Thursday, November 28, 2024
Homeមុខម្ហូបញាំស្វាយ បង្គាស្រស់

ញាំស្វាយ បង្គាស្រស់

គ្រឿងផ្សំ -ស្វាយខ្ចី ១ផ្លែ – បង្គាស្រស់ ៥០០ក្រាម – ត្រីឆ្អើរ បេះយកតែសាច់ ២ស្លាបព្រាបាយ – សណ្តែកដីលីង ២ស្លាបព្រាបាយ -បង្គាក្រៀម ២ស្លាបព្រាបាយ -ខ្ទឹមក្រហម ហាន់ ២ស្លាបព្រាបាយ – ម្ទេសហាន់ ១ស្លាបព្រាបាយ

– ម្រេចម៉ដ្ឋ – ស្ករ ២ស្លាបព្រាកាហ្វេ – ទឹកត្រី ២ស្លាបព្រាបាយ – អំបិលអ៊ីយ៉ូដ ១ស្លាបព្រាកាហ្វេ – ទឹកអម្ពិលទុំ ១ស្លាបព្រាបាយ។

វិធីធ្វើ

១- យកបង្គា មកបកសំបកចេញ លាងទឹកឲ្យស្អាត ដាក់ក្លាស្សេក្នុងទូទឹកកក ឬក្លាស្សេទឹកកក ឲ្យត្រជាក់ខ្លាំង។

១- ចិតសំបកស្វាយខ្ចី លាងទឹកឲ្យស្អាត សាប់ឬកោសស្វាយ ជាសរសៃ។

២- ធ្វើទឹកញាំ ដោយផ្សំទឹកត្រី ទឹកអម្ពិលទុំ ស្ករ ម្រេចម៉ដ្ឋ កូរឲ្យចូលគ្នាសព្វ រួចដាក់ខ្ទឹមក្រហមហាន់ និងម្ទេសហាន់ ចូល។

៣- ដាក់ស្វាយសាប់ និងបង្គា ចូលទៅច្របល់ជាមួយទឹកញាំ ភ្លក់រសជាតិតាមចំណូលចិត្ត រួចបន្ថែម សណ្តែកដីលីង ត្រីឆ្អើរ និងបង្គាក្រៀម ច្របល់ចូលគ្នាឲ្យសព្វ ជាការស្រេច៕

RELATED ARTICLES