Saturday, September 21, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះ ចោរគាស់ផ្ទះចាប់ហួយ

វ៉ៃខ្នោះ ចោរគាស់ផ្ទះចាប់ហួយ

ខេត្តបាត់ដំបង ៖  កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ កាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះសង ធារី ភេទស្រី អាយុ ៣០ឆ្នាំ មានករណីគាស់ទម្លុះទម្លាយ ផ្ទះ យកទ្រព្យសម្បត្តិរបស់ខ្លួន ត្រង់ចំណុចផ្សារធិបតី ភូមិឆាយបល្ល័ង្ក ឃុំធិបតី ស្រុកគាស់ក្រឡ ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ ឈ្មោះញ៉ែម លីហ៊ួរ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅចំណុចភូមិខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះ យកទ្រព្យសម្បត្តិ នៅចំណុចខាងលើ ប្រាកដមែន។

ដោយឡែក វត្ថុតាងដែលសមត្ថកិច្ចបានដកហូត រួមមាន លុយ ចំនួន២លានរៀល។ ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក ViVo Y21 ចំនួន១គ្រឿង និងម៉ាក Oppo16k ចំនួន១គ្រឿង)។ គាស់ស្រាបៀរយកក្រវិលកំប៉ុង អស់ចំនួន៥កេស។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុក រៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធ៕

RELATED ARTICLES