Saturday, September 21, 2024
Homeព័ត៌មានជាតិកាន់កាំបិតពូថៅគំរាមព្រះរាជអាជ្ញា ជាប់ខ្នោះ

កាន់កាំបិតពូថៅគំរាមព្រះរាជអាជ្ញា ជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងប្រើហិង្សា និងរារាំងការ អនុវត្តន៍ របស់មន្ត្រីសាធារណៈ ដោយជនសង្ស័យទាំង២នាក់ ប្រដាប់ដោយកាំបិត និងពូថៅ បានចូលមកគំរាម និងរារាំង ការងាររបស់លោកព្រះរាជអាជ្ញា រងមួយរូប ដែលកំពុងចុះសម្របសម្រួល ករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និង ក្រុមហ៊ុនមួយ។

ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

 ជនសង្ស័យទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអំ អន ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ និងទី២-ឈ្មោះអូន សឿនភេទ ប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

លោកឧត្តមសេនីយ៏ត្រី ជួន សួរ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានបញ្ផាក់ប្រាប់ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ថា មូលហេតុនៃការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះឃុត ចន្ថា ភេទប្រុស តំណាងឱ្យក្រុមហ៊ុន សុខ សំណាង ដែលបានប្តឹងថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ រូបខ្លួនបានចុះទៅចំណុចដីទំនាស់ ជាមួយក្រុមការងារដែលដឹកនាំដោយ លោកប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង ដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ធដែលកំពុងបំពានយកដីក្រុមហ៊ុន។ ពេលនោះស្រាប់តែមានមនុស្ស មួយក្រុមមានគ្នាប្រហែលជា១០នាក់ ប្រដាប់ដោយកាំបិត និងពូថៅ បានចេញមករារាំងដល់ក្រុមការងារ ព្រមទាំងបានប៉ុងប៉ងកាប់សម្លាប់មកលើ រូបលោកទៀតផង តែលោកបានរត់គេចផុតពុំបានរងរបួសនោះទេ ហើយក្នុងចំណោមនោះលោកស្គាល់តែ២នាក់ប៉ុណ្ណោះ ទី១-ឈ្មោះអំ អន ភេទប្រុស និងទី២-ឈ្មោះអូន សឿន ភេទប្រុស។

លោកស្នងការរង បានបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្ត សកម្មភាពដូចការចោទប្រកាន់របស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យ រៀបចំកសាងសំណុំរឿង បញ្ផូនទៅ កាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។/

ប៊ុនថេត

RELATED ARTICLES