Sunday, November 10, 2024
Homeតារាខ្មែរសួស វីសា-វី ឌីណែត៖យ៊ីអ៊ុនមិនសូវល្អ!

សួស វីសា-វី ឌីណែត៖យ៊ីអ៊ុនមិនសូវល្អ!

ភ្នំពេញ៖សួស វីសា បានចេញទៅជួបពេទ្យថៃកាលពីថ្ងៃទី១២កញ្ញា ដើម្បីពិគ្រោះជំងឺបំពង់ក​រប​ស់​នាង​ដែល​ជួប​បញ្ហា ច្រៀង​លែងសូវកើត ដែលជាក្ដីបារម្ភដ៍ធំមួយសម្រាប់អាជីពចម្រៀង​រប​ស់​នាងតែម្ដង។ជាលទ្ធភាពវីសា ត្រូវ​គ្រូពេទ្យឲ្យថ្នាំ១កញ្ចប់ដើម្បីលេបរយៈពេល១ខែ ទើបនាង​ថាគ្រាន់តែឃើញថ្នាំពេទ្យហើយធ្វើឲ្យនាងវិលមុខតែម្ដង ខណៈដែលគម្រប់១ខែនាងនឹង​ទៅ​ជួប​គ្រូពេទ្យម្ដងទៀត ដើម្បីតាមដានស្ថានភាពជំងឺ។តាមរយៈការប៉ៈ​ពាល់បំ​ពង់​​​​កបែប​នេះ​ហើយ​ទើបធ្វើឲ្យវីសា បាត់មុខពីបណ្ដារឆាកតន្រ្ដីទាំងឡាយស្ទើតែទាំងស្រុង​តាំងពីដើម​ខែ​មីនាឆ្នាំ​២០២១ដែលពេលនោះនាងកើតកូវីដ ដោយសារតែមិនអាចប្រើប្រាស់​សម្លេងឲ្យបាន​ដូចដើម​ធ្វើឲ្យនាងបាត់បង់​ប្រាក់ចំណូលអស់១ផ្នែកធំពី​អាជីពចម្រៀង។ប៉ុន្ដែនៅមិន​ទាន់អស់​សង្ឃឹមទាំងស្រុងនោះ​ទេ បើទោះជាវីសា ហាក់​មានវប្បដិសារីថាជំងឺនាងបណ្ដាលឲ្យធ្ងន់ធ្ង​បែប​នេះ​ដោ​យ​​សារតែនាងធ្វែសប្រហែសព្រោះ​ពីមុនថាមិនអីៗ​ទើប​មាន​ថ្ងៃនេះក្ដី តែការត់ទៅ​ពេទ្យថៃ​​នា​ពេលនេះបង្ហាញឲ្យឃើញថាតារាហង្សមាសរូ​បនេះមិនចង់បញ្ចប់អា​ជីព​ដែល​​នាង​ស្រ​លាញ់បំ​ផុតនាពេលនេះឡើយ។

 គូរកត់សម្គាល់ថាស្ថានភាពជំងឺរបស់សួស វីសា បច្ចុប្បន្នហាក់ស្រដៀងគ្នា​និងតា​រារួម​ដំបូលសិស្សប្អូននាងកញ្ញាវី ឌីណែត កូនក្រមុំរបស់លោកហួ ឡាវី ដែរព្រោះនាងត្រូវគ្រូ​ពេទ្យ​ឲ្យ​លេបថ្នាំអស់មួយជីវិត​ដោយសារតែកើត​ជំងឺ​ពក​ក ហើយឌីណែត ធ្លាប់ប្រាប់អ្នក​យក​ព័ត​មានយើងថាជំងឺនាងកើតជាច្រើនឆ្នាំមកហើយ តែទើបធ្វើទុក្ខខ្លាំងនា​រយៈពេលចុង​ក្រោយ​នេះ​រហូតប៉ៈពាល់ការប្រើប្រាស់សម្លេងដោយជៀសមិនផុត​ពិសេសគឺការច្រៀងបទ​ប្រភេទ​ខ្ពស់​ៗដូចនាងតែម្ដង។ប៉ុន្ដែឌីណែត ខុសពីវីសា ត្រង់ថានាងនៅតែបន្ដឡើងច្រៀង​សម្ដែង​តាម​ឆាកតន្រ្ដីជាធម្មតា​ហើយ​នាងនៅតែព្យាយាមច្រៀងក្នុងកម្រិតសម្លេងខ្ពស់បំផុតដដែល បើ​ទោះ​​ជា​សុខភាពនាងមិនអំណោយ​ផល​ក្ដី។នេះជាវិបត្តិផ្លូវចិត្តមួយទៀតសម្រាប់ឌីណែត ព្រោះ​នាងបានបង់ម្ដាយជាទីស្រលាញ់អ្នកស្រីងួន សុផាន់នី ដែ​ល​បានទទួលមរណភាពចោល​នាង​កាលពីថ្ងៃទី១៩មីនា ២០២១ ព្រោះកូវីដ១៩ ទាំងដែលរូបនាងមិនបាន​ចូលរួម​ដោយ​ផ្ទាល់​ដោយសារកំ​ពុងព្យាបាលកូវីដនោះឃើញថាអារម្មណ៍នាងពិបាកទទួលយកណាស់ទៅហើយ តែ​ពេល​នេះ​ព្រហ្មលិខិតបែជាមិនអាណិតដល់រូប​នាងជាកូនកំព្រាម្ដាយតម្រូវ​ឲ្យនាងមាន​ជំងឺ​សាហាវត្រូវលេប​ថ្នាំ​ជារៀងរហូតបែនេះ។

  សូមបញ្ជាក់ថាសួស វីសា និងវី ឌីណែត សុទ្ធតែជាតួអង្គដ៍របស់ហង្សមាស​ព្រោះ​តារា​ទាំង២ដួងមានសម្ថភាព​មិនចាញ់ឱក សុគន្ធកញ្ញា នោះទេ តែពេលនេះពួកគេបែជាមាន​យ៊ីអ៊ុន​មិនសូវល្អទេ ព្រោះមានជំងឺប្រហាក់ប្រ​ហែលគ្នាដែល​ធ្វើឲ្យប៉ៈពាល់ដល់ការប្រើប្រាស់​សម្លេង​មិនដូចដើមដូចគ្នា។សម្រាប់វីសា វិញក្រោយមានសា្វមី​និងកូន១នាងពិបាកស្ដារមុខ​ឲ្យ​ខ្លាំង​ដូចកាលនៅលីវទៅហើយ ស្រាប់តែពេលនេះមកមានជំងឺបំពង់​កថែម​ទៀត​ទើបធ្វើឲ្យក្ដីសុបិន របស់នាងចង់ក្លាយជាតារាលំដាប់ទី២នៅហង្សមាសបន្ទាប់ពីឱក សុគន្ធកញ្ញា នោះកាន់តែរួម​តូចទៅៗ។ចំពោះវី ឌីណែត​វិញធ្លាប់ប្រកាសចង់ដកថយពីអាជីពចម្រៀង​ម្ដងរួចទៅហើយ​កា​ល​​ពី​ពាក់​កណ្ដាល​ខែមករាឆ្នាំ២០២២ តែពេលនេះគេឃើញនាងនៅតែកាន់ក្បាលមីក្រូឡើង​ឆាក​ដូចគ្មានជំងឺដែលនោះ​មកពីការ​ជម្នះ​​និងតាំងចិត្តមិនរាថយនិងឧបស័ក្កទាំង​ឡាយ។កូន​ក្រមុំ​លោកហួ ឡាវី ម្នាក់នេះត្រូវបានមហាជន​ទទួល​ស្គាល់ថាក្នុងចំណោម​តារាចម្រៀង​វ័យ​ក្មេង​ផ្នែកយុវវ័យគឺគ្មានអ្នកចម្រៀងរូបណាមានសម្លេងខ្លាំង​ជាងនាង​ឡើយ។ទស្សនិក​ជនរងចាំ​មើលថាតើសួស វីសា ដែលមានប្ដីនាងលោកថមមី ចាំលើកទឹកចិត្តនៅ​ក្រោយខ្នង​ជានិច្ច និងវី ឌីណែត មានឪពុកនាងគាំទ្រក្រោយខ្នងនោះពួកគេនឹងនៅតែ​បន្ដអាជីពចម្រៀងបានដូច​ដើម​តទៅ​ទៀតដែរឬទេ បើស្ថានភាពជំងឺរបស់តារាទាំងពីរស្ថិតក្នុងភាពគូឲ្យបារម្ភ​របស់អ្នកគាំទ្រ​​បែបនេះ?

RELATED ARTICLES