Friday, March 14, 2025
Homeតារាខ្មែរMiss Grand Cambodia 2022 បង្អួតឈុតប៊ីគីនី និង​រាត្រីស្រមោលស វេជ្ជបណ្ឌិតម៉ម គឹមអេង Dr. Kim Eng Mam...

Miss Grand Cambodia 2022 បង្អួតឈុតប៊ីគីនី និង​រាត្រីស្រមោលស វេជ្ជបណ្ឌិតម៉ម គឹមអេង Dr. Kim Eng Mam Plastic Surgioen ថាកាន់តែស្វិតស្វាញ

ភ្នំពេញ៖កម្មវិធីប្រកួតបវរកញ្ញាMiss Grand Cambodia 2022 កាលពីរាត្រីថ្ងៃទី២៥សី​ហា បានឈាន​ដល់វគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលវិញ្ញាសារសម្រាប់បេក្ខនារីទាំង៣៥រូបតំ​ណាងមកពីខេត្តក្រុងផ្សេងៗគ្នា​នោះពួកគេ​ត្រូវបញ្ចេញឲ្យទាក់ភ្នែកគណៈកម្មារការនោះគឺការដើរម៉ូដឈុតប៊ីគីនី និងរាត្រីស្រមោលសធ្វើ​ឲ្យមានការទាក់​ទា​ញ​ជាងវគ្គមុនៗទៅទៀត។ប៉ុន្ដែវគ្គនេះមិនទាន់មានបេក្ខនារីរូបណាបង្ហូរទឹក​នេត្រាដោយធ្លាក់ចេញនោះទេ​ព្រោះ​អ្នកគ្រប់​គ្រងកម្មវិធីមួយនេះតម្រូវឲ្យបេក្ខនារី​ខាងលើនឹងត្រូវជម្រុះចេញនៅពាក់កណ្ដាលកម្មវិធី​នៅវគ្គផ្ដាច់ព្រ័ត្រ​ដែលនឹង​ធ្វើនៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២២ ខាងមុខនេះដែលពេលនោះគណៈកម្មារនឹងជម្រុះចេញ​បេក្ខភាព​ដល់​ទៅ២០រូបហើយទុកតែ១៥រូបប៉ុណ្ណោះ ដើម្បីប្រកួតវគ្គចុង​ក្រោយ​ស្វែងរកម្ចាស់កកុដMiss Grand Cambodia 2022 ។

  វេជ្ជបណ្ឌិតម៉ម គឹមអេង ជាអគ្គនាយិការCrystal Clinic និងជាគណៈកម្មារ១រូបរបស់Miss Grand Cambodia 2022 បានឲ្យដឹងថាការឈានមកដល់វគ្គពិសេសនេះលោកស្រីមើលឃើញថាការដាក់ពិន្ធុកាន់តែមានភាពស្វិតស្វាញណាស់ព្រោះតែបេក្ខភាពនីមួយៗមានចំណុចខ្លាំងរៀងៗខ្លួន។យ៉ាងណាលោកស្រីវេជ្ជបណ្ឌិតថា​ទាំងលោក​ស្រី​និងគណៈកម្មារផ្សេងៗទៀតនៅតែរកចំណុចខ្លាំងនិងខ្សោយរបស់បេក្ខភាពនីមួយៗឃើញដដែលក្នុងនោះការឲ្យពិន្ទុផ្ដោតទៅលើសម្ថភាព ,ដំណើរបង្ហាញម៉ូដ និងភាពទាក់ទាញ។លោកស្រីបន្ថែមថាដោយសារតែម្ចាស់​មកុដ​នឹង​ត្រូវទៅប្រកួតលើវេទិការអន្ដរជាតិនាពេលខាងមុខ ហេតុនេះហើយបេក្ខភាពដែលចេះភាសារ​បរទេសកាន់តែ​មានអតិភាពបន្ថែមពីលើសម្ថភាពរបស់ពួកគាត់ដែរ។លោកស្រីបន្ថែមថាCrystal Clinic នៅពីក្រោយនិងគាំទ្រ​ជា​និច្ចចំពោះសម្រស់របស់Miss Grand Cambodia 2022 ។

          មហាជនរងចាំមើលថាតើបេក្ខភាពចំនួន១៥រូបជាស្រីស្អាតមកពីខេត្តណាខ្លះទៅដែលនឹងប្រជែងគ្នាយកមកុដប្រចាំឆ្នាំ២០២២ នៅថ្ងៃទី២៧សីហា ?

RELATED ARTICLES