Saturday, September 21, 2024
Homeព័ត៌មានជាតិដឹកស្រីស្នេហ៍ចេញពីក្លឹប គូទំនាស់ដេញធាក់ដួលម៉ូតូស្លាប់

ដឹកស្រីស្នេហ៍ចេញពីក្លឹប គូទំនាស់ដេញធាក់ដួលម៉ូតូស្លាប់

ភ្នំពេញ ៖ គូស្នេហ៍មួយគូ បាននាំគ្នាចូលទៅលេងក្លឹបរាត្រី មួយកន្លែង លុះក្រោយមក បានកើតមានទំនាស់ជា មួយនឹងយុវជន ១ក្រុម នៅក្នុងក្លឹប លុះចេញមកវិញ កំពុងជិះម៉ូតូដឹកគ្នាត្រឡប់ទៅផ្ទះ ត្រូវក្រុមគូទំនាស់ ប្រដេញតាមធាក់ម៉ូតូ បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូ ដួលបោកក្បាលស្លាប់នៅនឹងកន្លែងមួយរំពេច ចំណែកនារីជាស្រីស្នេហ៍ដែលរួមដំណើរ រងរបួសយ៉ាងធ្ងន់។ រីឯក្រុមជនសង្ស័យ ឃើញសភាពមិនស្រួល ក៏នាំគ្នាគេចខ្លួនបាត់ស្រមោលអស់ភ្លាមៗ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលបាត់បង់ជីវិតនៅកន្លែងកើតហេតុ មានឈ្មោះចាប យឺន អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិកញ្ចាំ ឃុំកញ្ចាំ ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកនារីជាសង្សារដែលរងរបួសធ្ងន់  មិនត្រូវបានស្គាល់អត្តសពាណ្ញានៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគី លែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IG-7253 ធ្វើដំណើរតាមបណ្តោយមហាវិថីចោមចៅ ក្នុងទិសដៅពីលិច ទៅកើត ដោយព្យាយាមបើករត់គេចពីជនសង្ស័យមួយក្រុម ដែលប្រដេញតាមពីក្រោយ ខណៈមកដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យតាមទាន់ ក៏ធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែកនារីដែលជាអ្នករួមដំណើរ រងរបួសធ្ងន់ ហើយភ្លាមៗនោះក្រុមជនបង្កហេតុ បានជិះម៉ូតូគេចខ្លួនអស់ទៅ។

តាមប្រភពពីមិត្តភក្តិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ដែលជាគូសង្សារ បានចូលទៅកម្សាន្តនៅក្លឹប ស្ពាយឌ័រ លុះក្រោយមកក៏កើតមានជម្លោះជាមួយយុវជន ១ក្រុម។ លុះពេលចេញមកវិញ កំពុងជិះម៉ូតូដឹកសង្សារ បំណងត្រឡប់ទៅផ្ទះជួលវិញ នៅឯស្ទឹងមានជ័យ ដោយធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត ស្រាប់តែមានយុវជនដែលជាគូទំនាស់ បានជិះម៉ូតូដេញតាមពីក្រោយ ហើយបានធាក់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលបោកនឹងខឿនពុះចែកទ្រូងផ្លូវ ធ្វើបុរសរងគ្រោះជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកស្រីស្នេហ៍ រងរបួសធ្ងន់ ត្រូវបានខាងរថយន្តឯកជនសម្ភពរស្មី ដឹកយកទៅសង្គ្រោះភ្លាមៗ។ ដោយឡែក ក្រុមជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ដោយឡែកតាមប្រភពព័ត៌មានមួយផ្សេងទៀត បាននិយាយប្រាប់ថា ជនរងគ្រោះ ពេលជិះម៉ូតូចេញពីក្លឹប បាននិយាយឌឺដងដាក់ក្រុមក្មេងស្ទាវ ទើបក្មេងស្ទាវទាំងអស់នោះខឹង ក៏ជិះម៉ូតូតាមធាក់ឱ្យដួល ហើយក៏ជិះគេចខ្លួនអស់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES