Thursday, September 19, 2024
Homeតារាខ្មែរហេតុអីឱក សុគន្ធកញ្ញា ៖ចង់ដកថយ?

ហេតុអីឱក សុគន្ធកញ្ញា ៖ចង់ដកថយ?

ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានក្ដាប់តំណែងជាគណៈកម្មាការCambodian Idol  ៤រដូវកាល​មក​ហើយ ដែលនាង​ក៍ជាJudge ម្នាក់លេចធ្លោរផងដែរ ខណៈដែលការកាន់តំណែងផ្សេងទៀត​មាន​ដូចជាធ្វើគ្រូបង្វឹក (Coach)The Voice Cambodia ,The Voice Kids Cambodia និងX Factor Cambodia នោះនាងក៍ធ្លាប់នាំកូនក្រុមរបស់ខ្លួន​លើក​ពានច្រើនជាង​គណៈកម្មាការ​និង​គ្រូបង្វឹកផ្សេងៗទៀតផងដែរ។ប៉ុន្ដែតាមព័តមានថាសុកន្ធកញ្ញា នឹងលាឈប់ការ​ធ្វើគណៈ​កម្មា​ការ​​​Cambodian Idol នៅរដូវកាលទី៥ខាងមុខនេះហើយដែលរឿងនេះ​សាមីខ្លួនផ្ទាល់ក៍ធ្លាប់​បាន​ប្រាប់​​ទៅ​​Fan ផងដែរ តែគេនៅមិនទាន់ដឹងពីមូលហេតុនៅក្រោយខ្នងនៃ រឿងរ៉ាវមួយ​នេះទេ ព្រោះ​តាមព័ត​មាន​ថាសម្រាប់តម្លៃខ្លួនCoach និង Judge ម្នាក់ៗនឹងបាន​តម្លៃខ្លួន​៦០០០​ដុ​ល្លារ​សម្រាប់ការបំពេញតួនាទីនោះ​១រដូវ​កាល។

          អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទសុំការបំភ្លឺពីអ្នករៀបចំកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសជុំវិញព័តមានថាឱក សុគន្ធកញ្ញា នឹងបាត់ខ្លួនសម្រាប់តួនាទីជាJudge ពី Cambodian Idolរដូវ​កា​ល​​ទី៥ខាងមុខនេះ តែលោក​វណ្ណា ដែលជាអ្នកគ្រប់គ្រងការ ប្រលង ចម្រៀងល្បីៗ​របស់ហង្ស​មាសនោះតេមិនចូលឡើយ​ទើបមិនទាន់​អាច​សុំការបំភ្លឺ បានទេ ។យ៉ាងណាគេអាចសន្និដ្ឋានបានថាមានរឿង៣យ៉ាងប្រសិនបើសុគន្ធកញ្ញា ពិតជាដក ថយ ពីតំណែងធំខាងលើ​នៅរដូវកាល​ថ្មីមែននោះគឺទី១៖ចេញច្រើនកម្មវិធីពេកធ្វើ ឲ្យគេសាំ នាង ,ទី២៖មិនចង់ឲ្យគេថា​ដោយ​សាមានស្វាមីជាអគ្គនាយកហង្សមាស និងមានបងថ្លៃជាថៅកែ បានជានាងកាន់កម្មវិធីធំៗ​បានតាម​ចិត្ត​ចង់ និងទី៣៖សុគន្ធកញ្ញា អាចនឹងយកពេលវេលា នៃការសម្រាកពីការងារខាង​លើនោះទៅ​ពពោះកូនទី២ ព្រោះ​ចិត្តនាងចង់បានកូន ស្រី។ ប៉ុន្ដែគេជឿរថាសុគន្ធកញ្ញា នៅតែជាតារាមានអំ​ណាចជាងគេនៅហង្សមាសដដែល ព្រោះ​តារារួមទ្រនុំជាមួយនាងចាត់ទុកអ្នកចម្រៀងកូន​១​រូប​​នេះប្រៀបបានជាថៅកែ ឬម្ចាស់ផលិត​កម្ម​ហង្សមាស​តាំង​ពី​នាងក្លាយជាប្អូនថ្លៃថៅកែជាង២ឆ្នាំមកនេះ ហេតុនេះនាងចង់សម្រាកពី​កម្មវិធី​ណា​មួយឬចង់ទៅអង្គុយ​កៅអីណាមួយក្នុងតួនាទីជាJudge  ឬCoach សម្រាប់ការ​ប្រ​លង​ចម្រៀ​ងនៅហង្សមាសនោះ​ប្រាកដណាស់​ស្វាមី​នាងលោកសុខលី នឹងផ្គាប់ចិត្តនាង​ភ្លាម​ជា​មិនខាន។

