ភ្នំពេញ ៖ ក្មេងស្រីវ័យ ៦ឆ្នាំម្នាក់ បានកើតមានជំងឺរលាកសួរធ្ងន់បំផុត សំណាងល្អត្រូវបានឪពុកម្តាយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ឯរាជធានីភ្នំពេញ ទាន់ពេល និងត្រូវបានក្រុមគ្រូពេទ្យជំនាញ យកចិត្តទុកដាក់សង្គ្រោះអស់រយៈពេល ១៥ថ្ងៃ ក៏បានធូរស្រាលឡើងវិញ រួចផុតពីសេចក្តីស្លាប់។
ក្មេងស្រីដែលកើតមានជំងឺរលាកសួតធ្ងន់នោះ មានអាយុ៦ឆ្នាំ និងមានលំនៅក្នុងខេត្តព្រៃវែង។
យោងតាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ជំងឺរលាកសួត ជាជំងឺរលាកថង់សួត ដែលញឹកញាប់បង្កឡើងដោយមេរោគ បាក់តេរី ឬវីរុសច្រើនប្រភេទ អាចបណ្តាលឱ្យស្លាប់បាន បើការធ្វើរោគវិនិច្ឆ័យ និងព្យាបាលមិនត្រឹមត្រូវ និងបានទាន់ពេលវេលា។
កូនស្រីអាយុ ៦ឆ្នាំ មកពីខេត្តព្រៃវែង មានជំងឺរលាកសួតធ្ងន់បំផុត ត្រូវបានជួយព្យាបាល សង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ អស់១៥ថ្ងៃ ដោយម៉ាស៊ីនជំនួយដង្ហើម ថ្ងៃនេះបានធូរស្រាល និងរស់ឡើងវិញ។
រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់គ្នា ដោយគ្មានការរើសអើង…៕