អ្នកជំនាញផ្នែកសុខភាព បានព្រមានថា នារីដែលចូលចិត្តពាក់ស្បែកជើងកែងចោតខ្ពស់ៗ ប្រយ័ត្នរលាកសន្លាក់ជើង ជាពិសេសប្រអប់ជើង ដោយសារតែប្រអប់ជើងត្រូវបត់កោងខ្លាំង ហើយបើត្រូវស្ថិក្នុងសភាពបែបនេះ រយះពេលយូរ និងញឹកញាប់ ។
ដូច្នេះ ស្ត្រីទាំងឡាយ គួរយល់ដឹងពីផលលំបាកនៃការពាក់ស្បែកជើងកែងចោតខ្ពស់ បើចាំចាំបាច់ត្រូវពាក់ គួរកុំពាក់យូរពេក និងត្រូវដោះចេញឲ្យបានញឹកញាប់ ឬជ្រើសស្បែកជើងកែងចោតដែលមានកែងសមល្មម មិនខ្ពស់ពេក ដើម្បីការពារផលប៉ះពាល់អវិជ្ជមានចំពោះជើង ការហើមនិងឈឺចាប់នៅជើង ឬអាចបណ្តាលឲ្យរលាកសន្លាក់ប្រអប់ជើង៕