Saturday, September 21, 2024
Homeព័ត៌មានជាតិសម្អាងការចាយអត់គ្រប់ បង្កើតមុខរបរថ្មីជាប់ខ្នោះ

សម្អាងការចាយអត់គ្រប់ បង្កើតមុខរបរថ្មីជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យជាភេទទី៣ (ប្រុសតែងខ្លួនស្រី) ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ចំណុចកើតហេតុ ផ្លូវបេតុង ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវ សារធាតុញៀន ដោយដកហូតវត្ថុតាង ថ្នាំញៀន ចំនួន៥កញ្ចប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌុក សុម៉ារ៉ា ហៅឌុក សុខណា ភេទប្រុស (តែងខ្លួនស្រី) អាយុ៣៤ឆ្នាំ មុខរបរសម្អាងការ មានលំនៅ ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ (មានសារធាតុញៀនក្នុងទឹកនោម) និងជាមុខសញ្ញាជួញដូរថ្នាំញៀន។

រីឯវត្ថុតាងចាប់យក  ១-សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន៥កញ្ចប់តូច ទម្ងន់ ២,៦១ក្រាម។ ២-ទូរស័ព្ទ ចំនួន១គ្រឿង  ម៉ាក realmi។ ៣-ម៉ូតូ ១គ្រឿង ម៉ាក ZOOMER-X ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 1Q-2537។ ៤-ឧបករណ៍ប្រើប្រាស់សារធាតុញៀន មួយចំនួន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់លួង បានចេញល្បាត វេនទៀបភ្លឺ ដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ ទើបឃាត់សាកសួរ និងត្រួតពិនិត្យ ក៏រកឃើញថ្នាំញៀន នៅជាប់ខ្លួនជនសង្ស័យ ចំនួន៤កញ្ចប់តូច ក៏បង្ក្រាប ឃាត់ខ្លួន ហើយនាំជនសង្ស័យ មកអធិការដ្ឋាន ដើម្បីសាកសួរ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបន្តនីតិវិធីបង្កើតគណៈកម្មការចម្រុះ ឆែកឆេរលំនៅឋាន និងតូបសម្អាងការរបស់ជនសង្ស័យ រកឃើញ និងចាប់យកវត្ថុតាង បានថ្នាំញៀន ១កញ្ចប់តូចបន្ថែមទៀត រួមនិងឧបករណ៍ប្រើប្រាស់សារធាតុញៀន មួយចំនួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកធ្វើសកម្មភាព ជួញដូរបន្ត និងប្រើប្រាស់នេះ គឺទៅទិញនៅភ្នំពេញ ម្តុំផ្សារសូរិយាម៉ល ដោយឡើងទៅទិញម្តងៗ ចំនួន៣០ម៉ឺនរៀល ពីអ្នកលក់ភេទប្រុស ពុំស្គាល់ឈ្មោះ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES