Sunday, March 16, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖ថាចាប់អាជីពចម្រៀង និងជំនួញស្មើគ្នា!

ព្រាប សុវត្ថិ ៖ថាចាប់អាជីពចម្រៀង និងជំនួញស្មើគ្នា!

ភ្នំពេញ៖លោកព្រាប សុវត្ថិ បានឡើងជាឧកញ៉ាគម្រប់៥ខែគត់គិតត្រឹមថ្ងៃទី​២៩ខែកញ្ញា​ឆ្នាំ​២០​២២ នេះ តែរឿង​ដែល​អ្នកគាំទ្រលោកមើលឃើញនាពេល​បច្ចុប្បន្ននោះគឺអតីតតារា​ហ​ង្ស​មាស​រូបនេះហាក់រយាលៗពី​អាជីព​ចម្រៀ​ងទើបគេសន្និដ្ឋានថាមិនយូទេលោកសុវត្ថិ នឹង​ព្រ​លែង​អាជីពចាស់ដោយផ្ដោតតែ​លើការធ្វើជំនួញជាមិន​ខាន។ប៉ុន្ដែលោកព្រាប សុវត្ថិ បាន​ប្រា​ប់​”នគរធំ”កាល​ពីថ្ងៃទី២៨ខែកញ្ញា ថាលោកនឹងចាប់យកអាជីពចម្រៀងនិង​ជំនួញឲ្យ​ស្មើគ្នា​តែ​ម្ដង។លោកសុវត្ថិ បានប្រាប់ហេតុផលថាការចាប់យកអាជីពចម្រៀង​រយៈពេល​ជាង២០​ឆ្នាំ​មក​នេះហើយទើបធ្វើឲ្យលោកមានអ្វីៗគ្រប់យ៉ាងទាំងអស់រហូតមកដល់បច្ចុប្បន្ន ហេតុ​នេះ​ហើយឲ្យតែមហា​ជន​នៅ​តែគាំទ្រ គ្មានហេតុផលណាដែលលោកមិនទៅ​ច្រៀងសម្ដែង​ដូច​មុនវិញនោះទេ ព្រោះថាសិល្បៈជាការស្រ​លាញ់​ចូលចិត្តរបស់លោកតាំង​ពីដើមរហូតមក​ដល់​សព្វថ្ងៃ។ដោយឡែកទាក់ទងការធ្វើជំនួញវិញលោក​ថាក៍មិនអាចព្រ​លែងបានដែរព្រោះបើមិនរកស៊ីទេគឺអត់ទៅមុខ ហេតុនេះហើយលោកសូមចាប់យកអាជីពសិល្បៈ​និងជំនួញព្រម​គ្នាតែ​ម្ដង​។​អតីត​តារាហង្សមាសរូបនេះក៍បានឲ្យដឹងថាអ្នកដែលធ្លាប់ទាក់ទង​លោកហៅច្រៀងពីមុន​លោកទទួល​បាន​គោរម្យងាជាឧកញ៉ា ហើយក្រោយពេលលោកក្លាយជាឧកញ៉ាគឺតែ​នៅដ​ដែ​ល​ហើយឲ្យតែត្រូវរ៉ូវនិង​ល័ក្ខ​ខ​ណ្ឌ​ទាំងសងខាង​គឺលោកនៅតែចេញច្រៀង​សម្ដែងបាន​ដដែល​ទេ។

ឆ្លើយតបសំណួរថាបន្ទាប់ពីឡើងជាឧកញ៉ាមកតើតម្លៃខ្លួនរបស់លោកព្រាប សុវត្ថិ កើន​ជាង​មុនឬរក្សារ​ថេនោះ​តារាវ័យ៤៧ឆ្នាំរូបនេះថាការខិត​ខំប្រឹងប្រែងគឺតែងតែចង់បាន​លទ្ធ​ផល តែលោកមិនអាចប្រាប់បានទេថាតើការ​ច្រៀងសម្ដែងម្ដងស៊ីថ្លៃពីចន្លោះ​ណាទៅណាបាន​ឡើយ​។អ្នកចម្រៀងGalaxy រូបនេះថាមិនមែនតែរូបលោក​នោះ​ទេ តែអ្នកសារព័តមាន​ក៍ដូចគ្នា​ខិតខំធ្វើការដើម្បីឲ្យការងារបានល្អ ក៍ព្រោះតែចង់បានតម្លៃឬលទ្ធផលមួយ​ដែល​ខ្លួន​ឯងពេញ​ចិត្តផង​ដែរ។

