Wednesday, March 19, 2025
Homeតារាខ្មែរសុខ ពិសី ៖ពិបាកចិត្តឪពុកចូលដេកពេទ្យ

សុខ ពិសី ៖ពិបាកចិត្តឪពុកចូលដេកពេទ្យ

ភ្នំពេញ៖តារាចម្រៀងសុខ ពិសី បង្ហាញទឹកមុខស្រងូតស្រងាត់និងអាណិតឪពុករបស់នាង​លោ​ក​​សុខ ហេង  ជា​ពន់ពេកនៅពេលដែលឃើញលោកគេងលើគ្រែពេទ្យ​ព្រោះតែមានអារៈក្រពះ​ធ្វើទុក្ខខ្លាំងកាលពីថ្ងៃអាទិត្យ​ទី២១​សីហា។ពិសី ថាឪពុកនាងត្រូវសុងក្រពះ ហើយនាង​ស្រ​លា​ញ់​គាត់ខ្លាំងណាស់ ហេតុនេះហើយនាងក្ដុកក្ដួល​ជាពន់ពេកពេលឃើញ​គាត់ឈឺធ្ងន់បែប​នេះ។យ៉ាងណាតាមព័តមានចុងក្រោយថាពេលនេះស្ថានភាពរបស់​លោក​សុខ ហេង បានធូ​ស្រា​ល​ច្រើនហើយ ខណៈដែលពិសី បានផ្អាកការងារOnline មួយចំនួនដើម្បីយកពេល​វេលា​មក​មើ​លថែអ្នកមានគុណរបស់នាងដោយផ្ទាល់ផងដែរ។

 គូរបញ្ជាក់ថាឪពុកសុខ ហេង បានទុក្ខជីវិតនៅពោះម៉ាយរយៈពេល​១៤​​ឆ្នាំ​មក​ហើយ ក្រោយពីភរិយា​លោកដែល​ត្រូវជាម្ដាយរបស់សុខ ពិសី បានទទួលមរណភាព​ដោយគ្រោះថ្នាក់​ចរាចរណ៍កាល​ពីឆ្នាំ២០០៨ នៅផ្លូវជាតិលេខ៤​ដោយសាររថយន្ដម៉ាកLexus Rx300 ដែល​ពិសី ជាអ្នកកាន់ចង្កូតនោះបានក្រឡាប់​។ចាប់តាំងពីពេលនោះ​មក​មិន​ដែលមានដំណឹង​ថា​លោក​ហេង ជាមន្រ្ដីយោធាយក​ភរិយាថ្មីទៀតនោះទេ ហើយមានពេលខ្លះលោក​បានបើក​រថ​យន្ដដឹកពិសី ទៅ​ច្រៀងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយទៀតផង។ពិសី តែងតែបង្ហាញ​ការស្រលាញ់និង​គោ​រព​ចំពោះឪពុកនាងតាមរយៈការទិញកាដូឲ្យលោកជាញឹកញាប់ស្រប​ពេល​នាងក៍​ធ្លាប់ទម្លាយកាលពី​ឆ្នាំមុនដែរថា​ប៉ានាង​ចង់ឲ្យនាង​រៀបការប្ដី។ប៉ុន្ដែពេលនេះពិសី មិន​ទាន់កំណត់ពេលវេលានៃការគ្រងឈុត​កូនក្រមុំមែន​ទែន​ឡើយ បើទោះជាដំណឹង​ស្នេហា​នាង​ជាមួយលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ​បានបែកធ្លាយ​ជាង​១០ឆ្នាំ​ទៅ​ហើ​យ​ក្ដី តែអ្នកទាំងពីរមិនដែលសារភាពស្នេហ៍ម្ដងណាឡើយ។

 ក្រៅពីសុខ ពិសី តារាដែលមានឪពុកជូនទៅច្រៀងសម្ដែងមានដូចជាអ៊ីវ៉ា,លីនដា ,អ៊ុង នីនិច្ច និងរ៉េត ស៊ូហ្សាណា ជាដើម។មជ្ឈដ្ឋានមហាជនមើលឃើញថាស្រីស្អាតសុខ ពិសី ដែ​លមិនដែលប៉ៈរឿងអាស្រូវស្នហាធ្ងន់​ធ្ងរម្ដង​ណា​នោះ​គឺមួយផ្នែកជាចំណែកឪពុកនាងតាមការពារសុវត្ថិភាពនាងជាច្រើនឆ្នាំមកនេះដែរ ទើបធ្វើឲ្យប្រុសៗទាំង​ឡាយ​ចង់ឆ្មក់ស្នេហា​នាង​មិនអាចូលកៀកពិសី បានឡើយ។ទោះជាយ៉ាងណាគេចាំមើលថាក្រៅពី​បង្ហាញក្ដីអា​ណិត​​ចំ​ពោះ​ឪពុកដែលចូលពេទ្យនោះតើពិសី នឹងហ៊ានបំពេញបំណងលោកហេង តាមរយៈ​ការរៀប​ការប្ដី​ក្នុង​ពេលឆាប់ៗនេះដើម្បីឲ្យឪពុកបានសប្បាយចិត្តដែរឬទេ?

RELATED ARTICLES