Friday, September 20, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ថ្ងៃខួបស្នេហ៍៦ឆ្នាំ សន្យាឲ្យកាដូពិ​សេស​ទៅដេវីត

ទេព បូព្រឹក្ស ៖ថ្ងៃខួបស្នេហ៍៦ឆ្នាំ សន្យាឲ្យកាដូពិ​សេស​ទៅដេវីត

ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសនាងទេព បូព្រឹក្ស ហៅស្រីនិច្ច និងលោកងួន ចាន់ដេវីត ហៅG-Devith បានប្រារពខួបស្នេហ៍គម្រប់៦ឆ្នាំកាលពីថ្ងៃទី៧កញ្ញា ហើយបូព្រឹក្ស បានសន្យា​ថានឹងជូនកាដូពិ​សេសឲ្យ​ទៅកំ​ពូលស្នេហ៍ទៀតផង ប៉ុន្ដែនាងមិនប្រាប់ត្រង់ៗថាជាអ្វីនោះទេ។

 ទេព បូពឹក្ស ដែលចាត់ទុកខ្លួននាងថាម៉ាម៉ា(ម៉ាក់)និងដេវីត ថាប៉ាប៉ា នោះថ្លែងសារថា​”ឆ្នាំនេះអូនមានកាដូពិ​សេស ជូនបងណា ពិសេសក្នុងមួយជីវិតនេះតែម្ដង ហ្វេនហ្វេនចង់​ដឹង​អត់”។

ក្រុមFan របស់ទេព បូព្រឹក្ស មួយចំនួនចង់ឲ្យនាងនិយាយឲ្យចំៗតែម្ដងទៅថាកាដូ​សំ​ខាន់​​នោះជាអ្វីទៅ?​តែ​បូព្រឹក្ស នៅតែមិនប្រាប់ដដែល ខណៈដែលអ្នកគាំទ្រនាងបានជូនពរ​ឲ្យចំ​ណ​ង​​​ស្នេហាតារាលេងក្បាច់រាំ និង​អ្នកចម្រៀងរ៉េប រក្សារបានភាពគង់វង្សយូអង្វែង។

 ងួន ចាន់ដេវីត បានបញ្ជាក់ទំហ៊ុំចិត្តនៅថ្ងៃខួបស្នេហ៍ឆ្នាំនេះថា”ជីវិតយើងជួបច្រើន ចាក់​រុកអុជអាល មើលងាយ គាំទ្រ ស្រលាញ់ ភាពកក់ក្ដៅ ត្រជាក់ក្ដៅអ្វីក៍ធ្លាប់ជួប តែយើង​មិនដែ​ល​បោះបង់គ្នា កាន់ដៃគ្នារហូតដល់ថ្ងៃនេះ,I Love You”។

 គូរបញ្ជាក់ថាទេព បូព្រឹក្ស-ងួន ចាន់ដេវីត ធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវ​កាលពី​ឆ្នាំ​២០១៩ តែរហូមកដល់ពេលនេះពួកគេមិនទាន់ហ៊ាន​កំណត់ថ្ងៃ​រៀបការឡើយ។បើតាមការបង្ហើបរបស់ស្រីនិច្ច ថានាងនឹងឲ្យកាដូពិសេសទៅដេវីត នៅឆ្នាំនេះ​នោះត្រូវបានគេសង្ស័យថាតារាវ័យ២៩ឆ្នាំរូបនេះអាចនឹង​ពពោះ​យកកូនមុនរៀបការក៍ថាបាន ព្រោះនៅថ្ងៃខួបស្នេហានេះគេឃើញដេវីត បានយកដៃថ្នមពោះនាង គឺហាក់​បញ្ចេ​ញ​កាយ​វិការ​ថា​លោ​ក​ចង់ឲ្យនាងផ្ដល់កូនបន្ដពូជឲ្យលោក។

ប្រសិនបើស្រីនិច្ច ពិតជាត្រូវយកកូនមែននោះ វាមិន​មែន​ជារឿង​ចម្លែកឡើយនៅក្នុងសង្គមសិល្បៈខ្មែរនា​ពេល​បច្ចុប្បន្ន ព្រោះតារា​កាន់តែ​ច្រើន​បាន​​ជ្រើសរើសវិធីនេះ ជាបន្ដបន្ទាប់ ដោយពួកគេមិនក្វល់ថាធ្វើជាគំរូសម្រាប់​អ្នកដ៍ទៃ​យកគំរូ​តាមខ្លួនតាមរយៈការរៀបការមុន យកកូនតាមក្រោយឡើយ។អ្វីដែលគូរឲ្យកត់​សម្គា​ល់នោះ​គេ​សរសើរបុរសរូបសង្ហារលោកចាន់ដេវីត ដែលពិតជាស្នេហ៍​ស្មោះស័គ្រ​ចំពោះ​នាង​ស្រី​និច្ច មែនព្រោះរយៈពេល​៦ឆ្នាំលោកមិនដែលលេចឭទាក់ទងស្រីផ្សេងនោះទេ ដែលខុសពី​សិស្ស​ប្អូននាយចឺម ៥ឆ្នាំបែកបាក់​សង្សារស្រី​ស្អាតអស់ដល់ទៅ៤នាក់ឯណ្ណោះ៕

RELATED ARTICLES