Sunday, September 22, 2024
Homeព័ត៌មានជាតិ៧ដេញកាប់១ រយះក្បាល

៧ដេញកាប់១ រយះក្បាល

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម ៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពព្រួតគ្នាដេញកាប់ប្រហារយុវជនម្នាក់ បណ្តាលឱ្យរងរបួស រយះក្បាល យ៉ាងធ្ងន់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិព្រៃចំបក់ ឃុំឈើទាល ស្រុកស្វាយជ្រំ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនាង ប៊ុន្នី  អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិពោនកក ឃុំឈើទាល ស្រុកស្វាយជ្រំ (វត្ថុតាងចាប់យក ម៉ូតូ ១គ្រឿង និងដាវ១)។ ចំណែកបក្ខពួក ៦នាក់ទៀត ដែលកំពុងរត់គេចខ្លួន រួមមាន ៖ ទី១-ឈ្មោះឃឿម ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិពោនកក ឃុំឈើទាល ស្រុកស្វាយជ្រំ។ ទី២-ឈ្មោះវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ។ ទី៣-ឈ្មោះមាន ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ។ ទី៤-ឈ្មោះឡៃ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិតារាក់ ឃុំឈើទាលស្រុកស្វាយជ្រំ។ ដោយឡែក ២នាក់ទៀត គឺជាអ្នកកាន់ដាវកាប់ទៅលើជនរងគ្រោះ (មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ)។ រីឯជនរងគ្រោះ មានឈ្មោះងួន ស៊ីលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ (រងរបួសត្រូវក្បាលយ៉ាងធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង)។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះនាង ប៊ុន្នី បានឱ្យដឹងថា មុនពេលកើតហេតុ បក្ខពួកគេ សរុប៧នាក់ បានជិះម៉ូតូ ចំនួន ៥គ្រឿង ចូលទៅលេងក្នុងកម្មវិធីបុណ្យ នៅវត្តឈើទាល ក្រោយមកក៏មានទំនាស់ជាមួយជនរងគ្រោះ។ បន្ទាប់ពីឃើញជនរងគ្រោះចេញពី វត្តឈើទាល ពួកគេក៏បានជិះម៉ូតូដេញតាមរហូតដល់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រៃចំបក់ ឃុំឈើទាល បក្ខពួកខ្លួនម្នាក់ទៀត (មិនស្គាល់ឈ្មោះ) បានយកដាវកាប់ទៅលើឈ្មោះងួន ស៊ីលី ត្រូវមួយដាវ ចំក្បាល បណ្តាលឱ្យមានរបួស បង្កការភ្ញាក់ផ្អើល សមត្ថកិច្ចបានឃាត់ខ្លួនមកសាកសួរតែម្តង ខណៈដែលបក្ខពួកគេ ៦នាក់ទៀត បានរត់គេចបាត់អស់។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តទៅតាមច្បាប់។ ដោយឡែក បក្ខពួក ៦នាក់ ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់ ឱ្យខាងតែបាន៕

RELATED ARTICLES