Saturday, April 27, 2024
Homeតារាខ្មែរវ៉ាង ស្រីណូ ៖ពិបាកស្ដារមុខព្រោះតែលុយ៣០០ដុល្លារ

វ៉ាង ស្រីណូ ៖ពិបាកស្ដារមុខព្រោះតែលុយ៣០០ដុល្លារ

ភ្នំពេញ៖អតីតសម្ដែងស៊ិចស៊ីនាងវ៉ាង ស្រីណូ ដែលបាត់មុខពីអាជីពសិល្បៈជាច្រើនឆ្នាំព្រោះ​ជាប់​​រក​ស៊ីតាម​Online និង​អចលនទ្រព្យហើយចេញចូលទៅអេមេរិកជាញឹក​ញាប់នោះស្រាប់​តែពេលនេះស្រីណូ បែជាធ្វើឲ្យ​គេភា្ញក់ផ្អើលខ្លាំងព្រោះតែរឿងលុយ​ត្រឹមចំនួន៣០០ដុល្លារ​ទៅ​វិញ។តារាដើមទ្រូងធំទ្រលុកទ្រលន់រូបនេះ​បាន​ថ្លែងថានាងមានរឿងហួសចិត្ត១ព្រោះកាលពីពេលថ្មីៗនេះមានគេបាញ់លុយកុងធនាគារ​ABA ច្រឡំចូល​កុងនាង​នូវទឹកប្រាក់ដល់ទៅចំនួន​១៤​០០​០ដុល្លារ ហើយក្រោយមកអ្នកបាញ់លុយខុសនោះបានទាក់​ទងមកនាងឲ្យបាញ់​ទៅ​ឲ្យគេ​វិញ។នាងថាដើម្បីកុំឲ្យស៊យរូបនាងក៍ដកអាំងប៉ាវចំនួន៣០០ដុល្លារ ហើយបាញ់ទៅ​ឲ្យ​ម្ចាស់​ដើមវិញនូវ​ទឹកប្រាក់ចំនួន១៣៧០០ដុល្លារ ប៉ុន្ដែរឿងដែលនាងមិននឹកស្មាននោះម្ចាស់​លុយ​នោះ​គ្មានពាក្យអរគុណ​នាងសូម្បី​តែ១ម៉ាត់។នាងថាទង្វើរ​របស់ម្ចាស់លុយខាងលើនេះគឺ​ផ្ទុយ​ពីនាងស្រឡះពីរូបនាង ព្រោះនាងធ្លាប់បាញ់លុយ​ច្រ​ឡំទៅគេ​នូវទឹកលុយចំនួន​៤៥០​ដុ​ល្លារ​ម្ដងដែរ ប៉ុ​ន្ដែ ពេលគេបាញ់ឲ្យនាងវិញ នាងបានដកឲ្យអាំងប៉ាវគេ៥០ដុល្លារ ហើយនាង​អរគុណគេ​ភ្លាម​ៗ​តែម្ដង។

 វ៉ាង ស្រីណូ ថ្លែងសារកាលពីថ្ងៃអទី២៨កញ្ញា ថា”រឿងហួសចិត្ត ធ្វើគុណហើយបែជាមិន​បានគុណ!អ្នកណាខ្លះ​ធ្លាប់​ចឹង?​គេបាញ់លុយខុសចូលមកកុងយើង គេតេមកពីបីដង​ឲ្យបាញ់​ឲ្យ​គេវិញ ដល់ពេល​យើង​បាញ់ចូលវិញ​បានលុយស្ងាត់ច្រៀប អត់មានតេមកប្រាប់​ថាចូល​ហើយ​ឬមិនចូល ឬតេ​មក​អរគុណមួយម៉ាត់ក៍គ្មានផង! កុំឲ្យ​បាញ់ខុសចឹងម្ដងទៀតណា អ្នក​ផ្សេង​ចិត្តគេមិនដូចខ្ញុំទេ ប្រហែលតែលេខគេមិនទុកឲ្យគេតេចូលផង កុំថាបាញ់​ឲ្យវិញ​ ហើយ​ចាំទៅតវ៉ានៅ​ABA រាប់​ខែមិនដឹងបានលុយវិញអត់”។ស្រីណូ បញ្ចេញសារសម្លេង​ថែមពីលើ​សំ​ណេរ​ថានាង​បានដកយកអាំងប៉ាវពី​អ្នក​បាញ់លុយច្រឡំចំនួន១៤០០០ដុល្លារនោះ​ដោយ​បាញ់ឲ្យតែ១៣៧០០ដុល្លារ​ប៉ុ​ណ្ណោះ ពោលគឺ​កាត់អាំងប៉ាវចំនួន៣០០ដុល្លារ ដើម្បីកុំឲ្យស៊យ ហើយហេងហេងទាំងអស់គ្នា ព្រោះប្រាក់​នោះជា​លុយនាងរើសបាន តែរឿងដែល​នាង​​តូច​ចិត្តនគឺម្ចាស់លុយសូម្បីតែពាក្យអរគុណ​១ម៉ាត់ក៍គ្មានមកលើរូប​នាង​ឡើយ​…។

អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅលេខវ៉ាង ស្រីណូ ដែលនាងធ្លាប់ប្រើតែ​មិនអាច​ទាក់​ទង​បានទេ​កាលពីពេលថ្មីៗនេះ ហេតុនេះនៅមិនទាន់មានការបំភ្លឺពីនាង​ផ្ទាល់​បន្ថែម​ពីលើការទម្លាយសារនិង​សម្លេងខាង​លើទេ។ប៉ុន្ដែក្រោយស្រីណូ ទម្លាយរឿងកាត់​អាំង​ប៉ាវ៣០០ដុល្លារក្នុងទឹក​ប្រាក់ចំនួន​១៤​០០​០​ដុល្លារនោះ​ហើយ​មានការចែកចាយ(Share)​តាម​ផេកមួយចំនួននោះ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមជាច្រើន​បានរិះគន់​មកលើនាង​ដូច​ទឹក​បាក់​ទំនប់ទៅវិញ។

  ហ្វេសបុកឈ្មោះSarem Sarem ខមិនថា”លក្ខណៈចង់បានហើយចិត្តបុណ្យទៀត”​។Khun Ying ខមិនថា​”យក​អាំងប៉ាវ ព្រះអើយមិនបាញ់ទៅគេវិញទាំងអស់ទៅ”។Only Mona ខមិនថា”យកលុយ​គេស្រួលៗហើយ​ថាចិត្ត​បុណ្យ​ទៀត”។Hongz Gm ខមិនថា”តារា​ដាច់យ៉ៃ​”។អូនតី កំពង់ស្ពឺ ខមិនថា”ចុមចង់បានរបស់គេម្លេះលោកអើយ”។Bopha Khmerkrom ខមិន​ថា”លុយ៣០០ដុល្លារ ជំនួសពាក្យអរគុណហ្នឹងហើយ”។Sopheap Youk ខមិនថា​”ដកលុយ​គេ៣០០ដុល្លារ ចង់ឲ្យបានគុណទៀត”។Sophie S Real –Jefferson ខមិនថា”ដកលុយគេ​៣០០ដុល្លារ​នោះមិនមែនយកហេងហេងទេ គឺនាំលាភអាក្រក់ហើយ ធ្វើឲ្យគេដៀលពេញពិ​ភព​លោកទៅវិញ”។Bong Nara Seam Raep ខមិនថា”អត់សា្គល់លុយ៣០០ដុល្លារមែន ស្រី​ណូ”។

នៅមានអ្នកលេងបណ្ដាញសង្គមជាច្រើនទៀតបានបង្ហាញយោបល់ទាក់ទងរឿងវ៉ាង ស្រីណូ អន់ចិត្តម្ចាស់​លុយ​គ្មានពាក្យអរគុណមកលើនាងនៅ​ពេលដែលរូបនាងបាញ់​លុយ​ត្រ​ឡប់​ទៅវិញនេះដោយភាគ​ច្រើនពួកគេ​បាន​បង្ហាញ​ការ​យល់ឃើញស្រដៀងៗគ្នាពោលគឺ​ឌឺដង​ឲ្យស្រីណូ ឆ្ងល់ថាជាអតីតតារាល្បីតែបែជា​ហ៊ានកាត់លុយ​គេដល់​ទៅ៣០០ដុល្លារមុនបាញ់​ទៅ​ឲ្យ​ម្ចាស់​ដើមគេនេះហាក់ដូចជានៅតែថាខ្លួនឯងត្រូវទៀត។​ពួកគេបានលើក​ឡើងថា​ស្រី​ណូ គូតែបាញ់លុយទៅឲ្យម្ចាស់ដើម​ដែល​បាញ់ច្រឡំនោះគ្រប់ចំនួន ហើយបើភាគីម្ចាស់​លុយចង់ឲ្យ​អាំងប៉ាវនាងប៉ុន្មានមកវិញ​ទើបនាង​ទទួលនោះទើបជារឿងដែលមានកិត្តិយស។

 គូរំលឹកថាវ៉ាង ស្រីណូ បានចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំហើយដោយមុននេះ​នាង​បាន​ប្រាប់​អ្នកយក​ព័តមានយើងថាទើបបែកបាក់គូស្នេហ៍​ជាថៅកែភោជនីយដ្ឋាន​មួយ​នៅ​អាមេរិក។ប៉ុន្ដែស្រីណូ ថានាងមាន​សិទ្ធិ​រស់នៅស្របច្បាប់​(Visa)នៅរដ្ឋកាលីហ្វ័រញ៉ា​សហ​រដ្ឋ​អា​មេរិក ដោយចេញចូលពេលណាក៍បានព្រោះ​ថាពេល​នេះ​នាងទទួលបានGreen Card ដែល​មាន​​សុពល​ភាព២ឆ្នាំ និងតបានដល់ទៅ១០ឆ្នាំឯណ្ណោះ។ស្រីណូ គ្មានផែនការ​ណ៍វិល​រក​អា​ជីពចាស់នោះទេ ព្រោះ​នាងថាកាក់កបខ្លាំងរកស៊ីទិញលក់ផ្ទះនិងដីធ្លី និងលក់កាបូប​តាម​Online ហើយ​គេតែង​ឃើញ​នាងជិះរថយន្ដទំនើបម៉ាកMercedes ២គ្រឿងឆ្លាស់គ្នា តែដឹង​អីស្រាប់តែពលនេះនាងធ្វើឲ្យ​គេ​​រិះគន់រឿងលុយអាំងប៉ាវត្រឹម៣០០ដុល្លារទៅវិញ?

RELATED ARTICLES