Saturday, September 21, 2024
Homeព័ត៌មានជាតិកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប

ខេត្តកំពង់ធំ ៖ លោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ចុះអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅ បឹងទន្លេសាប ខេត្តកំពង់ធំ ។

លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំក្រុមការងារប្រចាំការ អនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប ឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ក្រុមការងារបានដឹកនាំកម្លាំងចម្រុះ ចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកកំពង់រទេះ ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាលទ្ធផល អនុវត្តបាន ១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងបទល្មើសជលផល នៅនឹងកន្លែង រួមមាន របាំងសាច់អួនក្រឡាញឹក ចំនួន៣របាំង ប្រវែង ៦០០ម៉ែត្រ លូសាច់អួនក្រឡា ញឹក ចំនួន ៨មាត់ ឡុកសាច់អួនក្រឡាញឹក ចំនួន៥គ្រឿង បង្គោលឈើ ចំនួន៤៥០ដើម ត្រីចាក់លែងចូលបឹងធម្មជាតិ ទម្ងន់១០គីឡូក្រាម៕

RELATED ARTICLES