Thursday, April 25, 2024
Homeតារាខ្មែរស្រីស្អាតសុខ ពិសី ៖ភ័យបុកពោះ

ស្រីស្អាតសុខ ពិសី ៖ភ័យបុកពោះ

ភ្នំពេញ៖តារាចម្រៀងសាន់ដេសុខ ពិសី បានសារភាពថាការច្រៀងបទ”ស្ពានសាងស្នេហ៍”ក្នុង​កម្ម​វិធី​សម្ពោធ​ភាព​យន្ដចម្រៀង”ជីវិតក្មេងវត្ត”កាលពីថ្ងៃទី២៨ខែកញ្ញា នោះមុនឡើងឆាក​នាង​គ្មានជំនឿរចិត្ត និងធ្វើបានឡើយ ព្រោះ​​នាងជាអ្នកចម្រៀងសម័យ ហេតុនេះនាងគិត​ថាការ​លើក​​​យកបទ​មួយនេះមកបកស្រាយនឹងមិនល្អឥតខ្ចោះ​នោះទេ។ប៉ុន្ដែនាងថាភាពភ័យខ្លាច និង​ការព្រួយ​បា​រម្ភ​ត្រូវបានរំសាយទៅវិញអស់បន្ទាប់ពីបានច្រៀងចប់ហើយ​អ្នក​គាំទ្រនាងខមិន​លើក​ទឹកចិត្ត​នាង​ជាបន្ដបន្ទាប់។

 សុខ ពិសី បានថ្លែងថារាល់កំហសខុសឆ្គងសូមអភ័យទោស​ព្រោះរូបនាងជាតារា​ចម្រៀ​ងសម័យ។តែសម្រាប់​អ្នកគាំទ្រស្រីស្អាតសុខ ពិសី បានសរសើរថានាងច្រៀងបានល្អ​ចំពោះ​ចម្រៀ​ងមួយបទនេះ ខណៈដែលកន្លង​មក​បទមួយនេះត្រូវបានមហាជន​ចាប់អារម្មណ៍​ក្រោយ​អ្នកនាងទូច ស៊ុននិច ,ម៉េង កែវពេជ្ជតា និងតារាចម្រៀង​ជា​ច្រើន​​ដួងទៀតបានលើកយក​ស្នាដៃ​និពន្ធរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នេះទៅបកស្រាយ។

  គូរបញ្ជាក់ថាសុខ  ពិសី ជាតារាចម្រៀងផ្នែកយុវវ័យតែកន្លងមកនាងក៍អាចលើក​យក​បទ​​ចម្រៀងមរតកដើមទៅ​ច្រៀង​ឲ្យត្រូវទៅតាមប្រភេទនៃកម្មវិធីផងដែរ ហើយនាងក៍ធ្លាប់​ច្រៀង​សម្ដែងជាមួយលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ ទៀតផង។តាមរយៈរូបសម្រស់​ដ៍ផូ​ផង់ពិសី បានឈជើងនិងក្លាយជាតារាស្រីជូរមុខរបស់​សាន់ដេរយៈ​ពេល​ជាង១០ឆ្នាំមកហើយ ខណៈដែលក្រោយបាត់បង់ដៃគូដ៍ស្និតស្នាលលោកប៊ុនថៃ ដែលទៅជ្រកនៅ​ហង្ស​មាស​នោះ​​ពេលនេះពិសី បានងាកទៅច្រៀងសម្ដែងជាមួយលោកឆាយ ចាន់ឆោម ,ខាន់ ជេមស៍ និង​សិស្ស​ប្អូន​នាយចឺម ជាដើម។តារាវ័យ៣២ឆ្នាំរូបនេះជាមុខសញ្ញានៃការ​តាមប្រម៉ាញ់ស្នេហ៍ពី​សំណាក់មន្រ្ដីធំមួយចំនួន តែ​ស្រីស្រស់បានជ្រើសផ្លូវយកគូស្នេហ៍ជាអ្នកនៅ​ក្នុងរង្វង់​សិល្បៈ​ដែលស្គាល់ច្បាស់ពីជីវិត​របស់នាងនោះ​គឺ​លោក​ឡាយ សុខចំរើន ជាថៅកែ​សាន់ដេ។​

ប៉ុន្ដែតាំងពីផ្ទុះរឿងស្នេហានេះជិត១០ឆ្នាំមកទាំងពិសី និងលោកចំរើន មិនដែលសារភាព​ស្នេ​ហ៍​​ម្ដង​ណាឡើយ។គេចាំមើលថាពិសី នឹងហ៊ានរៀបការដូចឱក សុគន្ធកញ្ញា,សុគន្ធ និសា និង​សួស វីសា ជាដើម ដើម្បីបញ្ចប់រឿង​គេសង្ស័យថានាងមិនហ៊ានធ្វើកូនក្រមុំមែនទែន ព្រោះខ្លា​ច​ធ្លាក់កូដនោះដែរឬទេ?

RELATED ARTICLES