Saturday, September 21, 2024
Homeព័ត៌មានជាតិអត់លុយជក់ថ្នាំ វ៉ៃបំបែកទូបច្ច័យលួចលុយវត្ត

អត់លុយជក់ថ្នាំ វ៉ៃបំបែកទូបច្ច័យលួចលុយវត្ត

ខេត្តពោធិ៍សាត់ ៖ បុរសញៀនថ្នាំម្នាក់ បានធ្វើសកម្មភាពចូលក្នុងសាលាឆាន់ វត្តគិរីបទុម្ពពិសី ហៅវត្តអន្លង់រាប វាយទូ កញ្ចក់ដាក់បច្ច័យ លួចយកលុយក្នុងនោះអស់ និងត្រូវគណៈកម្មការអាចារ្យវត្ត បានដឹងផ្អើលឆោឡោ ធ្វើឱ្យជនសង្ស័យ ភ័យក៏រត់គេចទៅសំងំលាក់ខ្លួនបាត់ ទីបំផុត ក៏ត្រូវសមត្ថកិច្ចតាមចាប់ក្របួចជាប់នាំយកមកចាត់ការតាមច្បាប់។

ករណីនេះកើតឡើង កាលពីវេលាម៉ោង៥ និង៥៣នាទីល្ងាច ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុច សាលា ឆាន់វត្តអន្លង់រាប ស្ថិតនៅក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង។

ជនសង្ស័យដែលវាយបំបែកទូបច្ច័យលួចលុយវត្ត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះឈុំ រីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំ និងមានលំនៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង។

លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរងនគរបាលស្រុកវាលវែង បានប្រាប់ឱ្យដឹងថា  ក្រោយទទួលបានព័ត៌មានពី គណៈកម្មការ អាចារ្យ វត្ត គិរីបទុម្ពពិសី ហៅវត្តអន្លង់រាប អំពើករណីខាងលើកម្លាំងប៉ុស្តិ៍អន្លង់រាប និងកម្លាំងប្រជាការ ពារភូមិ ចុះស្រាវជ្រាវកំណត់មុខសញ្ញា ហើយ ធ្វើការឃាត់ខ្លួនជនសង្ស័យនៅម៉ោង៦ និង១៦នាទីព្រលប់ថ្ងៃដដែល នៅក្នុងវត្តអន្លង់រាបតែម្តង។

លោកអធិការរង បានបន្តថា ជនសង្ស័យឈ្មោះឈុំ រីម គឺជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពលួចចំនួន២ដងរួចមកហើយ និងធ្លាប់ រត់ចេញពីអធិការដ្ឋានស្រុកក្នុងកំឡុងពេលសមត្ថកិច្ចកំពុងធ្វើការអប់រំទៀតផង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើតេស្តពិនិត្យទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន និងឃាត់ខ្លួន  នៅអធិការដ្ឋាន ដើម្បីបន្តនីតិវិធី។/

RELATED ARTICLES