Friday, September 20, 2024
Homeតារាខ្មែរមាស សុខសោភា៖ តើចុងឆ្នាំនេះ ទីផ្សារចម្រៀង​ប្រែ​ប្រួលឬអត់?

មាស សុខសោភា៖ តើចុងឆ្នាំនេះ ទីផ្សារចម្រៀង​ប្រែ​ប្រួលឬអត់?

ភ្នំពេញ៖រយៈពេលជាង១ឆ្នាំទៅហើយដែលស្វាមីមាស សុខសោភា លោកអ៊ឹត រ៉ាដា និងបង​ប្រុស​​នាងលោកមាស សុខរតនៈ មិនមានសកម្មភាពណាមួយនៅផលិតកម្មសោភា ឈ្មោះ​Camtrax នោះទេបើទោះជាអ្នកទាំងពី​ជាអ្នក​គ្រប់គ្រងនិងដឹកនាំ​ដោយផ្ទាល់តាំងពីបង្កើត​ចេញ​ជាច្រើនឆ្នាំមកហើយក្ដី។ការគ្មានចេញបទថ្មីៗរបស់សោភា នៅ​ផលិតកម្មផ្ទាល់ខ្លួននោះហើយ ធ្វើឲ្យនាងត្រូវពឹងលើរាម តែមួយច្រកប៉ុណ្ណោះ ខណៈដែលសោភា ធ្លាប់ប្រាប់អ្នក​យក​ព័តមាន​យើងផ្ទាល់ថានាងមិនចង់ឲ្យCamtrax បើកហើយបិតទៅវិញនោះទេ ព្រោះស្ដាយខំសាងយូរ​ហើយ​ដែរ។​

ដោយឡែកអ្នកជំនាញធ្វើភ្លេង(Composer)ល្បីឈ្មោះម្នាក់​នៅហង្សមាសបាន​ប្រាប់​”​​នគរធំ”កាលពីរ​សៀល​ថ្ងៃទី​១៥ កញ្ញាថា លោកជឿរថាប្ដីនិងបងប្រុសសុខសោភា ត្រូវរង​ចាំដល់ចុងឆ្នាំ​ទើបអាចវាយតម្លៃថាសោភា មាន​បទ​ឡើងទៀតឬអត់តែបើគ្មាននោះពួកគេ​ប្រា​កដ​ជារៀបយុទ្ធសាស្រ្ដចេញបទថ្មីៗនៅផលិតកម្មខ្លួន​ឯងវិញជាមិន​ខាន​។អ្នកជំនាញតន្រ្ដីរូប​នោះបន្ថែមថាការបើកផលិតកម្មមិនមែនជារឿងងាយនោះទេ បើមិនអីចឹងទេ ហេតុអី​ពេល​​នេះ​ព្រាប សុវត្ថិ មិនបើកផលិតកម្មខ្លួនឯង​ទៅ?លោកថាត្រូវការធនធានមនុស្សល្អៗ និងរចនា​សម្ព័ន្ធ​ច្បាស់​លាស់ទើបផលិតកម្ម​នោះ​អា​ច​ដំណើរការបាន ហើយលោកជឿរជាក់ថាកិច្ចការ​ទាំងនោះលោកសុខរតនៈ ដឹង​ច្បាស់ព្រោះ​លោកក៍​ធ្លាប់មានបទពិសោធន៍ធ្វើបទចម្រៀង​ជា​ច្រើនឆ្នាំ​និងថែមទាំងធ្លាប់គ្រប់គ្រងថោន ដែរកាល​ពីឆ្នាំមុន។

