Thursday, September 19, 2024
Homeព័ត៌មានជាតិគង់ សុជាតិ ៖ទុកចិត្តប្ដី

គង់ សុជាតិ ៖ទុកចិត្តប្ដី

ភ្នំពេញ៖ស្នេហាគង់ សុជាតិ និងស្វាមីក្មេងលោកជា វិបុល បានវិលមករកភាពប្រកតីវិញហើយ​ព្រោះ​”ក្រោ​យ​ភ្លៀង មេឃស្រឡះ”បន្ទាប់ពីជួបព្យុះបក់បោកស្ទើតែមិន​អាចទប់លំនឹងបាន​កាល​ពី​ពាក់​កណ្ដា​លឆ្នាំ២០២០ ដោ​យសាតែលោកវិបុល ស្និតស្នេហ៍ក្រៅឆាកជាមួយអ្នកនាងចាន់ កែវ​និមល  តែតាំងពីពេលនោះ​មកអ្នក​នាងសុជាតិ លែងបណ្ដោយប្ដីឲ្យទៅណាតែម្នាក់​ៗឯង​ឬស្និត​ស្នាលចម្លែកជាមួយតារាស្រីណាផ្សេងទៀតហើយ ព្រោះខ្លាចជួប​ហានិភ័យ​សារ​ជា​ថ្មី។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះគេឃើញលោកជា វិបុល គ្រង​ឈុត​កូន​កំលោះរៀបការជាមួយនាងហេង ផាន់ណា (ហេង កែវនីតា)ទៅវិញ ខណៈដែលសុជាតិ វិញថែមទាំងបាន​ទៅ​បាច​ផ្កាស្លារឲ្យប្ដីទៀតផង តែទឹកមុខនាងហាក់មិនសូវរីករាយសោះ ព្រម​ទាំង​ដៀងភ្នែកតាមដានប្ដីគ្រប់​សកម្ម​ភាពតែម្ដង​។

យ៉ាងណាតាមព័តមានថាមូល​ហេតុដែល​សុ​ជាតិ អនុញ្ញាត្តិឲ្យប្ដីក្មេងលោកវិបុល ទៅរៀប​ការជាមួយសិស្ស​ប្អូន​នាងគឺកញ្ញាផាន់ណា នោះ​ដោយ​សារតែនោះគ្រាន់តែជាសាច់រឿងមួយ​ក្នុងរឿង”កូនប្រុស​ក្រោមពន្លឺព្រះ​ចន្ទពេញ​បូណ័មី” ប៉ុ​ណ្ណោះ ទើបអ្នកនាងព្រមឲ្យប្ដីលេងឈុតនោះ ប៉ុន្ដែបើនៅក្រៅឆាកលោកវិបុល ហ៊ានតែចង់​រៀបការ​ប្រពន្ធថ្មីមែនទែននោះកុំថាឡើយអ្នកនាងជួយហែរជំនួនឬបាចផ្កាស្លារ ប៉ុន្ដែគេជឿរថា​នាង​ច្បាស់​ជាមិនលើក​លែងកំហុសឲ្យប្ដីក្មេងជាលើកទី២ជា​ដាច់ខាត។ដោយឡែកសម្រាប់​លោក​វិបុល វិញក្រោយ​កោសក់សាង​ផ្នួស​ជាសាមណេរ(នេន)រយៈ​ពេល១០ថ្ងៃកាល​ពីថ្ងៃទី​២១ខែ​កញ្ញា​ឆ្នាំ២០២០ ដើម្បីបញ្ជាក់ភក្ដី​ស្មោះចំ​ពោះសុជាតិ នោះ​ពេលនេះលោកមិន​ដែល​លេច​ឭថាមានទំនាក់ទំនងស្រីណាផ្សេងក្រៅពីប្រពន្ធឡើយ។

 គូររំលឹកថាគង់ សុជាតិ បានដឹកដៃលោកជា វិបុល រៀបការកាលពីថ្ងៃទី៩ខែវិច្ឆិការ​ឆ្នាំ២០១៣ ដែលពេលនេះ​ពួកគេទទួលបានចំណងដៃកូនស្រី១អាយុជាង៥ឆ្នាំឈ្មោះជា សុ​ជាតិនារី ហៅដូរី តែសរុបកូនទាំងអស់​អ្នកនាង​សុជាតិ មានកូន៣នាក់​(កូនជាមួយអតីតប្ដី​លោកម៉ៅ សាលភាព ចំនួន២​នាក់)។យ៉ាងណាត្រឹមកូន៣នាក់(ស្រី២)នេះលោកវិបុល ថាមិន​គ្រប់គ្រាន់នោះទេទើប​លោករំ​អុកប្រពន្ធ​ចង់បានកូនភ្លោះប្រុស តែជាង៣ឆ្នាំទៅហើយ​អ្នកនាង​សុជាតិ នៅតែមិនទាន់អាចបំ​ពេញ​បំណងស្វាមីឡើយ។

 សូមបញ្ជាក់ថាស្វាមីគង់ សុជាតិ គឺលោកវិបុល ក៍ធ្លាប់រួមការងារជាមួយនាងហេង ផាន់​ណា នាពេលកន្លងមក​ដែរ​ព្រោះអ្នកទាំងពីរធ្លាប់ធ្វើការ​ជាមួយគ្នានៅប៉ុស្ដិ៍លេខ៣។​គេជឿរថា​ក្រោយ​វិបុល-ផាន់ណា ការក្នុងសាច់រឿង​ចប់ពួកគេនឹងគ្មានទំនាក់ទំនង​ពិសេសជាមួយគ្នានៅ​ក្រៅឆាកឡើយ ព្រោះថាម្នាក់ៗសុទ្ធតែមានម្ចាស់​ចិត្តរៀង​ៗខ្លួនទៅហើយ៕

RELATED ARTICLES