Wednesday, May 1, 2024
Homeកីឡាអន្ដរជាតិលោក Kahn គាំទ្រគ្រូបង្វឹកក្លឹប Bayern

លោក Kahn គាំទ្រគ្រូបង្វឹកក្លឹប Bayern

នាយកប្រតិបត្តិក្លឹប Bayern លោក Oliver Kahn បាននិយាយថាក្លឹបមិនពេញចិត្តចំពោះលទ្ធផលមិនល្អរបស់ពួកគេក្នុងលីក ប៉ុន្តែនៅតែមានជំនឿលើគ្រូបង្វឹក Julian Nagelsmann ។

Google

ការបរាជ័យ១០របស់ Bayern ក្រោមថ្វីជើងក្រុម Augsburg កាលពីថ្ងៃសៅរ៍ទី១៧កញ្ញាគឺជាការបរាជ័យលើកដំបូងក្នុងចំណោម ៨៧ប្រកួតដែលពួកគេបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងការប្រកួតនៅក្នុងលីក និងជាលើកទីមួយក្នុងរយៈពេល ២០ឆ្នាំដែលពួកគេបាន ឆ្លងកាត់ការប្រកួតលីកចំនួន ដោយមិនបានទទួលជ័យជម្នះ។

Bayern ដែលកំពុងស្ថិតនៅលំដាប់ទី៥ក្នុងក្រុបខណ្ឌប៊ុនដេស្លីហ្គាត្រូវធ្វើម្ចាស់ផ្ទះទទួលភ្ញៀវ Leverkusen នៅថ្ងៃទី 30 ខែកញ្ញា ហើយ លោកKahnបានជំរុញក្រុមឱ្យឆ្លើយតបជាមួយនឹងទម្រង់ប្រយុទ្ធអោយបានខ្លាំង។

Kahn បានប្រាប់ Sky Sports កាលពីថ្ងៃអាទិត្យថា យើងមិនទាក់ទងជាមួយគ្រូបង្វឹកផ្សេងទៀតទេឥឡូវនេះ។ យើងជឿជាក់ទាំងស្រុងលើ Julian ពិតណាស់ យើងទាំងអស់គ្នាមិនពេញចិត្ត នឹងលទ្ធផលនេះ។ យើងត្រូវចាប់ផ្តើមសាជាថ្មី មម្តងទៀតពេលប៉ះជាមួយ Leverkusenហើយយើងនឹងត្រូវតែវាយប្រហារយ៉ាងពេញលេញ៕

RELATED ARTICLES