ភ្នំពេញ៖តារាកំប្លែងវ៉ាន់ នីឡា បានសម្រាលកូនស្រីបានដោយជោគជ័យកាលពីរសៀលថ្ងៃទី១២ កញ្ញា ធ្វើឲ្យលោកតាវ៉ិចទ័រ រីករាយជាខ្លាំងព្រោះខុសគ្នាតែ១ថ្ងៃសោះលោកទទួលបានចៅ២នាក់ដោយសារតែបងថ្លៃរបស់នីឡា សម្រាលកូនមុននាង១ថ្ងៃ។នេះជាកាដូមិនអាចកាត់ថ្លៃបានរបស់អតីតតារាកំប្លែងCtn នាងវ៉ាន់ នីឡា ហើយនាងត្រូវសម្រាករយៈពេលខ្លីទើបអាចវិលត្រឡប់មកថតសម្ដែងអាជីពកំប្លែងឡើងវិញបានជាមួយទ្រនុំថ្មីនៅក្រុមហ៊ុនMSA បន្ទាប់ពីក្រុមកំប្លែងCBS ត្រូវបានCTN រំសាយចោលកាលពីខែកក្កដាឆ្នាំ២០២២ ។គេជឿរថាទោះជាពេលនេះនីឡា មានស្វាមីនិងកូន១ក្ដី ប៉ុន្ដែនាងមានលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ជាឪពុកចាំជួយជ្រោមជ្រែងព្រោះលោកជាអ្នកនិពន្ធនិងដឹកនាំរឿងនោះគេជឿរថានីឡា នៅតែអាចបន្ដអាជីពមួយនេះតទៅមុខបានទៀតជាមិនខាន។




សូមរំលឹកថាវ៉ាន់ នីឡា បានរៀបការជាមួយលោកស៊ុត សក្ការៈ កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២២ ពោលគឺការសម្រាលកូននេះក្រោយពេលនាងរៀបការបានតែ៦ខែប៉ុណ្ណោះ ប៉ុន្ដែឪពុកនាងនីឡា ធ្លាប់អះអាងថារឿងកូនលោកមានផ្ទៃពោះមុនរៀបការនោះមិនជាបញ្ហានោះទេ ព្រោះពួកគេបានភ្ជាប់ពាក្យជាមួយគ្នាត្រឹមត្រូវ តែអាកខានរៀបការដល់ទៅ២លើកព្រោះតែកូវីដ ហើយចិត្តលោកចង់បានចៅច្រើននាក់។ដោយឡែកនីឡា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស្វាមីមិនដែលប្រចណ្ឌនាងផ្ដែសផ្ដាសពេលនាងថតសម្ដែងសិល្បៈនោះទេទោះជាមានឈុតស្នេហាក៍ដោយគឺលោកយល់ច្បាស់ពីអាជីពនាងទើបតាំងចិត្តថានៅតែបន្ដអាជីពកំប្លែងតទៅទៀតពេលដែលសម្រាលកូនរួចហើយបានរឹងដៃរឹងជើង។



វ៉ាន់ នីឡា ធ្លាប់បានភ្ជាប់ពាក្យជាមួយលោកផន រង្សី ដែលជាកូនថៅកែវង្សល្ខោនភី សុគន្ធី កាលពីឆ្នាំ២០១៨ តែចំណងស្នេហានេះបានប្រេះឆាមុនរៀបការ ហើយលោករង្សី បានទៅរៀបការប្រពន្ធថ្មីនៅខេត្តតាកែវមុននីឡា។ចំពោះនីឡា វិញនាងធ្លាប់លុបចោលមង្គលកាកាលពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ដោយសារតែកូវីដមិនថមថយ។ក្រោយនីឡា ក្លាយជាភរិយាលោកលោកស៊ុត សក្ការៈ នេះនាងបានក្លាយទៅជាកូនប្រសាររបស់លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ព្រោះអតីតតារាសម្ដែងនិងជាពោះម៉ាយរូបនេះបានភ្ជាប់ស្នេហ៍ថ្មីជាមួយអ្នកមេម៉ាយសរ មុន្នីរស្មី ជាម្ដាយក្មេករបស់នីឡា ៕
