ភ្នំពេញ៖ស្នេហាគង់ សុជាតិ និងស្វាមីក្មេងលោកជា វិបុល បានវិលមករកភាពប្រកតីវិញហើយព្រោះ”ក្រោយភ្លៀង មេឃស្រឡះ”បន្ទាប់ពីជួបព្យុះបក់បោកស្ទើតែមិនអាចទប់លំនឹងបានកាលពីពាក់កណ្ដាលឆ្នាំ២០២០ ដោយសាតែលោកវិបុល ស្និតស្នេហ៍ក្រៅឆាកជាមួយអ្នកនាងចាន់ កែវនិមល តែតាំងពីពេលនោះមកអ្នកនាងសុជាតិ លែងបណ្ដោយប្ដីឲ្យទៅណាតែម្នាក់ៗឯងឬស្និតស្នាលចម្លែកជាមួយតារាស្រីណាផ្សេងទៀតហើយ ព្រោះខ្លាចជួបហានិភ័យសារជាថ្មី។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះគេឃើញលោកជា វិបុល គ្រងឈុតកូនកំលោះរៀបការជាមួយនាងហេង ផាន់ណា (ហេង កែវនីតា)ទៅវិញ ខណៈដែលសុជាតិ វិញថែមទាំងបានទៅបាចផ្កាស្លារឲ្យប្ដីទៀតផង តែទឹកមុខនាងហាក់មិនសូវរីករាយសោះ ព្រមទាំងដៀងភ្នែកតាមដានប្ដីគ្រប់សកម្មភាពតែម្ដង។
យ៉ាងណាតាមព័តមានថាមូលហេតុដែលសុជាតិ អនុញ្ញាត្តិឲ្យប្ដីក្មេងលោកវិបុល ទៅរៀបការជាមួយសិស្សប្អូននាងគឺកញ្ញាផាន់ណា នោះដោយសារតែនោះគ្រាន់តែជាសាច់រឿងមួយក្នុងរឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ័មី” ប៉ុណ្ណោះ ទើបអ្នកនាងព្រមឲ្យប្ដីលេងឈុតនោះ ប៉ុន្ដែបើនៅក្រៅឆាកលោកវិបុល ហ៊ានតែចង់រៀបការប្រពន្ធថ្មីមែនទែននោះកុំថាឡើយអ្នកនាងជួយហែរជំនួនឬបាចផ្កាស្លារ ប៉ុន្ដែគេជឿរថានាងច្បាស់ជាមិនលើកលែងកំហុសឲ្យប្ដីក្មេងជាលើកទី២ជាដាច់ខាត។ដោយឡែកសម្រាប់លោកវិបុល វិញក្រោយកោសក់សាងផ្នួសជាសាមណេរ(នេន)រយៈពេល១០ថ្ងៃកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ ដើម្បីបញ្ជាក់ភក្ដីស្មោះចំពោះសុជាតិ នោះពេលនេះលោកមិនដែលលេចឭថាមានទំនាក់ទំនងស្រីណាផ្សេងក្រៅពីប្រពន្ធឡើយ។
គូររំលឹកថាគង់ សុជាតិ បានដឹកដៃលោកជា វិបុល រៀបការកាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ ដែលពេលនេះពួកគេទទួលបានចំណងដៃកូនស្រី១អាយុជាង៥ឆ្នាំឈ្មោះជា សុជាតិនារី ហៅដូរី តែសរុបកូនទាំងអស់អ្នកនាងសុជាតិ មានកូន៣នាក់(កូនជាមួយអតីតប្ដីលោកម៉ៅ សាលភាព ចំនួន២នាក់)។យ៉ាងណាត្រឹមកូន៣នាក់(ស្រី២)នេះលោកវិបុល ថាមិនគ្រប់គ្រាន់នោះទេទើបលោករំអុកប្រពន្ធចង់បានកូនភ្លោះប្រុស តែជាង៣ឆ្នាំទៅហើយអ្នកនាងសុជាតិ នៅតែមិនទាន់អាចបំពេញបំណងស្វាមីឡើយ។
សូមបញ្ជាក់ថាស្វាមីគង់ សុជាតិ គឺលោកវិបុល ក៍ធ្លាប់រួមការងារជាមួយនាងហេង ផាន់ណា នាពេលកន្លងមកដែរព្រោះអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នានៅប៉ុស្ដិ៍លេខ៣។គេជឿរថាក្រោយវិបុល-ផាន់ណា ការក្នុងសាច់រឿងចប់ពួកគេនឹងគ្មានទំនាក់ទំនងពិសេសជាមួយគ្នានៅក្រៅឆាកឡើយ ព្រោះថាម្នាក់ៗសុទ្ធតែមានម្ចាស់ចិត្តរៀងៗខ្លួនទៅហើយ៕