Sunday, November 24, 2024
Homeតារាខ្មែរតួជំទាវ ហេង ស្រីពេជ្រ ប្រកាសរកស្នេហ៏ស្មោះ

តួជំទាវ ហេង ស្រីពេជ្រ ប្រកាសរកស្នេហ៏ស្មោះ

៣ឆ្នាំចុងក្រោយនេះ តារាសម្ដែងនាងហេង ស្រីពេជ្រ បានអុកឡុកពេញពិភពសម្ដែង ដោយត្រូវប៉ាន់ក្រសោបបានតំណែងតួជំទាវ វ៉ាដាច់គេតែម្ដង ទាំងការថតភាពយន្ដនិងខារ៉ាអូខេ ទើបធ្វើឲ្យស្រីពេជ្រ អាចរកប្រាក់ចំណូលបានខ្ពស់ជាងមុន នាំឲ្យជីវភាពនាងបានធូរធារមួយកម្រិត។

ហេង ស្រីពេជ្រ និងឳពុករបស់នាង

ជួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ហេង ស្រីពេជ្រ រៀបរាប់ថា ពេលនេះនាងសប្បាយចិត្តដែលបណ្ដាផលិតករច្រើនតែងហៅនាងឲ្យសម្ដែងជាហូរហែ ហើយមួយរយៈចុងក្រោយនេះ នាងរវល់សឹងតែគ្មានពេលដេកពួនឡើយ។ ស្រីពេជ្រ និយាយថា ”ខ្ញុំលេងរឿងច្រើនមកហើយ គឺច្រើនតែអ្នកដឹកនាំសម្ដែងគេឲ្យលេងជាតួ ”ជំទាវ” មែន ប្រហែលជាមកពីយើងលេងសមរូបរាងក៏ស្អាតបាត ហើយគោរពពេលវេលាបានត្រឹមត្រូវ បានជាគេចេះតែហៅថតបែបនេះ។ ថ្វីត្បិតតែគេស្គាល់ខ្ញុំច្រើនតាមរយៈកាថតតួធ្វើជាជំទាវមែន តែតាមពិត ខ្ញុំអាចលេងតួអីក៏បានដែរ មិនប្រកាន់ទេធ្វើជាតួអ្នក្រ ស្លូត កាច ក៏បានដែរ និយាយទៅស្រេចតែគេតម្រូវប៉ុណ្ណោះ។ ចំពោះប្រាក់ចំណូលវិញ គឺបានគួរសម តែខ្ញុំមិនអាចប្រាប់ថាប៉ុន្មានទេ គ្រាន់ថាគួរសមជាងមុន”។

 

 

 

 

 

 

 

 

 

 

 

 

ហេង ស្រីពេជ្រ ត្រូវបានគេស្គាល់នាងច្បាស់តាមរយៈការសម្ដែងភាពយន្ដរឿងភាគល្បីៗដែលនាងលេងជាតួជំទាវ មានដូចជារឿង ”កំលោះក្ដាមប្រៃ កញ្ញាស្ពៃជ្រក់”, ”កូនក្រមុំលោកមេឃុំ”, ”ចិត្តស្អប់បង្កប់ស្នេហ៍”, ”ទំហំនៃក្ដីស្រលាញ់”, ”កំពូលអ្នកលេង” , ”ស្នេហ៏ពនេចរ”, ”នំបុ័ងសុបិន្ទស្នេហ៏”… និងពេលនេះកំពុងថតរឿង ”សង្គ្រាមមរតក”។

 

 

 

 

 

 

 

 

 

 

 

 

តាមប្រភពថា ថ្វីត្បិតតែពេលនេះ ហេង ស្រីពេជ្រ លេងតែជាតួធ្វើអ្នកមានទ្រព្យជាជំទាវភរិយាឯកឧត្តម មែន តែតាមពិតជីវភាពស្រីពេជ្រ មិនជាធូរធាដូចនៅក្នុងភាពយន្ដទេ គឺនាងរស់នៅផ្ទះជួលនៅឡើយ។ ប្រភពបានឲ្យដឹងថា ស្រីពេជ្រ ជាអ្នករ៉ាប់រងក្នុងគ្រួសារ ទើបនាងមិនមានរថយន្ដទំនើបនិងផ្ទះដូចតារាផ្សេងទៀតនោះ ដោយសារតែថវិកាមួយចំនួននាងបានផ្គត់ផ្គង់ទៅលើគ្រួសារជាប្រចាំ។


តារាក្រសោបទីផ្សារជំទាវរូបនេះ បន្ថែមថា ”ជាការពិត ពេលនេះខ្ញុំរកថវិកាដើម្បីជួយព្យាបាលលោកឪពុកខ្ញុំ លឹម ម៉េង អាយុ៥៨ឆ្នាំ ដែលគាត់ជួបគ្រោះថ្នាកចរាចរណ៏កាលពីខែមុន ឥឡូវបានគ្រាន់បើបន្តិចហើយ។ ចំពោះរឿងផ្ទះ លុយ ឡានអី ខ្ញុំមិនមានដូចគេទេ តែនាពេលខាងមុខនេះ ខ្ញុំមានគម្រោងទិញផ្ទះបង់រំលស់តាមលទ្ធភាពយើងមាន។ ខ្ញុំអរគុណដល់ផលិតកម្មទាំងអស់ដែលតែងហៅខ្ញុំថត គឺផ្ដល់ការងារឲ្យខ្ញុំរហូតមក”។
ហេង ស្រីពេជ្រ មានអាយុ៣១ឆ្នាំហើយ ដែលភាពហ៊ឺហារបស់នាងមានតែនៅក្នុងខ្សែភាពយន្ដប៉ុណ្ណោះ តែតាមពិត តារារូបនេះមិនមានអង្គរក្សបើកឡានជូនទៅមកបែបនេះឡើយ។
ប្រភពបានឲ្យដឹងថា នាងស្រីពេជ្រ កំពុងមានវិបត្តិដួងចិត្តក្រោយពេលប្រេះឆាសង្សារប្រុសក្រៅប្រទេសមក ហើយនាងកំពុងស្វែងរកគូស្នេហ៏ថ្មី តែប្រហែលជាពិបាកជ្រើសបន្តិចហើយ ព្រោះតែនាងលេងជាតួជំទាវបែបនេះ គឺអ្នកដែលស្រលាញ់នាងបាន ទាល់តែឋានៈជាឯកឧត្តមឯណោះបានទៅរួច។
តារាជាប់រហស្សនាមជំទាវរូបនេះ និយាយទាំងសំណើចថា ”អត់ទេបង! ខ្ញុំឯណាចង់បានប្ដីឯកឧត្តមទៅ គឺមានតែក្នុងរឿងទេ។ ពេលនេះខ្ញុំមិនចង់រំលឹករឿងដើមទេ តែខ្ញុំពិតជាចង់បានមនុស្សប្រុសម្នាក់ដែលស្មោះយើងស្រលាញ់យើងពិតប្រាកដ មិនបោកប្រាស់ ជាកំលោះឬពោះម៉ាយ តែបើថាប្ដីគេ ខ្ញុំមិនឲ្យពាក់ព័ន្ធជាដាច់ខាត។ ស្បថក៏បាន ខ្ញុំមិនយកទេប្ដីគេ គឺក្រមានអី សុំតែអ្នកនៅទំនេរ ព្រោះមិនចង់ដណ្ដើមប្ដីគេទេ”៕

RELATED ARTICLES