Saturday, March 15, 2025
Homeតារាខ្មែរខេម ៖សុំពរជ័យពីព្រះយេស៊ូគ្រិស្ទ ឲ្យមានក្ដីស្រលាញ់​ស្រីកា ជារៀងរហូត

ខេម ៖សុំពរជ័យពីព្រះយេស៊ូគ្រិស្ទ ឲ្យមានក្ដីស្រលាញ់​ស្រីកា ជារៀងរហូត

ភ្នំពេញ៖ខេម ជាគ្រីស្ទានម្នាក់ដែលតែងតែពាក់ខ្សែករូបឈើឆ្កាង​ជាប្រចាំហើយតាមព័តមាន​ថា​តារាGalaxy រូប​នេះ​ជា​គ្រីស្ទបរិស័ទ្ធ របស់ព្រះយេស៊ូគ្រីស្ទជាច្រើនឆ្នាំមក ហើយ។លោក​សុ​ណារិន បានចេញសារសុំពរជ័យពីព្រះ​យេស៊ូគ្រីស្ទ នៅថ្ងៃខួបកំណើតរបស់ភរិយា​លោក​អ្នក​នាងស្រីកា កាលពីថ្ងៃទី២កញ្ញាថា”រីករាយថ្ងៃខួប​កំណើត​ជំនួយ​ការពិសេស(ភរិយា) សូម​ព្រះ​ប្រទានពរពួកយើងទាំងពីរនាក់ជោគជ័យជាមួយគ្នា រស់នៅជាមួយគ្នា មាន​ក្ដីស្រ​លាញ់​តែមួយ​ជាមួយគ្នាជារៀងរហូតទៅ”។

សូមបញ្ជាក់ថលោកប៉ុន សុណារិន ហៅខេម ទើបតែចាប់ផ្ដើមបង្ហាញប្រពន្ធជាអា​ណិក​ជនខ្មែរ​មកពីបារាំងអ្នក​នាងស្រីកា កាលពីចុងឆ្នាំ២០២១ បន្ទាប់ពីលោកបានព្យាយាមលាក់​បាំង​​ចំ​ណង​ស្នេហាឆ្លងទ្វីពមួយនេះ​អស់រយៈ​ពេលជាង៥ឆ្នាំ​រហូតមានការលេចឭថា​លោក​សុ​ណារិន មានកូន២នាក់(ស្រី១)ទៀតផង ។តែលោកខេម បាន​ច្រាន​ចោលដោយអះអាង​ថា​ក្មេង​ប្រុស​ដែលគេច្រឡំថាជាកូនលោកនោះតាមពិតជាកូនរបស់មេលោក(ឧកញ៉ាឡេង ណាវ៉ាត្រា)​និង​ក្មេងស្រីនៅ​បារាំងនោះជាក្មួយរបស់ភរិយាលោកទេ។យ៉ាងណាលោកខេម ទទួលស្គាល់​ថាវ័យ​ដូច​​លោក​នេះគឺពិតជាចង់បានកូនក្មេងមែន ហើយមិនយូទេលោកនិងគូស្នេហ៍នឹងគិត​គូ​ពេល​វេលារៀបការជាមួយ​គ្នានាពេលខាងមុខនេះហើយ។

 ក្រៅពីខេម តារាដែលកាន់គ្រីស្ទានមានដូចជាអ្នកនាងពេជ្រ សោភា និងលោករតនៈ ពិសិដ្ឋ ជាដើម។អតីត​តារា​ថោន រូបនេះត្រូវបានមហាជនមើលឃើញថាលោកមិនសូវ​លេច​ធ្លោខ្លាំងដូចកាល​នៅទ្រនុំចាស់​នោះទេ​ក្រោយ​ឈជើងនៅGalaxy ជាង២ឆ្នាំមក​នេះ។ប៉ុន្ដែ​ចាប់​ពី​ពេល​នេះ​ត​ទៅគេអាចព្យាករណ៍បានថាខេម នឹងមាន​ទីផ្សារ​ចម្រៀងស្ទុះឡើងវិញព្រោះថា​លោក​​ព្រាប សុវត្ថិ ដែលជាតួឯករបស់ផលិតកម្មមួយនេះចាប់ផ្ដើមរយាលៗពី​អា​ជីពចម្រៀង​បន្ទាប់ពីលោកឡើងជាឧកញ៉ាជាង៣ខែមកនេះ ទើបលោកសុណារិន ត្រូវចាប់ដៃជាមួយនាង​តន់ ច័ន្ទសីម៉ា ច្រើនឡើងវិញ។អ្នកជំនាញសិល្បៈបានលើកឡើងថាទោះជាខេម ថា​អាចនឹង​រៀប​ការ​ជាមួយស្រីកា ឆាប់ៗមែន ប៉ុន្ដែគេជឿរថានោះគ្រាន់តែការ​សន្យាខ្យល់ប៉ុ​ណ្ណោះ ព្រោះ​អ្នកចម្រៀងសំនៀង​ស្អករូបនេះអាចនឹង​ដើរផ្លូវតាមលោកខែម ប៊ុនថៃ តាម​រយៈការ​យក​កូន​ប្រើសិនទើបគិតគូរឿងរៀបការតាមក្រោយ៕ 

RELATED ARTICLES