ភ្នំពេញ៖ខេម ជាគ្រីស្ទានម្នាក់ដែលតែងតែពាក់ខ្សែករូបឈើឆ្កាងជាប្រចាំហើយតាមព័តមានថាតារាGalaxy រូបនេះជាគ្រីស្ទបរិស័ទ្ធ របស់ព្រះយេស៊ូគ្រីស្ទជាច្រើនឆ្នាំមក ហើយ។លោកសុណារិន បានចេញសារសុំពរជ័យពីព្រះយេស៊ូគ្រីស្ទ នៅថ្ងៃខួបកំណើតរបស់ភរិយាលោកអ្នកនាងស្រីកា កាលពីថ្ងៃទី២កញ្ញាថា”រីករាយថ្ងៃខួបកំណើតជំនួយការពិសេស(ភរិយា) សូមព្រះប្រទានពរពួកយើងទាំងពីរនាក់ជោគជ័យជាមួយគ្នា រស់នៅជាមួយគ្នា មានក្ដីស្រលាញ់តែមួយជាមួយគ្នាជារៀងរហូតទៅ”។

សូមបញ្ជាក់ថលោកប៉ុន សុណារិន ហៅខេម ទើបតែចាប់ផ្ដើមបង្ហាញប្រពន្ធជាអាណិកជនខ្មែរមកពីបារាំងអ្នកនាងស្រីកា កាលពីចុងឆ្នាំ២០២១ បន្ទាប់ពីលោកបានព្យាយាមលាក់បាំងចំណងស្នេហាឆ្លងទ្វីពមួយនេះអស់រយៈពេលជាង៥ឆ្នាំរហូតមានការលេចឭថាលោកសុណារិន មានកូន២នាក់(ស្រី១)ទៀតផង ។តែលោកខេម បានច្រានចោលដោយអះអាងថាក្មេងប្រុសដែលគេច្រឡំថាជាកូនលោកនោះតាមពិតជាកូនរបស់មេលោក(ឧកញ៉ាឡេង ណាវ៉ាត្រា)និងក្មេងស្រីនៅបារាំងនោះជាក្មួយរបស់ភរិយាលោកទេ។យ៉ាងណាលោកខេម ទទួលស្គាល់ថាវ័យដូចលោកនេះគឺពិតជាចង់បានកូនក្មេងមែន ហើយមិនយូទេលោកនិងគូស្នេហ៍នឹងគិតគូពេលវេលារៀបការជាមួយគ្នានាពេលខាងមុខនេះហើយ។

ក្រៅពីខេម តារាដែលកាន់គ្រីស្ទានមានដូចជាអ្នកនាងពេជ្រ សោភា និងលោករតនៈ ពិសិដ្ឋ ជាដើម។អតីតតារាថោន រូបនេះត្រូវបានមហាជនមើលឃើញថាលោកមិនសូវលេចធ្លោខ្លាំងដូចកាលនៅទ្រនុំចាស់នោះទេក្រោយឈជើងនៅGalaxy ជាង២ឆ្នាំមកនេះ។ប៉ុន្ដែចាប់ពីពេលនេះតទៅគេអាចព្យាករណ៍បានថាខេម នឹងមានទីផ្សារចម្រៀងស្ទុះឡើងវិញព្រោះថាលោកព្រាប សុវត្ថិ ដែលជាតួឯករបស់ផលិតកម្មមួយនេះចាប់ផ្ដើមរយាលៗពីអាជីពចម្រៀងបន្ទាប់ពីលោកឡើងជាឧកញ៉ាជាង៣ខែមកនេះ ទើបលោកសុណារិន ត្រូវចាប់ដៃជាមួយនាងតន់ ច័ន្ទសីម៉ា ច្រើនឡើងវិញ។អ្នកជំនាញសិល្បៈបានលើកឡើងថាទោះជាខេម ថាអាចនឹងរៀបការជាមួយស្រីកា ឆាប់ៗមែន ប៉ុន្ដែគេជឿរថានោះគ្រាន់តែការសន្យាខ្យល់ប៉ុណ្ណោះ ព្រោះអ្នកចម្រៀងសំនៀងស្អករូបនេះអាចនឹងដើរផ្លូវតាមលោកខែម ប៊ុនថៃ តាមរយៈការយកកូនប្រើសិនទើបគិតគូរឿងរៀបការតាមក្រោយ៕