 លោកព្រាប សុវត្ថិ បានឲ្យដឹងដែរថាក្រោយលោកទទួលបានគោរម្យងារជាឧកញ៉ា​នេះ​មក ទស្សនិកជនអាច​ហៅ​លោកថាជាឧកញ៉ាព្រាប សុវត្ថិ ក៍បាន ហៅថាលោកព្រាប សុវត្ថិ ក៍​បានព្រោះរូបលោកនៅតែជាព្រាប សុវត្ថិ អី​ចឹង​។​​លោកក៍បានឲ្យដឹងថាថ្មីៗនេះបាន​ថត​ចម្រៀ​ងនៅGalaxy ជាបទបែបបឋមវ័យផង យុវវ័យផង ហើយនឹង​មាន​ចេញបទជាបន្ដ​បន្ទាប់​ទៀត ខណៈដែលមុននេះលោកហាក់ដូចជារាងស្ងប់​ស្ងាត់បន្ដិចក៍ព្រោះតែចង់រកអ្វី​ដែល​​ថ្មីៗ​មក​បង្ហា​ញ ម្យាងជាប់រវល់ទៅលើការធ្វើជំនួញផងដែរ​។ទាក់ទងរឿងកូន​ប្រុសទាំង​៣របស់​លោកវិញ​តារាចម្រៀងល្បីជាង២ទសវត្សន៍រូបនេះបានឲ្យដឹងថាពួកគេសុទ្ធតែមានទេពកោសល្យសិល្បៈរៀងៗខ្លួន ហេតុ​នេះអ្វីដែលមានហើយមិនអាចបោះបង់នោះទេគឺអាច​នឹងបញ្ចេញនា​ពេលដ៍​ឆាប់ៗខាងមុខនេះ ព្រោះពេលនេះ​លោកមានលទ្ធភាពដែលអាចធ្វើបទ​ថ្មីៗឲ្យកូន​ៗ​លោកនៅ​ពេលណាក៍បាន គឺគ្រាន់តែរងចាំពី​ពេលវេ​លាសម​ស្របប៉ុណ្ណោះ។

 ក្រៅពីតាំងចិត្តថានៅបន្ដអាជីពចម្រៀងទន្ទឹមនិងការធ្វើជំនួញនោះលោកព្រាប សុវត្ថិ ក៍អះអាងទៀត​ថាការ​ថត​ភាពយន្ដក៍ជាការស្រលាញ់របស់លោកមួយផ្នែកទៀតដែរ បន្ទាប់ពី​លោក​​បាន​សម្ដែងរឿង”នេសាទ ក្រពើ”​និង​រឿង”ធ្លាប់ស្រលាញ់ខ្ញុំទេ?”។ប៉ុន្ដែលោកថាមិន​អា​ចកំ​ណត់​បានថាលោកគូតែថតឲ្យបានប៉ុន្មាន​រឿងក្នុងអាជីព​នោះ​​ទេគឺអាស្រ័យទៅលើ​ពេល​វេលា។

 គូរបញ្ជាក់ថាព្រាប សុវត្ថិ បានចាប់អាជីពចម្រៀងនៅហង្សមាសរយៈពេល២៣​ឆ្នាំ(១៩​៩៧-២០២០)​ដោយបន្សល់​បទចម្រៀងជាង៣០០០បទ ហើយពេលនេះលោកបានច្រៀង​ឲ្យ​Galaxy ជាង២ឆ្នាំទៅហើយ តែមជ្ឈដ្ឋានម​ហាជន​មើលឃើញថាបទថ្មីៗរបស់លោកសុវត្ថិ មិន​សូវ​មានគុណភាពនិងការគាំទ្រដូចកាលលោកនៅទ្រនុំចាស់ឡើយ៕

RELATED ARTICLES