Saturday, March 15, 2025
Homeតារាខ្មែរវ៉ាន់ នីឡា ៖ សម្រាលបានកូនស្រី១

វ៉ាន់ នីឡា ៖ សម្រាលបានកូនស្រី១

ភ្នំពេញ៖តារាកំប្លែងវ៉ាន់ នីឡា បានសម្រាលកូនស្រីបានដោយជោគជ័យកាលពីរ​សៀល​ថ្ងៃទី​១២ កញ្ញា ធ្វើឲ្យ​លោ​ក​តាវ៉ិចទ័រ រីករាយជាខ្លាំងព្រោះខុសគ្នាតែ១ថ្ងៃសោះលោក​ទទួលបាន​ចៅ​២នាក់ដោយសារ​តែបងថ្លៃ​របស់​នីឡា សម្រាលកូនមុននាង១ថ្ងៃ។នេះជាកាដូមិនអាចកាត់​ថ្លៃ​បានរបស់អតីតតារាកំប្លែងCtn នាងវ៉ាន់ នីឡា ហើយ​នាង​ត្រូវសម្រាករយៈពេលខ្លីទើប​អាច​វិល​ត្រ​ឡប់មកថតសម្ដែងអាជីពកំប្លែងឡើងវិញ​បានជាមួយទ្រនុំថ្មីនៅក្រុមហ៊ុន​MSA បន្ទាប់ពីក្រុម​កំប្លែង​CBS ត្រូវបានCTN រំសាយចោលកាលពីខែកក្កដាឆ្នាំ២០២២ ។គេជឿរថាទោះជាពេល​នេះ​​នី​ឡា មានស្វាមីនិងកូន១ក្ដី ប៉ុន្ដែនាងមានលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ជាឪពុក​ចាំជួយ​ជ្រោមជ្រែង​ព្រោះ​លោកជា​អ្នកនិពន្ធនិងដឹកនាំរឿងនោះគេជឿរថានីឡា នៅតែអាច​បន្ដអាជីព​មួយនេះតទៅមុខបាន​ទៀតជា​មិន​ខាន។

 សូមរំលឹកថាវ៉ាន់ នីឡា បានរៀបការជាមួយលោកស៊ុត សក្ការៈ កាលពីថ្ងៃទី៩ខែមីនា​ឆ្នាំ​២០២២ ពោលគឺការ​សម្រាលកូននេះក្រោយពេលនាងរៀបការបានតែ៦ខែប៉ុណ្ណោះ ប៉ុន្ដែ​ឪពុកនាងនីឡា ធ្លាប់អះអាងថារឿង​កូន​លោកមានផ្ទៃពោះ​មុនរៀបការនោះមិនជាបញ្ហា​នោះ​ទេ ព្រោះពួកគេបានភ្ជាប់ពាក្យជាមួយគ្នាត្រឹមត្រូវ តែអាក​ខានរៀបការដល់ទៅ២​លើកព្រោះ​តែ​កូវីដ ហើយចិត្តលោកចង់បានចៅច្រើននាក់។ដោយឡែកនីឡា ធ្លាប់ប្រាប់​អ្នកយកព័តមាន​យើង​​​ថាស្វាមីមិនដែលប្រចណ្ឌនាងផ្ដែសផ្ដាសពេលនាងថត​សម្ដែងសិល្បៈនោះទេទោះ​ជា​មានឈុតស្នេហាក៍ដោយគឺលោកយល់ច្បាស់ពីអាជីពនាងទើបតាំងចិត្តថានៅតែបន្ដអាជីពកំប្លែងតទៅទៀតពេលដែលសម្រាលកូនរួចហើយបានរឹងដៃរឹងជើង។

 វ៉ាន់ នីឡា ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកផន រង្សី ដែលជាកូនថៅកែវង្សល្ខោនភី សុគន្ធី កាលពីឆ្នាំ២០១៨ តែ​ចំណងស្នេហានេះបានប្រេះឆាមុនរៀបការ ហើយលោករង្សី បានទៅរៀបការប្រពន្ធថ្មីនៅ​ខេត្តតាកែវ​មុន​នីឡា។ចំពោះនីឡា វិញនាងធ្លាប់លុបចោលមង្គល​កាកាលពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ដោយសារតែកូវីដ​មិន​ថមថយ។ក្រោយនីឡា ក្លាយជាភរិយាលោកលោកស៊ុត សក្ការៈ នេះនាងបានក្លាយទៅជាកូនប្រសារ​របស់​លោកព្រីង ច័ន្ទបុត្រ ហៅ​នាយ​ចេក ព្រោះអតីតតារាសម្ដែងនិងជាពោះម៉ាយរូបនេះបានភ្ជាប់​ស្នេហ៍ថ្មីជា​មួយ​​អ្នកមេម៉ាយ​សរ មុន្នីរស្មី  ជាម្ដាយក្មេករបស់នីឡា ៕

RELATED ARTICLES