 មាស សុខសោភា បានមើលរំលងផលិតកម្មរស្មីហង្សមាសនិងGalaxy ស្របពេល​ដែល​ថោន វិញត្រូវបាន​លោក​ករុណា ពេជ្រ ធ្លាប់ប្រកាសថាសោភា អាចនឹងក្លាយជាតារា​ផលិត​កម្មនេះម្ដង​ទៀតពេលណាក៍បានព្រោះ​ទ្វារបើក​ស្វាគមន៍នាងជានិច្ច។តែសោភា ធ្លាប់​និយាយប្រាប់អ្នកយកព័តមានយើងថានាងគ្មានបំណងវិលទៅថោន វិញទេ​ព្រោះការផ្ញើរខ្លួន​នៅទីនោះរយៈពេលជាង៩ឆ្នាំ គ្រប់គ្រាន់ដើម្បីឲ្យនាងស្វែងរកបទពិសោធន៍ថ្មីៗ​។ដោយឡែក​សម្រា​ប់ផលិតកម្មរស្មីហង្សមាសវិញតាមព័តមានថាទោះជាពេលនេះពួកគេមានតារាឡើងគជាន់ជើងគ្នាក្ដី ប៉ុន្ដែ​ផលិតកម្មធំនេះនៅតែចាប់អារម្មណ៍លើសោភា ព្រោះបើទទួលបាន​នាង​ម្នាក់កាន់តែងាយស្រួលដេញថ្លៃ​Concerts ធំៗ ហើយពួកគេស្ទើតែ​អស់​គូប្រជែង។តែសោភា បានព្យាយាមគេចហង្សមាសរយៈពេល​ជាង១០​ឆ្នាំ​ទៅ​ហើយ ដោយថែម​ទាំងមិនចាប់​អារម្មណ៍​តំណែងជាតួឯកក្នុងភាពយន្ដ ឬកៅអីធំពីកម្មវិធីប្រលងចម្រៀង​របស់​ក្រុមហ៊ុនមួយនេះ​ឡើយ​។

 គូររំលឹកថាកាលពីដើមខែមករាឆ្នាំ២០២២ មាស សុខសោភា ធ្លាប់បានប្រកាសថា​នាង​នឹង​​បញ្ចេញអ្វីដែល​ពិ​សេ​សបំផុតក្នុងអាជីពចម្រៀងរបស់នាងនៅឆ្នាំ២០២២ ដែលអ្នក​គ្រប់​គ្នា​មិនដែលបានឃើញ​ពីមុនមកដែល​ការតាំង​ចិត្តបែបនេះមានន័យថាសោភា លែងបន្ធូដៃទៀត​ហើយ​ឬនាងនៅតែរកវិធីដើម្បីឲ្យទីផ្សារចម្រៀងរបស់នាងផ្ទុះ​ឡើងវិញ។ប៉ុន្ដែពេលនេះនៅ​សល់​​​​តែជាង២ខែទៀតនឹងដាច់ឆ្នាំ២០២២ ទៅហើយតែសោភា នៅតែមិនទាន់អាច​ធ្វើព្យុះ​ភ្លៀង​បានដដែល ខណៈដែលថ្មីៗនេះនាងបានងាកទៅចាប់ដៃគូជាមួយតារា​ចម្រៀង​ស្រី​ម្នាក់។

អ្នក​ជំ​នា​ញសិល្បៈបានលើកឡើងថារាម មិនមែនផលិតបទចម្រៀងដើម្បីប្រជែងទីផ្សារ​ជាមួយ​ហង្ស​មាស និង​​Galaxy ឡើយ តែគេអាចវាយតម្លៃចំពោះបទថ្មីៗរបស់សោភា នៅចុង​ឆ្នាំនេះ​បានថាតើក្រោយនាងចេញបទ​ថ្មីជា​មួយ​តារាស្រីម្នាក់ទៀតរួមគ្នានោះសោភា នឹងមាន​ការ​ប្រែ​ប្រួលពី​មុនបានកម្រិតណាទៅ?​គេជឿរថាក្នុងរកណី​ដែល​សោភា នៅតែជាប់គាំងលែង​សូវ​មាន​សន្ទុះល្អក្រោយតេស្ដនៅរាម រយៈពេល២ឆ្នាំនោះស្វាមីនិងបង​ប្រុស​នាង​ដល់​ពេល​ដែល​ត្រូវ​ចេញ​អន្ដរាគមន៍លើសោភា ដើម្បីកែកុនការពារកុំឲ្យធ្លាក់ចុះជាមិនខាន៕

RELATED ARTICLES