ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសនាងទេព បូព្រឹក្ស ហៅស្រីនិច្ច និងលោកងួន ចាន់ដេវីត ហៅG-Devith បានប្រារពខួបស្នេហ៍គម្រប់៦ឆ្នាំកាលពីថ្ងៃទី៧កញ្ញា ហើយបូព្រឹក្ស បានសន្យាថានឹងជូនកាដូពិសេសឲ្យទៅកំពូលស្នេហ៍ទៀតផង ប៉ុន្ដែនាងមិនប្រាប់ត្រង់ៗថាជាអ្វីនោះទេ។

ទេព បូពឹក្ស ដែលចាត់ទុកខ្លួននាងថាម៉ាម៉ា(ម៉ាក់)និងដេវីត ថាប៉ាប៉ា នោះថ្លែងសារថា”ឆ្នាំនេះអូនមានកាដូពិសេស ជូនបងណា ពិសេសក្នុងមួយជីវិតនេះតែម្ដង ហ្វេនហ្វេនចង់ដឹងអត់”។
ក្រុមFan របស់ទេព បូព្រឹក្ស មួយចំនួនចង់ឲ្យនាងនិយាយឲ្យចំៗតែម្ដងទៅថាកាដូសំខាន់នោះជាអ្វីទៅ?តែបូព្រឹក្ស នៅតែមិនប្រាប់ដដែល ខណៈដែលអ្នកគាំទ្រនាងបានជូនពរឲ្យចំណងស្នេហាតារាលេងក្បាច់រាំ និងអ្នកចម្រៀងរ៉េប រក្សារបានភាពគង់វង្សយូអង្វែង។

ងួន ចាន់ដេវីត បានបញ្ជាក់ទំហ៊ុំចិត្តនៅថ្ងៃខួបស្នេហ៍ឆ្នាំនេះថា”ជីវិតយើងជួបច្រើន ចាក់រុកអុជអាល មើលងាយ គាំទ្រ ស្រលាញ់ ភាពកក់ក្ដៅ ត្រជាក់ក្ដៅអ្វីក៍ធ្លាប់ជួប តែយើងមិនដែលបោះបង់គ្នា កាន់ដៃគ្នារហូតដល់ថ្ងៃនេះ,I Love You”។

គូរបញ្ជាក់ថាទេព បូព្រឹក្ស-ងួន ចាន់ដេវីត ធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវកាលពីឆ្នាំ២០១៩ តែរហូមកដល់ពេលនេះពួកគេមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការឡើយ។បើតាមការបង្ហើបរបស់ស្រីនិច្ច ថានាងនឹងឲ្យកាដូពិសេសទៅដេវីត នៅឆ្នាំនេះនោះត្រូវបានគេសង្ស័យថាតារាវ័យ២៩ឆ្នាំរូបនេះអាចនឹងពពោះយកកូនមុនរៀបការក៍ថាបាន ព្រោះនៅថ្ងៃខួបស្នេហានេះគេឃើញដេវីត បានយកដៃថ្នមពោះនាង គឺហាក់បញ្ចេញកាយវិការថាលោកចង់ឲ្យនាងផ្ដល់កូនបន្ដពូជឲ្យលោក។

ប្រសិនបើស្រីនិច្ច ពិតជាត្រូវយកកូនមែននោះ វាមិនមែនជារឿងចម្លែកឡើយនៅក្នុងសង្គមសិល្បៈខ្មែរនាពេលបច្ចុប្បន្ន ព្រោះតារាកាន់តែច្រើនបានជ្រើសរើសវិធីនេះ ជាបន្ដបន្ទាប់ ដោយពួកគេមិនក្វល់ថាធ្វើជាគំរូសម្រាប់អ្នកដ៍ទៃយកគំរូតាមខ្លួនតាមរយៈការរៀបការមុន យកកូនតាមក្រោយឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះគេសរសើរបុរសរូបសង្ហារលោកចាន់ដេវីត ដែលពិតជាស្នេហ៍ស្មោះស័គ្រចំពោះនាងស្រីនិច្ច មែនព្រោះរយៈពេល៦ឆ្នាំលោកមិនដែលលេចឭទាក់ទងស្រីផ្សេងនោះទេ ដែលខុសពីសិស្សប្អូននាយចឺម ៥ឆ្នាំបែកបាក់សង្សារស្រីស្អាតអស់ដល់ទៅ៤នាក់ឯណ្ណោះ៕