ថៃ៖តារាចម្រៀងពីររូបគឺលោក ជុំ លីណូ ដែលជាតារាចម្រៀងរៀមច្បងនិងលោក អុស្សាវរីយ៍ បានបង្ហាញខ្លួន នៅលើទឹកដីប្រ ទេសថៃជាមួយគ្នាព្រមទាំងមានការជួបជុំបងប្អូនពលករខ្មែរនៅទីនោះផងដែរ។ រឿងដែលលោក ជុំ លីណូ និងអុស្សាវរី យ៍ ទៅដល់ទឹកដីប្រទេសថៃពេលនេះដំបូងឡើយគេមិនដឹងទេថាអ្នកទាំង២ ទៅដើម្បី ច្រៀងសម្ដែងឬទាក់ទងការងារអ្វីទេ។ប៉ុន្ដែពេលនេះលោកជុំ លី ណូ បានបញ្ជាក់ថាលោកនិងអុស្សាវរីយ៍ រួមទាំង អ្នកនិព្ធលោក សុន រដ្ឋា កំពុងមានវត្តនៅលើទឹកដីប្រទេសថៃពិតប្រាកដមែន។


ហើយលោកអះអាងថាគោលបំណងដែលលោកនិងអុស្សាវរីយ៍ ស្កាត់ទៅប្រទេសថៃគឺដើម្បីជួបបងប្អូនពល ករខ្មែរដែលកំពុងធ្វើការងារនៅទីនោះជាការសួរសុ ខទុក្ខនិងរឿងដែលសំខាន់ទៀត នោះគឺការផ្តល់ជូននូវ ប្លង់រឹងស្របច្បាប់ដល់អតិថិជនដែលជាពលករខ្មែរនៅថៃបន្ទាប់ពីពួកគាត់ទិញដីរបស់ក្រុមហ៊ុន អេកូផាក នាគខៀវ ។


អតីតតារាចមម្រៀងសាន់ដេលោកជុំ លីណូបានបន្ថែមទៀតថាបើសិនបងប្អូន ដែលចង់បានដីល្អងាយស្រួល បើកក ន្លែងរកស៊ីនៅក្បែរតំបន់អភិវឌ្ឍន៍ច្រកព្រំដែនឡែមចូលប្រទេសថៃគឺមានតែក្រុមហ៊ុន អេកូផាក នាគខៀវ ទេដែលផ្តល់ទំនុកចិត្តនិងភាពជឿកជាក់ដល់អតិថិជនតាមរយ:ការផ្តល់ជូននូវប្លង់រឹងស្របច្បាប់ហើយដីមាន សក្ដានុពលខ្លាំង។តាមរយៈការអះអាងបែបនេះបញ្ជាក់ថាលោកលីណូ និងអនុស្សាវរីយ៏ កំពុងរកស៊ីអចលន ទ្រព្យព្រមគ្នាតែម្ដង៕