 គូរបញ្ជាក់ថាក្រៅពីឱក សុគន្ធកញ្ញា ដែលត្រៀមបាត់ខ្លួននៅឆ្នាំក្រោយសម្រាប់កៅអី ជាJudge របស់Cambodian Idol រដូវកាលទី៥នោះថ្មីៗនេះហង្សមាសក៍មានការផ្លាស់ប្ដូរគ ណៈកម្មាការThe Voice Kids Cambodia រដូវកាល​ទី៣​ពីនាងសួស វីសា មកដាក់សុគន្ធ និសា ឡើងវិញដែរ ខណៈដែលពិធីការិនីចាន់ កែវនិមល វិញបាត់បង់កៅអី​ដល់​តែ២ក្នុងពេល​តែមួយ​នោះគឺតួនាទីនាងជាMC នៅ​​​Cambodian Idol រដូវកាលទី៤ជំនួសដោយនាងថន លក្ខិ​ណា និង​MC នៅThe Voice Kids Cambodia រដូវកាលទី៣ជំនួសដោយអ្នកនាងគង់ សុជាតិ ខណៈ​ដែលកៅអី​របស់លោកព្រាប សុវត្ថិ ទាំង៤ដែលនៅទំនេរនោះពេលនេះថៅកែ​រកបានអ្នក​ជំ​នួស២នាក់ទៅហើយក្នុង​នោះគឺ​នាងសុខ សីឡាលីន ឆក់បានJudge  របស់Cambodian Idol រដូវកាលទី៤ ខណៈដែលលោកហ្សូណូ ក្លាយទៅ​ជាCoach  ជំនួសលោសុវត្ថិ កម្មវិធីThe Voice kids Cambodia រដូវកាលទី៣ តែតំណែងរបស់លោកឧកញ៉ាស្នាយ ២ទៀត​គឺ​Cambodian Idol Junior និងCambodia’s Got Talent  នៅមិនទាន់រកឃើញអ្នកទៅ រ៉ាប់ រងតួនាទីជា​Judge ជំនួសលោកឧកញ៉ាវ័យ៤៧ឆ្នាំឡើយ។

 ប្រភពបានឲ្យដឹងថាប្រសិនបើឱក សុគន្ធកញ្ញា ពិតជាដកថយការធ្វើជាJudge របស់​Cambodia Idol នៅរដូវ​កាល​ថ្មីនាពេលខាងមុខនោះមែន តារាដែលអាចនឹងមានឱកាកាសទៅ​ធ្វើការងារ​នោះជំនួសនាងបានមាន​ដូចជាពេជ្រ សោភា,សុគន្ធ និសា ,សួស វីសា និងលោក​ខែម ប៊ុនថៃ ជាដើម។ប៉ុន្ដែគេរងចាំមើលថាសុគន្ធកញ្ញា ពិតជាចង់សម្រាកមែនឬយ៉ាងណា ព្រោះមុននេះមានដំណឹងថាប្រសិនបើហង្សមាសទិញសិទ្ធិ(License) កម្មវិធី​ប្រលង​ចម្រៀ​ងថ្មីៗ​ពីរបរទេសថែមទៀតមែននោះគឺនាងនឹងទៅកាន់តំណែងធំៗទាំងនោះទៀតជាមិនខាន ព្រោះ​ស្វាមីនាងជាអ្នកចាត់ចែងតួនាទីនោះទាំងអស់៕

RELATED ARTICLES