Saturday, September 21, 2024
Homeព័ត៌មានជាតិបិទហាងបញ្ចាំ ៣កន្លែង

បិទហាងបញ្ចាំ ៣កន្លែង

ភ្នំពេញ ៖ ទីតាំងហាងបញ្ចាំចំនួន ៣កន្លែង ត្រូវបានសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន សម្រេចចុះបិទជា បណ្តោះអាសន្ន ក្រោយរកឃើញថា មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានរកឃើញម៉ូតូនិង រថយន្តមិនប្រក្រតី ជាច្រើនគ្រឿងផងដែរ។

ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិសាស្ត្រសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  ដែលដឹកនាំដោយលោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ លោកជា ពិសី អភិបាលខណ្ឌទួលគោក និងឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោកលឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះមូលដ្ឋានខណ្ឌទួលគោក។

ទីតាំងទាំង៣ រួមមាន ទីតាំងទី១- ទទួលបញ្ចាំ ផ្ទះលេខ 11B ក្រុមទី០៣ ផ្លូវ ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានម្ចាស់ហាងឈ្មោះប៉េង ឡេង ភេទប្រុស អាយុ៤០ឆ្នាំ។ ទីតាំងទី២- ផ្ទះលេខ 10B ផ្លូវលេ ១៨៦ ក្រុមទី៨ ភូមិទី០៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានម្ចាស់ហាងឈ្មោះស៊ុន ហាច ភេទប្រុស អាយុ ៥៨ឆ្នាំ និងទីតាំងទី៣- ហាងទទួលបញ្ចាំ ផ្ទះលេខ 10D ផ្លូវលេខ១៨៦ ក្រុមទី៨ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានម្ចាស់ទីតាំងមានឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ ២៨ឆ្នាំ។

ក្រោយបិទសៀលឃ្លុំបេទាំងពីទីតាំងនេះ ជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការចូលពិនិត្យខាងក្នុងទីតាំងបញ្ចាំបន្ថែមទៀត តាមនីតិវិធី៕

RELATED ARTICLES