ភ្នំពេញ៖មាស សុខសោភា បានកែប្រែទីផ្សារចម្រៀងរបស់នាងឡើងវិញនោះគឺការឆ្លៀតចេញបទចម្រៀងដោយខ្លួនឯងឡើងវិញ តែមិនមែនចេញនៅCamtrax ដូចមុននោះទេ គឺចេញនៅលើផេកនាងហើយគេចាប់អារម្មណ៍ថាបទថ្មីរបស់នាងដែលមានចំណងជើងថា”ដង្ហើមចុងក្រោយនៃព្រះនាងឥទ្រ្ទទេវី”នោះជាការនិពន្ធដោយលោកពេជ្រ សង្វារពេជ្រ ហៅលោកតាសក់ស ភ្នំត្រែង ខណៈដែលសម្រួលតន្រ្ដីវិញដោយស្វាមីនាងលោកិអ៊ឹត រ៉ាដា ហើយបច្ចេកទេសកាត់វីដេអូដោយលោកហេង ទ្រី ដែលជាសា្វមីរបស់លោកម៉ា ដូណា ។

ការចេញបទផ្ទាល់ខ្លួនក្រៅពីផលិតកម្មរាម នេះបន្ទាប់ពីសុខសោភា បានអាកខានផលិតចម្រៀងខ្លួនឯងនៅផលិតកម្មនាងឈ្មោះCamtrax ជាង១ឆ្នាំទៅហើយ តាំងពីនាងចូលរាម ម្លេះ។ប៉ុន្ដែអ្វីដែលចម្លែកពេលនេះសោភា មានទាំងប្ដីនាងលោករ៉ាដា ,ប្ដីម៉ាដូណា លោកហេង ទ្រី និងលោកតាសក់ស ភ្នំត្រែង ចេញមកអន្ដរាគមន៍ព្រមគ្នាតែម្ដង ដែលលើកនេះបើបទចម្រៀងរបស់នាងនៅតែមិនសូវខ្លាំងដូចមុនទៀតនោះទើបជារឿងដែលសម្លែកបំផុតហើយ។

គូរបញ្ជាក់ថាមាស សុខសោភា ទើបបន្ថែមចំនួនកុងត្រាថ្មីនៅរាម រយៈពេល១ឆ្នាំទៀតកាលពីខែកុម្ភៈឆ្នាំ២០២២ ដែលធ្វើឲ្យផលិតកម្មចាំត្រងទទួលយកនាងមានដូចជាហង្សមាស,Galaxy និងថោន ខកចិត្តព្រោះសោភា បន្ដរួមរស់ជាមួយថៅកែស្រីតទៅទៀត បើទោះជាតាំងពីនាងចាកចេញពីថោន បទច្រៀងនាង មិនសូវមានសន្ទុះខ្លាំងៗដូចមុនក្ដី។

សម្រាប់អ្នកជំនាញសិល្បៈបានលើកឡើងថាទោះជាពេលនេះសុខសោភា នៅតែបង្ហាញមានក្ដីសុខនៅរាម ក្ដី ប៉ុន្ដែការដែលស្វាមីនាងចេញមកជួយធ្វើបទថ្មីៗឲ្យនាងច្រៀងនៅពេលនេះបញ្ជាក់ថាសោភា មិនអាចទ្រាំនិងទីផ្សារចម្រៀងនាងនៅទ្រឹងបែបនេះតទៅទៀតនោះ ព្រោះចិត្តរបស់នាងនៅតែចង់ប្រជែងចម្រៀងឲ្យខ្លាំងក្លាឡើងវិញ ខណៈដែលកាលពីដើមខែមករាឆ្នាំ២០២២ សោភា បានប្រកាសថាឆ្នាំនេះនាងនឹងបង្ហាញអ្វីដែលថ្មីបំផុតក្នុងអាជីពដែលពីមុនមកនាងមិនធ្លាប់បញ្ចេញ តែគេមិនដឹងថាស្នាដៃលោកតាសក់ស ភ្នំត្រែង នោះអាចជួយឲ្យសោភា ផ្ទុះឡើងវិញឬយ៉ាងណានោះទេ ស្របពេលដែលមុននេះអ្នកជំនាញសិល្បៈបានលើកឡើងថាតាំងពីសោភា ទៅចូលរួមអាជាមួយរាម មកបទចម្រៀងនាងមិនមែនប្រកួតប្រជែងជាមួយហង្សមាស និងGalaxy នោះទេ ព្រោះផលិតកម្មមួយនេះគេធ្វើជាលក្ខណៈព័ណសំបុររបស់គេ ហេតុនេះតារាចម្រៀងសំនៀងផ្អែមរូបនេះលែងសូវលេចធ្លោដូចមុនជាមិនខាន។តែពេលនេះសោភា ចាប់ផ្ដើមបើកច្រកទី២តាមរយៈការចេញបទដែលនាងចង់ច្រៀង បន្ថែមពីលើរាម ដែលគេរំពឹងថានាងនឹងមានរាសីល្អជាងមុនជាមិនខាន៕
