ភ្នំពេញ៖រយៈពេលជាង១ឆ្នាំទៅហើយដែលស្វាមីមាស សុខសោភា លោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ មិនមានសកម្មភាពណាមួយនៅផលិតកម្មសោភា ឈ្មោះCamtrax នោះទេបើទោះជាអ្នកទាំងពីជាអ្នកគ្រប់គ្រងនិងដឹកនាំដោយផ្ទាល់តាំងពីបង្កើតចេញជាច្រើនឆ្នាំមកហើយក្ដី។ការគ្មានចេញបទថ្មីៗរបស់សោភា នៅផលិតកម្មផ្ទាល់ខ្លួននោះហើយ ធ្វើឲ្យនាងត្រូវពឹងលើរាម តែមួយច្រកប៉ុណ្ណោះ ខណៈដែលសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងផ្ទាល់ថានាងមិនចង់ឲ្យCamtrax បើកហើយបិតទៅវិញនោះទេ ព្រោះស្ដាយខំសាងយូរហើយដែរ។
ដោយឡែកអ្នកជំនាញធ្វើភ្លេង(Composer)ល្បីឈ្មោះម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”កាលពីរសៀលថ្ងៃទី១៥ កញ្ញាថា លោកជឿរថាប្ដីនិងបងប្រុសសុខសោភា ត្រូវរងចាំដល់ចុងឆ្នាំទើបអាចវាយតម្លៃថាសោភា មានបទឡើងទៀតឬអត់តែបើគ្មាននោះពួកគេប្រាកដជារៀបយុទ្ធសាស្រ្ដចេញបទថ្មីៗនៅផលិតកម្មខ្លួនឯងវិញជាមិនខាន។អ្នកជំនាញតន្រ្ដីរូបនោះបន្ថែមថាការបើកផលិតកម្មមិនមែនជារឿងងាយនោះទេ បើមិនអីចឹងទេ ហេតុអីពេលនេះព្រាប សុវត្ថិ មិនបើកផលិតកម្មខ្លួនឯងទៅ?លោកថាត្រូវការធនធានមនុស្សល្អៗ និងរចនាសម្ព័ន្ធច្បាស់លាស់ទើបផលិតកម្មនោះអាចដំណើរការបាន ហើយលោកជឿរជាក់ថាកិច្ចការទាំងនោះលោកសុខរតនៈ ដឹងច្បាស់ព្រោះលោកក៍ធ្លាប់មានបទពិសោធន៍ធ្វើបទចម្រៀងជាច្រើនឆ្នាំនិងថែមទាំងធ្លាប់គ្រប់គ្រងថោន ដែរកាលពីឆ្នាំមុន។
មាស សុខសោភា បានមើលរំលងផលិតកម្មរស្មីហង្សមាសនិងGalaxy ស្របពេលដែលថោន វិញត្រូវបានលោកករុណា ពេជ្រ ធ្លាប់ប្រកាសថាសោភា អាចនឹងក្លាយជាតារាផលិតកម្មនេះម្ដងទៀតពេលណាក៍បានព្រោះទ្វារបើកស្វាគមន៍នាងជានិច្ច។តែសោភា ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថានាងគ្មានបំណងវិលទៅថោន វិញទេព្រោះការផ្ញើរខ្លួននៅទីនោះរយៈពេលជាង៩ឆ្នាំ គ្រប់គ្រាន់ដើម្បីឲ្យនាងស្វែងរកបទពិសោធន៍ថ្មីៗ។ដោយឡែកសម្រាប់ផលិតកម្មរស្មីហង្សមាសវិញតាមព័តមានថាទោះជាពេលនេះពួកគេមានតារាឡើងគជាន់ជើងគ្នាក្ដី ប៉ុន្ដែផលិតកម្មធំនេះនៅតែចាប់អារម្មណ៍លើសោភា ព្រោះបើទទួលបាននាងម្នាក់កាន់តែងាយស្រួលដេញថ្លៃConcerts ធំៗ ហើយពួកគេស្ទើតែអស់គូប្រជែង។តែសោភា បានព្យាយាមគេចហង្សមាសរយៈពេលជាង១០ឆ្នាំទៅហើយ ដោយថែមទាំងមិនចាប់អារម្មណ៍តំណែងជាតួឯកក្នុងភាពយន្ដ ឬកៅអីធំពីកម្មវិធីប្រលងចម្រៀងរបស់ក្រុមហ៊ុនមួយនេះឡើយ។
គូររំលឹកថាកាលពីដើមខែមករាឆ្នាំ២០២២ មាស សុខសោភា ធ្លាប់បានប្រកាសថានាងនឹងបញ្ចេញអ្វីដែលពិសេសបំផុតក្នុងអាជីពចម្រៀងរបស់នាងនៅឆ្នាំ២០២២ ដែលអ្នកគ្រប់គ្នាមិនដែលបានឃើញពីមុនមកដែលការតាំងចិត្តបែបនេះមានន័យថាសោភា លែងបន្ធូដៃទៀតហើយឬនាងនៅតែរកវិធីដើម្បីឲ្យទីផ្សារចម្រៀងរបស់នាងផ្ទុះឡើងវិញ។ប៉ុន្ដែពេលនេះនៅសល់តែជាង២ខែទៀតនឹងដាច់ឆ្នាំ២០២២ ទៅហើយតែសោភា នៅតែមិនទាន់អាចធ្វើព្យុះភ្លៀងបានដដែល ខណៈដែលថ្មីៗនេះនាងបានងាកទៅចាប់ដៃគូជាមួយតារាចម្រៀងស្រីម្នាក់។
អ្នកជំនាញសិល្បៈបានលើកឡើងថារាម មិនមែនផលិតបទចម្រៀងដើម្បីប្រជែងទីផ្សារជាមួយហង្សមាស និងGalaxy ឡើយ តែគេអាចវាយតម្លៃចំពោះបទថ្មីៗរបស់សោភា នៅចុងឆ្នាំនេះបានថាតើក្រោយនាងចេញបទថ្មីជាមួយតារាស្រីម្នាក់ទៀតរួមគ្នានោះសោភា នឹងមានការប្រែប្រួលពីមុនបានកម្រិតណាទៅ?គេជឿរថាក្នុងរកណីដែលសោភា នៅតែជាប់គាំងលែងសូវមានសន្ទុះល្អក្រោយតេស្ដនៅរាម រយៈពេល២ឆ្នាំនោះស្វាមីនិងបងប្រុសនាងដល់ពេលដែលត្រូវចេញអន្ដរាគមន៍លើសោភា ដើម្បីកែកុនការពារកុំឲ្យធ្លាក់ចុះជាមិនខាន៕