Saturday, September 21, 2024
Homeព័ត៌មានជាតិចាប់រំលោភកូនស្រីគេ គំរាមសម្លាប់បំបិទមាត់

ចាប់រំលោភកូនស្រីគេ គំរាមសម្លាប់បំបិទមាត់

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ រហូតដល់បានសម្រេច និងថែមទាំងគំរាម សម្លាប់បំបិទមាត់ទៀតផង ធ្វើឱ្យក្មេងស្រីរងគ្រោះភ័យខ្លាច មិនហ៊ាននិយាយប្រាប់ឪពុកម្តាយ រហូតដល់ ១សប្តាហ៍ក្រោយ មក មានអាការហើមប្រដាប់ភេទ ឈឺចាប់ខ្លាំង ក៏ប្រាប់អ្នកជិតខាង ដឹងដល់ម្តាយ ឈ្លេចសួរ ទើបដាច់ចិត្តទម្លាយប្រាប់ម៉ែថា ត្រូវជនសង្ស័យចាប់រំលោភ ក៏ត្រូវម្តាយនាំទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការ តាមច្បាប់។

ករណីរំលោភក្មេងស្រី រួចគំរាមសម្លាប់នេះ បានកើតឡើង តាំងពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មកម៉្លេះ នៅចំណុចក្បែរគុម្ពប្ញស្សី ខាងក្រោយផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក។ លុះក្រោយពីរឿងរ៉ាវបានបែកធ្លាយ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យបាន កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នាំយកមកសាកសួរ។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ សាវរីយ៍ អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១១ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

លោកបូ បុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបួរ បានបញ្ជាក់ប្រាប់ថា ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង តាំងពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៣ កញ្ញា ឆ្នាំ២០២២ ប៉ុន្តែមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ទើបអាណាព្យាបាលក្មេងរងគ្រោះប្តឹង ក្រោយពីកូនស្រីទម្លាយប្រាប់អំពីហេតុការណ៍។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ គ្រាដែលរូបនាងកំពុងដើរតាមផ្លូវតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យឈ្មោះសុខ សាវរីយ៍ ដែលជាអ្នករស់នៅភូមិជាមួយគ្នា បានចូលមកអូសដៃនាងទៅក្បែរគុម្ពឫស្សី ខាងក្រោយផ្ទះរបស់នាង រួចចាប់រំលោភនាងយ៉ាងឃោរឃៅរហូតដល់បានសម្រេច។ លុះក្រោយពីចាប់រំលោភនាងរួចហើយ ជនសង្ស័យបានសម្លុតគំរាមនាងថា បើនាងហ៊ានទម្លាយរឿងមួយនេះឱ្យអ្នកណាម្នាក់បានដឹង ពិសេសឪពុកម្តាយរបស់នាង នោះគេនឹងសម្លាប់នាងចោលមិនខាន។ នៅពេលលឺពាក្យគំរាមរបស់ជនសង្ស័យបែបនេះ ទើបធ្វើឱ្យរូបនាងមានការភ័យខ្លាច មិនហ៊ាននិយាយរឿងនេះប្រាប់អ្នកណាឡើយ សូម្បីឪពុកម្តាយ។

ក្មេងស្រីរងគ្រោះ បានបន្តរៀបរាប់ទៀតថា រហូតមកដល់ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយសារតែនាងមានអាការឈឺចាប់ខ្លាំងនៅត្រង់ប្រដាប់ភេទ ទើបដាច់ចិត្តទម្លាយប្រាប់អ្នកនៅក្បែរខាង តែមិនទាន់ហ៊ានប្រាប់ម្តាយផ្ទាល់ទេ។ លុះអ្នកជិតខាងយករឿងនេះប្រាប់ម្តាយ ទើបម្តាយនាងបានហៅនាងទៅសួរនាំ ក៏ធ្លាយរឿងរ៉ាវទាំងអស់តែម្តង។

ក្រោយពីបានដឹងថា កូនស្រីរបស់ខ្លួនត្រូវបានជនល្មោភកាមខាងលើចាប់រំលោភ និងថែមទាំងមានអាការឈឺចាប់ហើមប្រដាប់ភេទទៀតនោះ ទើបស្ត្រីជាម្តាយ ប្រញាប់នាំកូនស្រីទៅដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ មកសាកសួរ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសុខ សាវរីយ៍ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ដែលនៅផ្ទះក្បែរគ្នា រហូតបានសម្រេចប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES