Saturday, September 21, 2024
Homeព័ត៌មានជាតិហេតុអ្វីធ្វើបែបនេះ បើដឹងថានាងមានសតិមិនល្អ?

ហេតុអ្វីធ្វើបែបនេះ បើដឹងថានាងមានសតិមិនល្អ?

ខេត្តក្រចេះ ៖ នារីម្នាក់ ត្រូវបានបុរសម្នាក់ ចាប់រំលោភសេពសន្ថវ: ជាច្រើនដង​រហូតមានផ្ទៃពោះ ទើបបែកការ ដឹងដល់ឪពុកម្តាយ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរ។

នារីរងគ្រោះ មានអាយុ ២១ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី និងមានជំងឺឆ្កួតជ្រូក រស់នៅឃុំដារ ស្រុកចិត្របុរី។ ចំណែកជនសង្ស័យ ឈ្មោះ ឃិន សុខ អាយុ ៣៩ឆ្នាំ មានលំនៅក្បែរគ្នា។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ថា

ជនសង្ស័យខាងលើ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី ចាប់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យថា បានធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះ ជាកូនស្រីរបស់ពួកគាត់ ជាមនុស្សមានសតិមិនប្រក្រតី (ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើកច្រើនសា រហូតមានផ្ទៃពោះ ។

ប្រភពដដែល បន្តថា តាមសម្តីម្តាយនារីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់ (នារីរងគ្រោះ) ជាមនុស្សមានសតិមិនប្រក្រតី និងមានជំងឺឆ្កួតជ្រូកផង។ គាត់ជាម្តាយ មិនដឹងថា កូនស្រីត្រូវបានជនសង្ស័យចាប់រំលោភតាំងពីពេលណាមកទេ ទើបតែនៅពេលកូនស្រីមានផ្ទៃពោះ ហើយពោះកាន់តែខ្ទាតធំចម្លែក ទើបគាត់សង្ស័យ ក៏ឈ្លេចសួរកូនស្រី ស្រាប់តែនាងប្រាប់ថា ជនសង្ស័យឈ្មោះ ឃិន សុខ បានចាប់រំលោភនាង ជាច្រើនដងមកហើយ។ ក្រោយពីឮកូនស្រីប្រាប់បែបនេះ គាត់ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹង​នៅអធិការដ្ឋាននគរបាលស្រុកវិចិត្របុរី ឲ្យជួយអន្តរាគមន៍តែម្តង។  

ប្រភពខាងលើ បន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ ជាច្រើនដង រយ:ពេលជាច្រើនខែមកហើយ រហូតមានផ្ទៃពោះ ទើបត្រូវបែកការ ដឹងដល់ម្តាយនាង ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនគេតែម្តង។

ជនសង្ស័យខាងលើ​ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES