Saturday, September 21, 2024
Homeព័ត៌មានជាតិពិតជាហ៊ានមែន សូម្បីផ្ទះប៉ូលិស ក៏មិនលើកលែងដែរ

ពិតជាហ៊ានមែន សូម្បីផ្ទះប៉ូលិស ក៏មិនលើកលែងដែរ

ខេត្តកណ្តាល ៖ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក អឿង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចញដីកាឃុំខ្លួនក្រុមចោរគាស់ផ្ទះមន្ត្រីនគរបាល ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ «លួចមានស្ថានទម្ងន់ទោស» តាមមាត្រា៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

ជនត្រូវចោទទាំង ៣នាក់ ទី១-ឈ្មោះប៉េង ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់តុការ មានលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី២ឈ្មោះយ៉ុន ហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលេខ១ (ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ និងទី៣-ឈ្មោះខន សុដានិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

ដោយឡែក ជនរងគ្រោះមានឈ្មោះ ថា សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

តាមប្រភពពីសមត្ថកិច្ចក្រុងតាខ្មៅ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ បានចាកចេញពីផ្ទះ ដោយបានចាក់សោទ្វារផ្ទះត្រឹមត្រូវ រួចធ្វើដំណើរទៅមើលដីចម្ការនៅតាមខេត្តបាត់ដំបង។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែក្រុមជនសង្ស័យ បានធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះ លួចយកទ្រព្យសម្បត្តិ ហើយនាំគ្នាគេចខ្លួនបាត់ទៅ។

រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ បានឃើញទ្វារផ្ទះត្រូវបានក្រុមចោរកាត់សោ ចូលរើកកាយលួចយកទ្រព្យសម្បត្តិអស់ ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ស្វាយរលំ ចុះទៅឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏កំណត់មុខសញ្ញាបាន រួចធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញាបានចំនួន ៣នាក់ រួមទាំងវត្ថតាង យកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES