Wednesday, May 1, 2024
Homeគួរយល់ដឹងវិធីផ្ងូតតទឹកទារក

វិធីផ្ងូតតទឹកទារក

បន្ទាប់ពីសម្រាលបុត្ររួច ការងូតទឹកឲ្យទារក នឹងប្រព្រឹត្តទៅជាប្រចាំជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកម្តាយ ឬសមាជិកគ្រួសារ គួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗក្នុងការផ្ងូតទឹកឲ្យទារក ដើម្បីផ្តល់ភាពងាយស្រួល និងជាអត្ថប្រយោជន៍សម្រាប់ក្រុមគ្រួសារ។

វិធីផ្ងូតទឹក ឲ្យទារក លោកអ្នកអាចត្រៀមលក្ខណៈ និងអនុវត្តដោយខ្លួនឯង តាមលំដាប់និងដំណាក់កាលដូចខាងក្រោម ៖

១-ការត្រៀមលក្ខណៈទុកជាមុន ៖
ក-សុវត្ថិភាព ៖
– ផ្លូវកាយ (ទារកមិនត្រូវនៅម្នាក់ឯង)
– ផ្លូវចិត្ត (មនុស្សចាស់ មានទំនាក់ទំនងជាមួយទារក)។

ខ-ផាសុកភាពនិងភាពសុខស្រួល ៖
– កាយវិការថ្នមៗ និយាយលេងជាមួយទារក
– ប្រុងប្រយ័ត្នពេលណាដែលមានភាពត្រជាក់។

គ-ការរៀបចំ ៖
– សម្ភារៈគ្រប់គ្រាន់ និងនៅទំនេរ
– ការគោរពអនាម័យ
– កាយវិការ សកម្មភាពសមហេតុសមផល។

ឃ-ការថែទាំត្រូវធ្វើឲ្យបានហ្មត់ចត់ ។

២) ការអនុវត្តន៍ ៖
ក-មុនធ្វើការថែទាំ ៖
– គ្រប់សម្ភារៈទាំងអស់ ត្រូវបានរៀបចំក្នុងបន្ទប់ដែលត្រូវងូតទឹក (កាធុនងូតទឹក ទែរម៉ូម៉ែត្រកម្តៅ វាស់ទឹកនិងទារក កន្សែង សម្លៀកបំពាក់ កន្ទបរបស់ទារក កុំប្រេស សំឡី ធុងសំរាមនៅជិត)។
– សម្ភារៈ និងកន្លែងងូតស្អាត និងត្រូវបានសម្លាប់មេរោគ
– សីតុណ្ហភាពទឹកត្រូវបានត្រួតពិនិត្យ (បើគ្មានទែរម៉ូម៉ែត្រសម្រាប់វាស់ ត្រូវយកសីតុណ្ហភាពជាមួយផ្នែកខាងក្នុងនៃដើមដៃ) 
– បញ្ចូលទឹក ៣៨ អង្សាសេ (បើចាំបាច់ត្រួតពិនិត្យសីតុណ្ហភាពនៃបន្ទប់) 
– ប្រុងប្រយ័ត្នចំពោះគុណភាព និងសីតុណ្ហភាពនៃទឹក។

ខ-នៅពេលផ្ងូតទឹក :
– លាងដៃមុនការចាប់ផ្តើមថែទាំ
– ចៀសវាងការធ្វើឲ្យទារករងា (ទារកនៅស្រាត រយៈពេលខ្លីបំផុត)
– លើកដាក់ទារកជាមួយកាយវិការៗថ្នម និងនិយាយជាមួយទារក
– ដកកន្ទបសម្អាតកន្លែងគូទ បើសិនមានលាមក។ លាងដៃជាមួយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលិក
– លាងសម្អាតរាងកាយទារក ជាមួយសាប៊ូសមស្របបើចាំបាច់
– ជូតសម្អាតតាមលំដាប់ដូចនេះ ផ្នត់ ក ក្លៀក ខ្នង ពោះ ផ្នត់ក្រលៀន ភ្លៅ(ខាងលើនិងក្រោម) ផ្នែកខាងក្រៅនៃប្រដាប់ភេទ (ទៅពីក្រោមពោះ ដល់រន្ធគូទ) និងគូទ
– ចាប់ទប់ទារកក្រោមក្លៀក ឲ្យបានល្អ ពេលផ្ងូតទឹក
– សម្ងួតទឹកឲ្យបានល្អ ដោយផ្តិតថើៗ ជាពិសេសកន្លែងផ្នត់
– ជូតសម្អាតមុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក)
– ធ្វើការថែទាំសម្អាតផ្ចិត
– ពាក់កន្ទបថ្មីស្អាត
– ពាក់សម្លៀកបំពាក់ផ្នែកខាងលើនៃទារក
– បិទកន្ទប និងបញ្ចប់ការពាក់សម្លៀកបំពាក់របស់ទារក
– លាងសម្អាតដៃ ដោយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលិក (Hydroalcoholic Solution)

ឃ-ក្រោយពេលងូតទឹក ៖
– ដាក់ទារកក្នុងកន្លែងសមរម្យ និងគ្របកម្រាលស្អាត
– ជូតសម្អាតសម្ភារៈ និងទីតាំងងូតទឹក
– រៀបទុកដាក់សម្ភារៈ
– លាងសម្អាតដៃ៕

(ប្រភព មន្ទីរពេទ្យកាល់ម៉ែត)

RELATED ARTICLES