ភ្នំពេញ៖អតីតសម្ដែងស៊ិចស៊ីនាងវ៉ាង ស្រីណូ ដែលបាត់មុខពីអាជីពសិល្បៈជាច្រើនឆ្នាំព្រោះជាប់រកស៊ីតាមOnline និងអចលនទ្រព្យហើយចេញចូលទៅអេមេរិកជាញឹកញាប់នោះស្រាប់តែពេលនេះស្រីណូ បែជាធ្វើឲ្យគេភា្ញក់ផ្អើលខ្លាំងព្រោះតែរឿងលុយត្រឹមចំនួន៣០០ដុល្លារទៅវិញ។តារាដើមទ្រូងធំទ្រលុកទ្រលន់រូបនេះបានថ្លែងថានាងមានរឿងហួសចិត្ត១ព្រោះកាលពីពេលថ្មីៗនេះមានគេបាញ់លុយកុងធនាគារABA ច្រឡំចូលកុងនាងនូវទឹកប្រាក់ដល់ទៅចំនួន១៤០០០ដុល្លារ ហើយក្រោយមកអ្នកបាញ់លុយខុសនោះបានទាក់ទងមកនាងឲ្យបាញ់ទៅឲ្យគេវិញ។នាងថាដើម្បីកុំឲ្យស៊យរូបនាងក៍ដកអាំងប៉ាវចំនួន៣០០ដុល្លារ ហើយបាញ់ទៅឲ្យម្ចាស់ដើមវិញនូវទឹកប្រាក់ចំនួន១៣៧០០ដុល្លារ ប៉ុន្ដែរឿងដែលនាងមិននឹកស្មាននោះម្ចាស់លុយនោះគ្មានពាក្យអរគុណនាងសូម្បីតែ១ម៉ាត់។នាងថាទង្វើររបស់ម្ចាស់លុយខាងលើនេះគឺផ្ទុយពីនាងស្រឡះពីរូបនាង ព្រោះនាងធ្លាប់បាញ់លុយច្រឡំទៅគេនូវទឹកលុយចំនួន៤៥០ដុល្លារម្ដងដែរ ប៉ុន្ដែ ពេលគេបាញ់ឲ្យនាងវិញ នាងបានដកឲ្យអាំងប៉ាវគេ៥០ដុល្លារ ហើយនាងអរគុណគេភ្លាមៗតែម្ដង។

វ៉ាង ស្រីណូ ថ្លែងសារកាលពីថ្ងៃអទី២៨កញ្ញា ថា”រឿងហួសចិត្ត ធ្វើគុណហើយបែជាមិនបានគុណ!អ្នកណាខ្លះធ្លាប់ចឹង?គេបាញ់លុយខុសចូលមកកុងយើង គេតេមកពីបីដងឲ្យបាញ់ឲ្យគេវិញ ដល់ពេលយើងបាញ់ចូលវិញបានលុយស្ងាត់ច្រៀប អត់មានតេមកប្រាប់ថាចូលហើយឬមិនចូល ឬតេមកអរគុណមួយម៉ាត់ក៍គ្មានផង! កុំឲ្យបាញ់ខុសចឹងម្ដងទៀតណា អ្នកផ្សេងចិត្តគេមិនដូចខ្ញុំទេ ប្រហែលតែលេខគេមិនទុកឲ្យគេតេចូលផង កុំថាបាញ់ឲ្យវិញ ហើយចាំទៅតវ៉ានៅABA រាប់ខែមិនដឹងបានលុយវិញអត់”។ស្រីណូ បញ្ចេញសារសម្លេងថែមពីលើសំណេរថានាងបានដកយកអាំងប៉ាវពីអ្នកបាញ់លុយច្រឡំចំនួន១៤០០០ដុល្លារនោះដោយបាញ់ឲ្យតែ១៣៧០០ដុល្លារប៉ុណ្ណោះ ពោលគឺកាត់អាំងប៉ាវចំនួន៣០០ដុល្លារ ដើម្បីកុំឲ្យស៊យ ហើយហេងហេងទាំងអស់គ្នា ព្រោះប្រាក់នោះជាលុយនាងរើសបាន តែរឿងដែលនាងតូចចិត្តនគឺម្ចាស់លុយសូម្បីតែពាក្យអរគុណ១ម៉ាត់ក៍គ្មានមកលើរូបនាងឡើយ…។

អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅលេខវ៉ាង ស្រីណូ ដែលនាងធ្លាប់ប្រើតែមិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះ ហេតុនេះនៅមិនទាន់មានការបំភ្លឺពីនាងផ្ទាល់បន្ថែមពីលើការទម្លាយសារនិងសម្លេងខាងលើទេ។ប៉ុន្ដែក្រោយស្រីណូ ទម្លាយរឿងកាត់អាំងប៉ាវ៣០០ដុល្លារក្នុងទឹកប្រាក់ចំនួន១៤០០០ដុល្លារនោះហើយមានការចែកចាយ(Share)តាមផេកមួយចំនួននោះ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានរិះគន់មកលើនាងដូចទឹកបាក់ទំនប់ទៅវិញ។

ហ្វេសបុកឈ្មោះSarem Sarem ខមិនថា”លក្ខណៈចង់បានហើយចិត្តបុណ្យទៀត”។Khun Ying ខមិនថា”យកអាំងប៉ាវ ព្រះអើយមិនបាញ់ទៅគេវិញទាំងអស់ទៅ”។Only Mona ខមិនថា”យកលុយគេស្រួលៗហើយថាចិត្តបុណ្យទៀត”។Hongz Gm ខមិនថា”តារាដាច់យ៉ៃ”។អូនតី កំពង់ស្ពឺ ខមិនថា”ចុមចង់បានរបស់គេម្លេះលោកអើយ”។Bopha Khmerkrom ខមិនថា”លុយ៣០០ដុល្លារ ជំនួសពាក្យអរគុណហ្នឹងហើយ”។Sopheap Youk ខមិនថា”ដកលុយគេ៣០០ដុល្លារ ចង់ឲ្យបានគុណទៀត”។Sophie S Real –Jefferson ខមិនថា”ដកលុយគេ៣០០ដុល្លារនោះមិនមែនយកហេងហេងទេ គឺនាំលាភអាក្រក់ហើយ ធ្វើឲ្យគេដៀលពេញពិភពលោកទៅវិញ”។Bong Nara Seam Raep ខមិនថា”អត់សា្គល់លុយ៣០០ដុល្លារមែន ស្រីណូ”។

នៅមានអ្នកលេងបណ្ដាញសង្គមជាច្រើនទៀតបានបង្ហាញយោបល់ទាក់ទងរឿងវ៉ាង ស្រីណូ អន់ចិត្តម្ចាស់លុយគ្មានពាក្យអរគុណមកលើនាងនៅពេលដែលរូបនាងបាញ់លុយត្រឡប់ទៅវិញនេះដោយភាគច្រើនពួកគេបានបង្ហាញការយល់ឃើញស្រដៀងៗគ្នាពោលគឺឌឺដងឲ្យស្រីណូ ឆ្ងល់ថាជាអតីតតារាល្បីតែបែជាហ៊ានកាត់លុយគេដល់ទៅ៣០០ដុល្លារមុនបាញ់ទៅឲ្យម្ចាស់ដើមគេនេះហាក់ដូចជានៅតែថាខ្លួនឯងត្រូវទៀត។ពួកគេបានលើកឡើងថាស្រីណូ គូតែបាញ់លុយទៅឲ្យម្ចាស់ដើមដែលបាញ់ច្រឡំនោះគ្រប់ចំនួន ហើយបើភាគីម្ចាស់លុយចង់ឲ្យអាំងប៉ាវនាងប៉ុន្មានមកវិញទើបនាងទទួលនោះទើបជារឿងដែលមានកិត្តិយស។

គូរំលឹកថាវ៉ាង ស្រីណូ បានចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំហើយដោយមុននេះនាងបានប្រាប់អ្នកយកព័តមានយើងថាទើបបែកបាក់គូស្នេហ៍ជាថៅកែភោជនីយដ្ឋានមួយនៅអាមេរិក។ប៉ុន្ដែស្រីណូ ថានាងមានសិទ្ធិរស់នៅស្របច្បាប់(Visa)នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ដោយចេញចូលពេលណាក៍បានព្រោះថាពេលនេះនាងទទួលបានGreen Card ដែលមានសុពលភាព២ឆ្នាំ និងតបានដល់ទៅ១០ឆ្នាំឯណ្ណោះ។ស្រីណូ គ្មានផែនការណ៍វិលរកអាជីពចាស់នោះទេ ព្រោះនាងថាកាក់កបខ្លាំងរកស៊ីទិញលក់ផ្ទះនិងដីធ្លី និងលក់កាបូបតាមOnline ហើយគេតែងឃើញនាងជិះរថយន្ដទំនើបម៉ាកMercedes ២គ្រឿងឆ្លាស់គ្នា តែដឹងអីស្រាប់តែពលនេះនាងធ្វើឲ្យគេរិះគន់រឿងលុយអាំងប៉ាវត្រឹម៣០០ដុល្លារទៅវិញ?