គ្រឿងផ្សំ -មឹកបំពង់ ៥០០ក្រាម -សណ្តែកកួរ ២០០ក្រាម -ស្លឹកក្រូចសើច ហែក ២-៣សន្លឹក -ម្ទេស ហាន់ ៤-៥គ្រាប់
-ខ្ទឹមស ចិញ្ច្រាំ ២-៣កំពឹស -ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ -ទឹកត្រី ១ស្លាបព្រាកាហ្វេ -អំបិលអ៊ីយ៉ូដ ១ស្លាបព្រាកាហ្វេ
-ស្ករ-ស ១ស្លាបព្រាកាហ្វេ -ស្លឹកខ្ទឹម ១ដើម -ប្រេងឆា ១ស្លាបព្រាបាយ។
វិធីធ្វើ
១-យកមឹកបំពង់ មកលាងទឹក បេះពោះ សម្អាតឲ្យស្អាត រួចហាន់ជាកំណាត់តូចៗល្មម។
២-ដាក់ប្រេងឆា ក្នុងខ្ទះ ឲ្យក្តៅ រួចដាក់ខ្ទឹសចិញ្ច្រាំ បំពង ឲ្យឈ្ងុយ ហើយដាក់ម្ទេសហាន់ ស្លឹកក្រូចសើច ឆាពីរបីត្រឡប់។
៣-ដាក់មឹកចូល ឆាពីរបីត្រឡប់ រួចដាក់សណ្តែកកួរ បន្ថែមទឹកត្រី អំបិល ស្ករ-ស ម្សៅស៊ុប ឆាឲ្យមឹកឆ្អិន រួចបន្ថែមស្លឹកខ្ទឹម ជាការស្រេច៕