Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិហ្វីលីពីន មិនតវ៉ា​ចំពោះ សកម្មភាពរបស់ ចិន​នៅ​កោះ​ Spratly ឡើយ

ហ្វីលីពីន មិនតវ៉ា​ចំពោះ សកម្មភាពរបស់ ចិន​នៅ​កោះ​ Spratly ឡើយ

ជុំវិញព័ត៌មានក្តៅនៅសមុទ្រចិនខាងត្បូង

ហ្វីលីពីន៖ រដ្ឋមន្ត្រី​ការ បរទេស​លោក Perfecto Yasay បាន​ឲ្យដឹង កាលពីថ្ងៃសុក្រ​ ថា​ហ្វីលីពីន ​នឹង​មិន​តវ៉ា​ចំពោះ ​ការ​​​​ធ្វើសកម្មភាព យោធូនីយកម្ម​របស់​ចិន ​លើ​បណ្តាកោះ​ សិប្បនិម្មិត ដែល​កសាង​ឡើង​ដោយចិននៅ​សមុទ្រ​ចិនខា ងត្បូងឡើយ ដែលនេះ​ ជាផ្នែកមួយនៃ​ កិច្ចខិតខំប្រឹង ប្រែង​របស់​​រដ្ឋាភិបាល ក្រុងម៉ានីល​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​ ការ​រឹតចំណង ទំនាក់ទំនង​​ជាមួយ​ ក្រុងប៉េកាំង​​ ។

មជ្ឈមណ្ឌល ​សិក្សាយុទ្ធសាស្ត្រ និង​អន្តរជាតិបាន ឲ្យដឹងថា​ចិន​បាន​ ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង ​មីស៊ីល​និង​យន្តហោះ ​ចម្បាំង​នៅលើ​​ ប្រជុំ​កោះសិប្បនិម្មិត​ ដែល​ខ្លួនបាន ​សាងសង់​នៅ​កោះ ​ជម្លោះ Spratly ។

ថ្លែងទៅកាន់ អ្នកសារព័ត៌មាន​ ក្នុង​ប្រទេស​ សិង្ហបុរី​ ក្នុងអំឡុងពេល ​នៃ​ដំណើរ​ ទស្សនកិច្ច​ផ្លូវ​ ការ​របស់ ​លោក​ប្រធានាធិបតី Rodrigo Duterte ប្រមុខការ ទូត​ហ្វីលីពីន ​បាន​គូស បញ្ជាក់ថា​រដ្ឋា ភិ​បាល​​នឹង​មិន​ជំទាស់ ​តវ៉ា​កម្រិត​ការ ទូត​ណាមួយ ​ប្រឆាំងនិង​ចិន​តាម រយៈ​ការ​កត់សម្គាល់ ​ដោយ​វាចារ នោះឡើយ ។

​លោក Yasay បានថ្លែងថា ​យើង​នឹង​ធ្វើ​ ឲ្យ​កាន់​តែច្បាស់​ ថា​នឹង​មិន​​មាន​​ សកម្មភាពនៃ ​ការបង្កើន ​ភាពតានតឹង​រវាងប្រទេស ទាំងពីរត ទៅទៀត ​ឡើយជា ពិសេស​ក្នុង​ តំបន់​កោះ ថ្មប៉ប្រះទឹក​​ Scarborough Shoal ។ ជាងនេះទៅ ទៀត​លោក បន្ថែមថា​ទុក ​ឲ្យ​ចិន​ធ្វើ​សកម្មភាព ​​ណាមួយ​ដែល ​ចាំបាច់​ក្នុង ការ​ស្វែងរក​ផល ប្រយោជន៍​ជាតិ ​របស់ពួកគេចុះ​ ហើយ​យើង​នឹង​ មិនប៉ះពាល់​ កិច្ចការ នេះឡើយ សម្រាប់ហ្វីលីពីន​យើង​ផ្សារភ្ជាប់ ទំនាក់ទំនង​ ទ្វេភាគីជាមួយចិន ហើយ​បណ្តា​ប្រជាជាតិ ដទៃ​ក៏គួរតែដោះ ស្រាយ បញ្ហា​មួយចំនួន​ដែរ ។

គួរបញ្ជាក់ថា​ ប្រជុំកោះថ្មប៉ប្រះ ទឹក Scarborough Shoal បានបង្ក ឲ្យមានវិវាទ ​យ៉ាង​ខ្លាំង​ក្លា ​រវាង​ចិន​និង​ហ្វីលីពីន​ក៏ដូច ជាបណ្តា ប្រជាជាតិ ​មួយចំនួនទៀត​ ដែល ក្នុងនោះ​ ចិននិង​ ហ្វីលីពីន​បាន​ ប្រជែងគ្នា​ទាមទារ​នៅ​អធិបតេយ្យ ភាព​រៀងៗខ្លួននៅ ប្រជុំកោះ Spratly នេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា​

RELATED ARTICLES