Thursday, November 28, 2024
Homeមុខម្ហូបក្ដាមថ្ម អប់មីសួ

ក្ដាមថ្ម អប់មីសួ

គ្រឿងផ្សំ -មីសួ ៥០ក្រាម -ក្ដាមថ្ម ១-២ក្បាល -ខ្ទឹមស ២-៣កំពឹស -ជីរវ៉ានស៊ុយ ២ទង

-ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ -ខ្ញី ហាន់ជាបន្ទះស្ដើងៗ ១ដុំ -ប្រេងឆា ១ស្លាបព្រាបាយ -ប្រេងខ្យង ១ស្លាបព្រាបាយ
– ទឹកសីុអីុវ ២ស្លាបព្រាបាយ -ទឹកត្រី ១ស្លាបព្រាបាយ -ស្ករ-ស  ១ស្លាបព្រាបាយ -ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ហាន់ ១ដើម។

វិធីធ្វើ
១- យកគ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នាឲ្យសព្វ ច្របល់ជាមួយសាច់ជ្រូកបីជាន់ ក្តាមហើយនឹងមីសួ។
២- យកឆ្នាំង ឬខ្ទិះរៀបខ្ញីនៅបាតក្រោម រួចដាក់មីសួដែលត្រាំទឹកទន់ និងក្តាមថ្ម ។
៣-គ្របគម្របឆ្នាំង អប់ ប្រមាណ ៨នាទី រហូតក្ដាមឆ្អិនល្អ ។

៤-ដួសក្តាមថ្មអប់មីសួ ដាក់ចាន រោយស្លឹកខ្ទឹម និងជីរវ៉ានស៊ុយពីលើ ជាការស្រេច៕

RELATED ARTICLES