(ភ្នំពេញ)៖ Yuzu Omakase ជាភោជនីយដ្ឋានបែបជប៉ុន លំដាប់ថ្នាក់មួយ ត្រូវបានគេស្គាល់និងល្បីនៅប្រទេសថៃ ពេលនេះបានបង្ហាញវត្តមានក្នុងរាជធានីភ្នំពេញហើយ ដែលមានចុងភៅដ៏ចំណានៗ ជាមួយនឹងទេពកោសល្យយ៉ាងប៉ិនប្រសព្វ។ Yuzu Omakase ក៏ជាភោជនីយដ្ឋាន ដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តអាហារជប៉ុន ជាពិសេសអ្នកចូលចិត្តញ៉ាំម្ហូប Sushi អមជាមួយបរិយាកាសបែប Private។


បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ភោជនីយដ្ឋាន Yuzu Omakase គឺផ្តោតសំខាន់ទៅលើអាហារដែលមានគុណភាពខ្ពស់ បរិយាកាសក្នុងការបែបរ៉ូមែនទិក ជាពិសេស Private ខ្លាំងតែម្តង។ អ្វីដែលពិេសស គឺចុងភៅម្នាក់ៗសុទ្ធតែមានបទពិសោធន៏ច្រើនឆ្នាំ និងមានទេពកោសល្យសិល្បៈខ្ពស់ ក្នុងការចម្អិនម្ហូបជប៉ុន ដោយម្ហូបនីមួយៗត្រូវបានរៀបចំប្លែកៗពីគ្នា ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ ពីមួយមុខទៅមួយមុខប្រៀបបានដូចអ្នកកំពុងទស្សនាសិល្បៈដ៏ប្លែកភ្នែកមួយដ៏ជក់ចិត្ត។


សម្រាប់គ្រឿងផ្សំម្ហូបនីមួយៗ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់មកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ជាពិសេស គឺត្រី សាច់ ទាំងអស់ត្រូវបានកម្មង់ និងធ្វើការដេញថ្លៃយ៉ាងពិសេស ជារៀងរាល់សប្តាហ៍ ដើម្បីធានានូវគុណភាព ជូនអតិថិជន រួមជាមួយបទពិសោធន៏ដ៏អស្ចារ្យ ប្រៀបបានដូចយើងកំពុងញ៉ាំម្ហូប Sushi នៅប្រទេសជប៉ុន ដោយទាំងអាហារ សេវាកម្ម និង ភេសជ្ជៈត្រូវបានរៀបចំតាមបែបលំដាប់ថ្នាក់ជាន់ខ្ពស់នៃការទទួលទានអាហារជប៉ុន។ មិនថាការចម្អិន ឬ ការតុបតែងសម្រាប់ម្ហូប នីមួយៗ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុតពីចុងភៅជំនាញ ដើម្បីផ្តល់នូវបទពិសោធន៌ និងរសជាតិមិនអាចបំភ្លេចបានជូនដល់លោកអ្នក។


ភោជនីយដ្ឋាន Yuzu Omakase គឺមានសម្រាប់តែការកក់ទុកមុនប៉ុណ្ណោះ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ទទួលទានអាហារជប៉ុនដ៏ឈ្ងុយឆ្ងាញ់ ជាមួយទស្សនីយភាព ដ៏ប្រណិតបែបសិល្បៈ កុំភ្លេចមកដកស្រង់នូវបទពិសោធន៍នេះនៅ Yuzu Omakase ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ64អា ផ្លូវឧកញ៉ាជ្រុនយូរហាក់(294) ភូមិ6 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកង។ Google Map : https://goo.gl/maps/UFjgnuWe4R7WkWj18?coh=178571&entry=tt, ទំនាក់ទំនងលេខទូរស័ព្ទ: 0315 665 655៕

