សម្រាប់អ្នកប្រើប្រាស់ iPhone SE ឬ iPhone 6S ឡើងទៅ អាចធ្វើបច្ចុប្បន្នភាព (Update) លើប្រព័ន្ធប្រតិបត្តិការ iOS ជាមួយជំនាន់ទី១៣ ដោយចូលទៅ Settings > General > Software Update។ iOS 13 បាននាំមកនូវមុខងារថ្មីៗមួយចំនួន ដែលអ្នកប្រើប្រាស់រំពឹងរង់ចាំ ជាពិសេស មុខងារសំខាន់៤ ដូចខាងក្រោម ៖
១-Dark Mode៖
បន្ទាប់ពីលោកអ្នកធ្វើបច្ចុប្បន្នភាព លោកអ្នកអាចជ្រើសយករវាង Light Mode ឬ Dark Mode។ Dark Mode គឺជាមុខងារថ្មីមួយដែលធ្វើឱ្យផ្ទៃអេក្រង់មានភាពខ្មៅជាងមុន ដែលនេះអាចផ្ដល់សារប្រយោជន៍យ៉ាងខ្លាំង សម្រាប់អ្នកប្រើប្រាស់ដែលមានបញ្ហាភ្នែកជាមួយពន្លឺ។ ប្រសិនបើលោកអ្នកចង់ធ្វើការបើកឬបិទមុខងារនេះនៅពេលក្រោយ លោកអ្នកអាចចូលទៅ Settings > Display & Brightness ហើយជ្រើសយក Light ឬ Dark។
២-បិទសំឡេងងពីអ្នកហៅចូល ដែលលោកអ្នកមិនស្គាល់ (Silence Unknown Callers) ៖
ជាមួយ iOS 13 លោកអ្នកអាចបិទកុំឱ្យឮសំឡេង រាល់ការហៅចូលពីលេខដែលមិនមាននៅក្នុង contacts របស់លោកអ្នក។ ដើម្បីប្រើមុខងារមួយនេះ លោកអ្នកគ្រាន់តែចូលទៅកាន់ Settings > Phone ហើយចុចលើ Silence Unknown Callers។
៣-ការបញ្ចូលថ្ម កាន់តែមានប្រសិទ្ធភាព (Optimize Battery Charging) ៖
ដើម្បីឱ្យថ្មរបស់ iPhone ប្រើបានល្អ កាន់តែយូរ មុខងារនេះនឹងធ្វើការស្វែងយល់ពីការប្រើប្រាស់របស់លោកអ្នក ហើយព្រមទាំងបញ្ចូលថ្មលើសពី៨០% ក្នុងពេលដែលលោកអ្នកត្រូវការប៉ុណ្ណោះ។ លោកអ្នកអាចបើកឬបិទមុខងារមួយនេះ ដោយចូលទៅកាន់ Settings > Battery > Battery Health រួចចុចលើ Optimize Battery Charging។
៤-កែរូបភាព និងវីដេអូ ៖
ក្រុមហ៊ុន Apple បានធ្វើការកែសម្រួលរបៀបកែរូបភាព ឱ្យកាន់តែងាយស្រួល លើសពីនេះទៀត លោកអ្នកក៏អាចកែវីដេអូបានផងដែរ។ នេះជាលើកទី១ហើយ ដែលលោកអ្នកអាចកែវីដេអូបាន ដូចជា កាត់ទំហំរូបភាព បង្វិលរូបភាព បន្ថែម filters ឬបន្ថែមបន្ថយពន្លឺនិងពណ៌ជាដើម៕