Friday, March 14, 2025
Homeតារាខ្មែរសុគន្ធ និសា ៖ថាយកកូនឆ្នាំ២០២២ នេះហើយ!

សុគន្ធ និសា ៖ថាយកកូនឆ្នាំ២០២២ នេះហើយ!

សុគន្ធ និសា បានប្រាប់”នគរធំ”កាលពីថ្ងៃទី២៦សីហា ថាពេលនេះនាងនិងស្វាមី​ចាប់​ផ្ដើមគិតគូរឿង​កូនសារ​ជាថ្មីនៅឆ្នាំ២០២២ នេះហើយតែលទ្ធផលយ៉ាងណា​នោះគឺមិនទាន់​ដឹង​។និសា វាចាថា”ខ្ញុំនិងស្វាមីចង់​បាន​កូន​នៅឆ្នាំហ្នឹង​។ប៉ុន្ដែដោយសារតែខ្ញុំនិងគាត់​មានអា​យុ​ច្រើនដែរហើយអីចឹងមិនដឹងថាអាចយកបានតាមធម្មជាតិ ឬយ៉ាងណានោះទេ ។ក្នុងករណី​ដែលមិនអាចមានកូនបានគឺមានតែទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញ”។

  ក្រៅពីតាំងចិត្តថានឹងយកកូនទី១មុនដំណាច់ឆ្នាំ២០២២ នេះសុគន្ធ និសា ក៍ប្រាប់ពីមូល​ហេតុដែលនាងរៀបការ​ជាង៤ឆ្នាំតែអត់កូននោះដែរថាមកពីនាងនិងស្វាមីបានឯកភាពគ្នាថាមិនទាន់ចង់បានកូនទើបពន្យាពេលរហូតមកដល់ពេលនេះ។នាងថារឿងដែលសំខាន់ក្នុងការអត់ទាន់បានកូននោះគឺមកពីនាង​ជាប់មមាញឹការងារសិល្បៈ​ច្រើន ហេតុនេះហើយមិនទាន់​អាច​ដក​ឃ្លា​បាន​។ប៉ុន្ដែសម្រាប់ឆ្នាំ២០២២ នេះក៍នៅតែមានភាពរវល់ដដែល​គ្រាន់​តែថា​នាងនិង​ស្វាមី​បាន​ព្រមព្រៀងគ្នាយកកូននៅឆ្នាំហ្នឹង តែបានឬមិនបានអត់ទាន់ដឹង។

 គូររំលឹកថាសុគន្ធ និសា ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងកាលពីឆ្នាំ២០២១ ថានាង​ត្រូវ​យក​​កូននៅឆ្នាំនោះដែរ តែចៃដន្យអីនៅដើមខែមីនាឆ្នាំ២០២១ នាងកើតកូវីដធ្វើឲ្យខូចផែន​ការណ៍​ពពោះកូនទី១។សម្រាប់ឆ្នាំនេះវិញនិសា ក៍បានវិលមកចាប់តំណែងជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ ដែលធ្វើឲ្យនាងមានការមមាញឹក​ច្រើនថែមទៀត ប៉ុ​ន្ដែនាង​នៅតែ​មានគម្រោងយកកូនដដែល។និសា ក៍បានបំភ្លឺដែរថាការមិនទាន់យកកូន​របស់​នាងអស់​ជិត៥ឆ្នាំកន្លងមកនេះមិនមែននាងចង់ផ្ដល់​កំណើតឲ្យកូនទី១នៅ​លើទឹកដីអាមេរិក​តាមរយៈ​ការកើត​ភ្លាម​បានសញ្ជាតិអាមេរិកកាំងភ្លែតនោះទេ តែរឿងមកពីនាងរវល់​ពេកដក​ឃ្លាមិនបាន។ ដោយឡែកសម្រាប់ការ​ចេញ​មុខមកវិញក្នុងការធ្វើជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣នោះនិសា ថានាងបានត្រៀមចិត្ត​កាយរួចជាស្រេចទៅហើយ ប្រសិន​បើមានការិះគន់មួយណាមកលើកំហុសដោយអចេតនា​ណា១មកលើ​នាង​នោះ តែនាង​ថារាល់​គ្រូបង្វឹកនីមួយៗ​មានគោលការណ៍ខុសៗគ្នាហេតុនេះហើយការជ្រើស​យកកូនក្រុម​ក៍​មិន​ដូច​គ្នាដែរ។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃ១ខែធ្នូឆ្នាំ២០១៧ ជាមួយអាណិកជនខ្មែរ​មកពីរដ្ឋ​Boston សហរដ្ឋអាមេរិក ហើយនាងថានាពេលអនាគតប្រសិនបើនាងមាន​កូនអាចឲ្យកូន​ទៅ​រៀន​នៅទីនោះ តែរូបនាងនៅតែ​ចេញ​ចូល​ជាធម្មតា មិនទាន់មានគម្រោងទៅរស់នៅ​ស្រុកគេ​នោះទេព្រោះចិត្តនៅតែស្រលាញ់សិល្បៈ។នាងថាគិតមកដល់​ឆ្នាំ២០២២ នេះនាង​មាន​អាជី​វ​កម្មផ្ទាល់ខ្លួនក្រៅពីសល្បៈដូចជាលក់សម្លៀកបំពាក់តាមOnline និងNisa Store ជាដើម​។ដោយ​​ឡែក​សម្រា​ប់​អាជីពចម្រៀងវិញនិសា ថាទោះជាខែនេះជារដូវធ្លាក់​ភ្លៀងមែនតែ​ការ​ងារ​សិល្បៈ​នាង​នៅតែ​រវល់ ខណៈដែលពីមុននាងបានច្រៀងបទមរតកដើមជាមួយលោកព្រាប សុវត្ថិ ជាច្រើនបទតែ​ក្រោយ​ពីលោកសុវត្ថិ ចាកចេញពីហង្សមាស​នោះ​ពេល​នេះ​នាងច្រៀង​ជាមួយ​តារាផ្សេងៗទៀតតាមផលិតកម្មតម្រូវ ព្រោះ​នាងជាតារា​មិនប្រកាន់​ដៃ​គូឡើយ។

 មហាជនរងចាំមើលថានៅឆ្នាំ២០២២ នេះអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា អាច​សម្រេចបំណងធំ​តាមរយៈ​ការពពោះកូនទី១បានដូចក្ដីប្រាថ្នាដែរឬទេ?

RELATED ARTICLES