Friday, September 20, 2024
Homeតារាខ្មែរមាស សុខសោភា ៖លោកតាសក់ស ជួយអន្ដរាគមន៍

មាស សុខសោភា ៖លោកតាសក់ស ជួយអន្ដរាគមន៍

ភ្នំពេញ៖មាស សុខសោភា បានកែប្រែទីផ្សារចម្រៀងរបស់នាងឡើងវិញនោះគឺ​ការឆ្លៀតចេញ​បទ​ចម្រៀងដោយ​ខ្លួនឯងឡើងវិញ តែមិនមែនចេញនៅCamtrax ដូចមុននោះទេ គឺចេញនៅ​លើផេកនាងហើយគេចាប់​អារម្មណ៍​ថា​បទថ្មីរបស់នាងដែលមានចំណងជើងថា”ដង្ហើមចុងក្រោយនៃព្រះនាងឥទ្រ្ទទេវី”នោះជាការនិពន្ធដោយលោក​ពេជ្រ សង្វារពេជ្រ ហៅលោកតាសក់ស ភ្នំត្រែង ខណៈដែលសម្រួលតន្រ្ដីវិញដោយស្វាមីនាងលោកិអ៊ឹត រ៉ាដា ហើយបច្ចេកទេសកាត់វី​ដេអូដោយលោកហេង ទ្រី ដែលជាសា្វមីរបស់លោកម៉ា ដូណា ។

ការចេញបទផ្ទាល់​ខ្លួន​ក្រៅ​ពីផលិតកម្មរាម នេះបន្ទាប់ពីសុខសោភា បានអាកខានផលិតចម្រៀងខ្លួនឯងនៅ​ផលិត​​​កម្ម​នាង​​ឈ្មោះ​​Camtrax ជាង១ឆ្នាំទៅហើយ តាំងពីនាងចូលរាម ម្លេះ។ប៉ុន្ដែអ្វីដែលចម្លែកពេល​នេះ​​សោភា មានទាំងប្ដីនាង​លោក​រ៉ាដា ,ប្ដីម៉ាដូណា លោកហេង ទ្រី និងលោកតាសក់ស ភ្នំ​ត្រែង ចេញមកអន្ដរាគមន៍​ព្រមគ្នា​តែម្ដង ដែលលើកនេះ​បើ​បទ​ចម្រៀងរបស់នាង​នៅតែមិនសូវ​ខ្លាំង​ដូចមុនទៀតនោះទើបជា​រឿងដែលសម្លែក​បំ​ផុត​ហើយ។

 គូរបញ្ជាក់ថាមាស សុខសោភា ទើបបន្ថែមចំនួនកុងត្រាថ្មីនៅរាម រយៈពេល១ឆ្នាំទៀត​កាលពីខែកុម្ភៈឆ្នាំ២០២២ ដែលធ្វើឲ្យផលិតកម្មចាំត្រងទទួលយកនាងមានដូចជា​ហង្សមាស​,Galaxy និងថោន ខកចិត្តព្រោះសោភា បន្ដ​រួមរស់ជាមួយថៅកែស្រីតទៅទៀត បើទោះជា​តាំង​ពី​នាងចាកចេញពីថោន បទច្រៀងនាង មិនសូវមានសន្ទុះ​ខ្លាំងៗ​ដូចមុនក្ដី។

សម្រាប់អ្នកជំ​នា​ញសិល្បៈបានលើកឡើងថាទោះជាពេលនេះសុខសោភា នៅតែបង្ហាញ​មាន​ក្ដីសុខនៅរាម ក្ដី ប៉ុន្ដែការដែលស្វាមីនាងចេញមកជួយធ្វើបទថ្មីៗឲ្យនាងច្រៀងនៅពេលនេះបញ្ជាក់ថាសោភា មិនអាចទ្រាំនិងទី​ផ្សារ​ចម្រៀងនាងនៅទ្រឹងបែបនេះតទៅទៀតនោះ ព្រោះចិត្តរបស់នាង​នៅតែ​ចង់ប្រជែង​ចម្រៀ​ង​ឲ្យខ្លាំងក្លាឡើង​វិញ ខណៈដែលកាលពីដើមខែមករាឆ្នាំ២០២២ សោ​ភា បាន​​​ប្រកាសថាឆ្នាំនេះនាងនឹងបង្ហាញ​អ្វីដែលថ្មីបំផុត​ក្នុង​អាជីព​ដែលពីមុនមកនាងមិន​ធ្លាប់​បញ្ចេញ តែគេមិនដឹងថាស្នាដៃលោកតាសក់ស ភ្នំត្រែង នោះអាចជួយ​ឲ្យសោ​ភា ផ្ទុះឡើង​វិញ​ឬយ៉ាងណានោះទេ ស្របពេលដែលមុននេះអ្នកជំនាញសិល្បៈ​បានលើក​ឡើង​ថាតាំងពី​សោ​ភា ទៅចូលរួមអាជាមួយរាម មកបទចម្រៀងនាងមិនមែនប្រកួតប្រជែងជាមួយហង្សមាស និង​Galaxy នោះទេ ព្រោះ​ផលិតកម្មមួយនេះគេធ្វើជាលក្ខណៈព័ណសំបុររបស់គេ ហេតុនេះតារា​ចម្រៀង​សំនៀងផ្អែម​រូបនេះលែងសូវ​លេច​ធ្លោដូចមុនជាមិនខាន។តែពេលនេះសោភា ចាប់​ផ្ដើមបើកច្រកទី២តាមរយៈការ​ចេញបទ​ដែល​នាងចង់ច្រៀង បន្ថែម​ពីលើរាម ដែលគេរំពឹងថា​នាងនឹងមានរាសីល្អជាងមុនជាមិនខាន៕

RELATED ARTICLES