ភ្នំពេញ៖តារាចម្រៀងសាន់ដេសុខ ពិសី បានសារភាពថាការច្រៀងបទ”ស្ពានសាងស្នេហ៍”ក្នុងកម្មវិធីសម្ពោធភាពយន្ដចម្រៀង”ជីវិតក្មេងវត្ត”កាលពីថ្ងៃទី២៨ខែកញ្ញា នោះមុនឡើងឆាកនាងគ្មានជំនឿរចិត្ត និងធ្វើបានឡើយ ព្រោះនាងជាអ្នកចម្រៀងសម័យ ហេតុនេះនាងគិតថាការលើកយកបទមួយនេះមកបកស្រាយនឹងមិនល្អឥតខ្ចោះនោះទេ។ប៉ុន្ដែនាងថាភាពភ័យខ្លាច និងការព្រួយបារម្ភត្រូវបានរំសាយទៅវិញអស់បន្ទាប់ពីបានច្រៀងចប់ហើយអ្នកគាំទ្រនាងខមិនលើកទឹកចិត្តនាងជាបន្ដបន្ទាប់។

សុខ ពិសី បានថ្លែងថារាល់កំហសខុសឆ្គងសូមអភ័យទោសព្រោះរូបនាងជាតារាចម្រៀងសម័យ។តែសម្រាប់អ្នកគាំទ្រស្រីស្អាតសុខ ពិសី បានសរសើរថានាងច្រៀងបានល្អចំពោះចម្រៀងមួយបទនេះ ខណៈដែលកន្លងមកបទមួយនេះត្រូវបានមហាជនចាប់អារម្មណ៍ក្រោយអ្នកនាងទូច ស៊ុននិច ,ម៉េង កែវពេជ្ជតា និងតារាចម្រៀងជាច្រើនដួងទៀតបានលើកយកស្នាដៃនិពន្ធរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នេះទៅបកស្រាយ។

គូរបញ្ជាក់ថាសុខ ពិសី ជាតារាចម្រៀងផ្នែកយុវវ័យតែកន្លងមកនាងក៍អាចលើកយកបទចម្រៀងមរតកដើមទៅច្រៀងឲ្យត្រូវទៅតាមប្រភេទនៃកម្មវិធីផងដែរ ហើយនាងក៍ធ្លាប់ច្រៀងសម្ដែងជាមួយលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ ទៀតផង។តាមរយៈរូបសម្រស់ដ៍ផូផង់ពិសី បានឈជើងនិងក្លាយជាតារាស្រីជូរមុខរបស់សាន់ដេរយៈពេលជាង១០ឆ្នាំមកហើយ ខណៈដែលក្រោយបាត់បង់ដៃគូដ៍ស្និតស្នាលលោកប៊ុនថៃ ដែលទៅជ្រកនៅហង្សមាសនោះពេលនេះពិសី បានងាកទៅច្រៀងសម្ដែងជាមួយលោកឆាយ ចាន់ឆោម ,ខាន់ ជេមស៍ និងសិស្សប្អូននាយចឺម ជាដើម។តារាវ័យ៣២ឆ្នាំរូបនេះជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំមួយចំនួន តែស្រីស្រស់បានជ្រើសផ្លូវយកគូស្នេហ៍ជាអ្នកនៅក្នុងរង្វង់សិល្បៈដែលស្គាល់ច្បាស់ពីជីវិតរបស់នាងនោះគឺលោកឡាយ សុខចំរើន ជាថៅកែសាន់ដេ។

ប៉ុន្ដែតាំងពីផ្ទុះរឿងស្នេហានេះជិត១០ឆ្នាំមកទាំងពិសី និងលោកចំរើន មិនដែលសារភាពស្នេហ៍ម្ដងណាឡើយ។គេចាំមើលថាពិសី នឹងហ៊ានរៀបការដូចឱក សុគន្ធកញ្ញា,សុគន្ធ និសា និងសួស វីសា ជាដើម ដើម្បីបញ្ចប់រឿងគេសង្ស័យថានាងមិនហ៊ានធ្វើកូនក្រមុំមែនទែន ព្រោះខ្លាចធ្លាក់កូដនោះដែរឬទេ?
