Sunday, March 16, 2025
Homeតារាខ្មែរស្រីស្អាតហ្វា ហ្វា ៖មិនចេះឈ្លោះជាមួយសង្សារ​នាយ​ចឺម

ស្រីស្អាតហ្វា ហ្វា ៖មិនចេះឈ្លោះជាមួយសង្សារ​នាយ​ចឺម

ភ្នំពេញ៖វាមិនមែនជារឿងចៃដន្យនោះទេដែលស្រីស្រស់ហ្វា ហ្វា ហៅស្រីយី បានចាប់​ដៃថត​សម្ដែ​ងជាមួយអតីត​សង្សារនាយចឺម ដល់ទៅ២ដងហើយធ្វើការជាមួយគ្នាដោយរលូនគ្មាន​ទំនាស់​អ្វី​កើត​ឡើងឡើយ។លើកទី១ ហ្វា ហ្វា ថតស្ពតជាមួយអ្នកមេម៉ាយនាងសេង សុខឃីម ដែលជាអតីត​សង្សារទី៤នាយចឺម ដោយស្និត​ស្នា​លគ្នាដូច​មិត្តភក្ដិ។កាលនោះស្រីយី បាន​ប្រាប់​​អ្នកយកព័តមានយើងថាអត់បញ្ហា ឲ្យតែអ្នកដឹកនាំរឿងតម្រូវនាងអាចថត​ទៅ​តាមអ្វី​ដែល​គេចង់បាន គ្មានរឿងអីទេ…។

ដោយឡែកកាលពីពេលថ្មីៗនេះហ្វា ហ្វា បានសហ​ការណ៍​គ្នាជា​មួយ​នាងអៀ ម៉េងលិ​ ហៅអូនម៉ី ជាអតីត​សង្សារ​ទី១ របស់នាយចឺម ថតMVរបស់លោក​ដួង វីរៈសិទ្ធ បទ”ចាន​ស្រាក់”​ហើយពួកគេរាំក្បែគ្នាយ៉ាងសប្បាយ​រីករាយ​។ការបង្ហាញសកម្ម​ភា​ព​ទាំងពីរ​លើករបស់ហ្វា ហ្វា នាពេល​នេះជា​គំរូ​ល្អមួយក្នុងសិល្បៈ ដោយសារតែនាងមិន​មាន​ការកាច់កុងគ្នាជាមួយសង្សារចាស់របស់លោកសុខ មេសា នោះទេ​ពេលរួមការងារជា​មួយ​គ្នា ដែលខុសពីតារា​មួយ​ចំនួនពេលថតសិល្បៈប៉ៈស្រី​ស្នេហ៍របស់សង្សារខ្លួន​ពួកគេធ្វើឲ្យ​អ្នក​​​ដឹក​នាំសម្ដែងឈឺក្បាល ដោយសារ​តែ​ពេលនាងនាងប៉ៈគ្នាបែបនេះគឺគិតតែនិ​យាយដៀម​ដាម​ដាក់​គ្នា…។ដោយឡែកសម្រាប់ហ្វា ហ្វា វិញនាងកាចឬ​ស្លូត​ទៅតាមអ្នកដឹកនាំរឿងចង់​បានគឺ​មានតែក្នុងរឿងប៉ុណ្ណោះ តែនៅ​ក្រៅឆាកនាងត្រូវបានគេចាត់ទុកថា​ជាតារា​វ័យ​ក្មេងដែលចេះ​គោរពរៀមច្បងហើយថែមទាំងជានារី​ម្នាក់ដែល​ស្លូត​​បូតទៀតផង។

  ហ្វា ហ្វា បានភ្ជាប់ស្នេហ៍ជាមួយនាយចឺម ជាង២ឆ្នាំក៍ចែកផ្លូវគ្នាទៅវិញហើយទាំងសង​ខាងបានព្យាយាម​មិន​ប្រាប់មូលហេតុនោះទេ ព្រោះចង់ទុកកិត្តិយសឲ្យរៀងៗខ្លួនទើបជៀស​វាងការហែកហួរគ្នាលើបណ្ដាញសង្គម។ស្រីយី ធ្លាប់ប្រាប់ថាបើសិនជាជួបនាយចឺម ដោយ​ចៃ​ដន្យនាងនៅតែនិ​យាយ​ស្ដីរកគ្នា​ព្រោះអត់បានចងគំនុំឬចាត់​ទុកជាសត្រូវឡើយ។ស្រីស្រស់​ដែលបានសារភាព​កែ​ពង្រីកដើមទ្រូងរូបនេះថែមទាំងថាបើថ្ងៃក្រោយនាយចឺម មាន​បទតម្រូវ​ឲ្យនាងថតMV ដូច​មុនគឺនាងនៅតែទទួលថតឲ្យដដែល តែលោកមេសា ហាក់មិនចាប់​អារ​ម្ម​ណ៍​ហៅសង្សារ​ចាស់​របស់ខ្លួនមកថតសម្ដែងរួមគ្នាដូចមុនវិញនោះទេ ព្រោះនាយ គិតតែ​ពី​រវ​ល់​ឡង់សេតារាថ្មីៗ​សាច់​សខ្ចីផ្សេងៗទៀត។គេចាំមើលថាក្រោយហ្វា ហ្វា បានថតសម្ដែង​ជា​មួយអតីតសង្សារនាយចឺម ២នាក់រួច​មក​ហើយ​​គឺនាងសេង សុខឃីម និងអូនម៉ី នោះតើស្រីយី នឹងបន្ដចាប់ដៃធ្វើការងារ​សិ​ល្បៈជាមួយសង្សារទី២​នាយ​ចឺម ម្នាក់ទៀតគឺនាងពុធ ស្រីខួច ដែរឬទេ?

RELATED ARTICLES