Tuesday, January 28, 2025
Homeព័ត៌មានជាតិទារកទើបកើត ម៉ែច្រកកេស ប្លុងចោលតាមផ្លូវ

ទារកទើបកើត ម៉ែច្រកកេស ប្លុងចោលតាមផ្លូវ

ខេត្តព្រះសីហនុ ៖ ទារកអភព្វ័ម្នាក់ ទើបសម្រាលមិនទាន់ទាំងកាត់ទងផ្ចិតផង ស្រាប់តែត្រូវគេយកទៅបោះចោល ដោយដាក់ក្នុងកេសមួយ រួចប្លុងចោលតាមផ្លូវ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សិលា សំណាងល្អត្រូវគេប្រទះឃើញ ជួយសង្គ្រោះទាន់ និងត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ស្នើសុំយកទៅចិញ្ចឹម។

ហេតុការណ៍ប្លុងទារកចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ម្តុំអតីតជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់។

ចាត់ទុកថាជីវិតថ្លៃ ក្មេងដែលនៅក្នុងកេសនេះ ប៊ិះនឹងត្រូវឡានបើកកិនទៅហើយ ប៉ុន្តែចៃដន្យឮក្មេងនេះស្រែកយំទាន់ អ្នកបើករថយន្ត ក៏ឈប់ចុះមើល ទើបដឹងថា ជាទារកនៅមានជីវិត ក្រោយមកក៏ត្រូវបានសង្គ្រោះ។

គេមិនទាន់ដឹងថា អ្នកយកក្មេងទើបនឹងកើត មិនទាន់ទាំងកាត់ទងផ្ចិតផងដាក់ក្នុងកេសយកទៅចោលនេះ ជាម្តាយឪពុកក្មេងនេះ ឬក៏ជាអ្នកណាម្នាក់ឡើយ ប៉ុន្តែត្រូវបានមហាជនចាត់ទុកថា ទង្វើគួរឱ្យស្អប់ខ្ពើម គ្មានការទទួលខុសត្រូវ និងជាអំពើបាប។

បច្ចុប្បន្ន ទារកទើបនឹងកើតនេះ ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ស្នើសុំយកទៅចិញ្ចឹម ហើយ មហាជនបានជូនពរឱ្យវាសនាក្មេងប្រុសនេះ រុងរឿង មានអនាគតល្អក្នុងជីវិត ក្រោយរួចផុតពីការបោះបង់ចោល៕

RELATED ARTICLES