Saturday, September 21, 2024
Homeព័ត៌មានជាតិចោរស្រីលបចូលផ្ទះ លួចបាន១បង្វេច

ចោរស្រីលបចូលផ្ទះ លួចបាន១បង្វេច

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចជំនាញស្រុកសំពៅលូន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជន សង្ស័យម្នាក់ នៅចំណុចក្រុមទី០៣ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខណៈដែលជនសង្ស័យ បានលួចយកទ្រព្យ សម្បត្តិអ្នកដទៃ ហើយព្យាយាមរត់គេចខ្លួន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ សុធារី ភេទស្រី អាយុ៣៧ឆ្នាំ មានលំនៅ ភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកវត្ថុតាងដកហូតបាន រួមមាន ទ្រនាប់ជើង ចំនួន ២គូ។ ស្រោមជើង ចំនួន២គូ។ ភួយ ចំនួ១។ អាវកាក់ក្នុង  ចំនួន១។ ខោអាវឈុត ចំនួន១ឈុត។ ខោរាង ចំនួន៣។ កន្សែងពោះគោ ចំនួន១។ អាវឈុត ចំនួន១។ អាវក្រៅដៃវែង ចំនួន១។ ក្រែមលាបមាត់ ចំនួន១ដើម និងសេរ៉ូមលាបមុខ ចំនួន១ដប។

តាមប្រភពពីសមត្ថកិច បានឱ្យដឹងថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិទាំងនេះ ដែលជារបស់ជនរងគ្រោះឈ្មោះជាង ជាន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ហើយក្នុងពេលធ្វើសកម្មភាពភ្លាម ជនសង្ស័យបានគេចចេញពីកន្លែងកើតហេតុ ហើយភ្លាមៗ ជនរងគ្រោះ បានប្តឹងមកសមត្ថកិច្ចនគរបាល និងបន្តតាមស្វែងរកជនសង្ស័យខាងលើ រហូតដល់ម៉ោងប្រមាណ ១រសៀល ថ្ងៃដដែល ត្រូវបាន សមត្ថកិច្ចនគរបាល និងជនរងគ្រោះឃាត់ខ្លួន ព្រមទាំងដកហូតទ្រព្យសម្បត្តិខាងលើ ប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES