាម​រយៈវោហារស័ព្ទឲ្យស្រីៗទន់ជង្គង់នោះនាយចឺម គិតតែពីចាប់គ្រញិច​អោប​ថើបតួស្រីលើសពីតម្រូវការ​របស់​អ្នក​ដឹកនាំរឿងទៅទៀតទើបធ្វើឲ្យតារាស្រីវ័យក្មេងខ្លះ ញ៉ាច​តែម្ដងពេលត្រូវ​លេងឈុតពិសេស​ជាមួយ​លោកមេសា ៕

RELATED ARTICLES