Sunday, September 22, 2024
Homeព័ត៌មានជាតិយុវជនខូចចិត្ត លោតទឹកសម្លាប់ខ្លួន

យុវជនខូចចិត្ត លោតទឹកសម្លាប់ខ្លួន

ខេត្តសៀមរាប ៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សមានសតិស្មារតីមិនគ្រប់នោះឡើយ លុះក្រោយមក ស្រាប់តែបានលោតចូលទឹកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងមូលហេតុ។

ករណីលោតទឹកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ ចំណុចសន្ទះទឹកអូររមាស មានជម្រៅ៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង។

យុវជនដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះវី ថា ភេទប្រុស អាយុ១៩ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ បានដើរមកលោតទឹកនៅត្រង់ចំណុចខាងលើ រួចក៏លិចបាត់ឈឹងតែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ច ចុះរាវរក តែទម្រាំរកឃើញ ជនរងគ្រោះបាន បាត់បង់ជីវិតទៅហើយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យនោះឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាលង់ទឹកស្លាប់មែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES